ជនជាតិវៀតណាម
កំពុងសាងសង់ប៉ុស្តិ៍យាមក្នុងវត្តទុំពូងក្រោម ស្ថិតនៅភូមិទំពូង
ឃុំលឿងភី ស្រុងស្វាយទង ខែត្រមាត់ជ្រូក ឬហៅខែត្រអាងយ៉ាង
ទឹកដីកម្ពុជាក្រោម។
Photo provided
|
ព្រះសង្ឃខ្មែរក្រោមហៅការរំលោភយកដីវត្តពីសំណាក់អាជ្ញាធរវៀតណាម ថាជាការប្លន់ដីវត្តរបស់ពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនា។ ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះនាម ចៅ សារ៉ាត បានប្រាប់អាស៊ីសេរី ថា នៅថ្ងៃទី៦ ខែធ្នូ រដ្ឋាភិបាលវៀតណាម បានគំរាមពុទ្ធបរិស័ទវត្តទំពូងក្រោម
ហៅវត្តធម្មយុត្តិ ស្ថិតនៅភូមិទំពូង ឃុំលឿងភី ស្រុងស្វាយទង ខែត្រមាត់ជ្រូក ឬខែត្រអាងយ៉ាង ឲ្យប្រគល់ដីវត្តឲ្យអាជ្ញាធរដើម្បីពួកគេធ្វើប៉ុស្តិ៍ប៉ូលិសយាមនៅទីនោះ។ ព្រះសង្ឃខ្មែរក្រោមរូបនេះអះអាងថា បើទោះជាពុទ្ធបរិស័ទ និងព្រះចៅអធិការមិនព្រមប្រគល់ ក៏អាជ្ញាធរបានចាប់ផ្ដើមរុះរើទីតាំងក្នុងវត្តដើម្បីធ្វើទីស្នាក់ការយាមរួចរាល់ហើយ៖ «»។
វត្តទំពូងក្រោម ជាវត្តចំណាស់ដែលស្ថិតនៅទីដាច់ស្រយាលក្នុងទឹកដីវៀតណាម ខាងត្បូង។ វត្តនេះមានព្រះវិហារ១ សាលាឆាន់ និងសាលាទទួលភ្ញៀវ១ កុដិ១ និងបន្ទប់ផ្ទះបាយសម្រាប់ព្រះសង្ឃ និងមានផ្ទៃដី ២០កុង ស្មើ ២ហិកតារ។ បច្ចុប្បន្នវត្តនេះមានព្រះសង្ឃគង់នៅចំនួន ៧អង្គ។ ព្រះសង្ឃអះអាងថា កន្លងមកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំណុះជើងវត្តទំពូងក្រោមនេះ តែងរងនូវការគំរាមធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម មិនខុសពីវត្តដទៃទៀតស្ថិតក្នុងដែនដីកម្ពុជាក្រោមនោះទេ។
នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ហៅសកម្មភាពអាជ្ញាធរវៀតណាម រំលោភយកដីវត្តខ្មែរកម្ពុជាក្រោម ថាជាសកម្មភាពរំលោភសិទ្ធិមនុស្សដែលប្រទេសវៀតណាម បានយល់ព្រមជាមួយអន្តរជាតិ ថា មិនរំលោភលើសិទ្ធិរបស់ខ្មែរក្រោមដែលជាជនជាតិដើមលើទឹកដីកម្ពុជាក្រោម។ លោក សឺន ជុំជួន រកឃើញថា មួយរយៈពេលចុងក្រោយនេះ វត្តព្រះពុទ្ធសាសនាចំនួន៣ហើយ ដែលរងការរំលោភបំពានពីអាជ្ញាធរវៀតណាម៖ «»។
ខ្លោងទ្វារវត្តទុំពូងក្រោម
ស្ថិតនៅភូមិទំពូង ឃុំលឿងភី ស្រុងស្វាយទង ខែត្រមាត់ជ្រូក
ឬខែត្រអាងយ៉ាង ក្នុងទឹកដីកម្ពុជាក្រោម។
Photo provided
|
កាលពីពេលកន្លងទៅ តំណាងព្រះសង្ឃខ្មែរក្រោម និងមន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរក្រោមពិភពលោក ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងប្រធានាធិបតីអាមេរិក ឲ្យយកចិត្តទុកដាក់ដល់ព្រះសង្ឃខ្មែរក្រោម ដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម។
ទន្ទឹមនឹងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏គ្រោងរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ នៅសប្ដាហ៍ទី២ ខែធ្នូ នៅទីក្រុងអូឡែនដូ (Orlando) រដ្ឋហ្លរីដា (Florida) សហរដ្ឋអាមេរិក។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់ឱ្យអាស៊ីសេរី ដឹងថា មហាសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធនឹងបូកសរុបសមិទ្ធផលដែលបានធ្វើឡើងក្នុងរយៈពេលកន្លងទៅនេះ។
ព្រះសង្ឃខ្មែរក្រោមស្នើឲ្យមហាសន្និបាតខ្មែរក្រោមយកចិត្តទុកដាក់អំពើរឿងរ៉ាវ ដែលអាជ្ញាធរវៀតណាមរំលោភយកដីវត្តនៅកម្ពុជាក្រោមផង។ ព្រះតេជព្រះគុណ ចៅ សារ៉ាត បានបញ្ជាក់ថា នៅថ្ងៃទី៧ ធ្នូ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទុំពូងក្រោម នឹងធ្វើការតវ៉ាជាមួយអាជ្ញាធរវៀតណាម ដើម្បីទាមទារយកដីវត្តត្រឡប់មកវិញ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment