Wednesday, December 6, 2017

អ្នកវិភាគ​ខ្លាច​អនាគត​កម្ពុជា​ដូច​​​ស្រីលង្កា​ ដោយសារ​បំណុល​ចិន

រូបឯកសារ៖ លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត (លឹម សុធី/VOA)
«នេះ​គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ ហើយ​ជា​គ្រោះថ្នាក់​នយោបាយ​ ហើយ​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ។ នេះ​គឺ​ជា ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ‍»។
អ្នកវិភាគ​ព្រួយបារម្ភ​ថា​ កម្ពុជា​អាច​ធ្លាក់​ចូល​ក្រោម​ឥទ្ធិពលប្រទេស​ចិន​កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការ​វិនិយោគទុន​ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​អាច​នឹង​ត្រូវ​ប្រទេសមហា​អំណាច​អាស៊ី​មួយ​នេះ​យក​ប្រៀបកាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​កម្ពុជា​ឯកា​ពី​សហគមន៍អន្តរជាតិ។
លោក​ អ៊ូ វីរៈ​ ស្ថាបនិក​ និង​ជា​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
RFA/Chun Chanboth
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពី​ទី​ជិត​ឆ្ងាយ បាន​ស្កាត់​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិភពលោក លើកលែងតែ​ប្រទេស​ចិន កំពុងតែ​ថ្កោលទោស។ បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ មាន​ការ​ដឹកនាំ​ដោយ​ចេញ​មុខ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ មកពី​បណ្ដា​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី ផង។

Tuesday, December 5, 2017

សុខភាព​លោក ហ៊ុន សែន ចាប់​ផ្ដើម​ទ្រុឌទ្រោម​ខណៈ​លោក​ថា​អាច​កាន់​អំណាច​៣០ឆ្នាំ​ទៀត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen Facebook page
សុខភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ទ្រុឌទ្រោម ស្រប​ពេល​ដែល​លោក​អះអាង ថា លោក​អាច​កាន់អំណាច​បាន​រហូត​ដល់ ៣០​ឆ្នាំ​ទៀត។ សញ្ញាណ​ថ្មី​មួយ នៃ​ភាព​ប្រែប្រួល​សុខភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​បង់ក្លាដេស ដែល​លោក ហ៊ុន សែន ទន់​ជើង​ស្ទើរ​ទប់​ជំហរ​លែង​នឹង ក្នុងចំណោម​សាធារណជន​ជាច្រើន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា សុខភាព​លោក ហ៊ុន សែន ទ្រុឌទ្រោម​តាម​វ័យ​ចាស់​ជា​ធម្មតា។

លោក រ៉ុង ឈុន នឹង​ទៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទោះ​តុលាការ​មិន​ឲ្យ​ជួប​លោក កឹម សុខា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់ចោល​បណ្ដឹង​សុំ​ជួប​សុខទុក្ខ​លោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់​លើក​ឡើង​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​ពុំ​ត្រឹមត្រូវ​ឡើយ។
លោក រ៉ុង ឈុន មាន​គម្រោង​ទៅ​ឈរ​នៅមុខ​ក្លោង​ទ្វា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​១០ ធ្នូ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​ដើម្បី​សួរសុខទុក្ខ នឹង​លើកទឹកចិត្ត​លោក កឹម សុខា តែប៉ុណ្ណោះ។ «»

“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា"

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
RFA
តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។