ប្រភពដដែល បន្តថាក្នុងមួយឆ្នាំៗ មានជនអន្តោប្រវេសន៍បន្ថែម យ៉ាងហោចណាស់ ១ម៉ឺននាក់ ចូលមករស់នៅកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់។ លោក សុខ ផល បញ្ជាក់បន្ថែម ថា យ៉ាងហោចណាស់ មានជនអន្តោប្រវេសន៍ ៧ម៉ឺន ៣ពាន់នាក់ (៧៣,០០០) នាក់ ដែលគ្មានឯកសារត្រឹមត្រូវ។
រហូតមកដល់ពេលនេះ គ្មានប្រភពឯកសារផ្លូវការណាមួយ ដែលអាចបញ្ជាក់បាន នូវចំនួនពិតប្រាកដ នៃជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជានោះទេ។
អ្នកវិភាគធ្លាប់ចោទជាសំណួរ ថាតើមូលហេតុអ្វី បានជាជនអន្តោប្រវេសន៍បរទេស ជាពិសេសជនជាតិវៀតណាម ហូរចូលស្រុកខ្មែរ ដោយគ្មានឯកសារត្រឹមត្រូវ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
ប៉ុន្តែ ប្រភពដដែល បានដកស្រង់សម្ដីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថាជនអន្តោប្រវេសន៍វៀតណាម មិនមែនទើបតែមាននៅពេលនេះទេ គឺមានហូរហែតាំងពីសម័យបារាំងមកម្ល៉េះ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment