Wednesday, October 25, 2017

លិខិតមិត្តអ្នកអាន៖ តើបាវចនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានតម្លៃកម្រិតណា​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន?

បាវនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្យ”
  បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក្នុងជំពូក១ មាត្រា៤។ ច្បាប់ដ៏កំពូលមួយនេះ ត្រូវបានអនុម័តដោយសភាពេញអង្គ ព្រឹទ្ធិសភាជាតិ និងផ្តល់សច្ចា​ប័នដោយព្រះមហាក្សត្រសម្តេចព្រះករុណាជីវិតតម្លល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងព្រះមហាក្សត្រផងមានភារកិច្ចអនុវត្តនិងត្រូវតែគោរព។​
មួយរយៈចុងក្រោយនេះ ​ជាពិសេសមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនពិតជាចង់បានសន្តិភាព

ការកែ​ច្បាប់ ដើម្បី​យក​កៅអី​នៃ​បក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​បក្ស​ដទៃ ឆ្លង​ផុត​ការយល់ព្រម​ពី​គ្រប់​ស្ថាប័ន​ហើយ

លោក អ៊ុនឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២0១៧ ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ទាក់ទងនឹងការយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ រូបភាពពីក្រុមប្រឹក្សាធម្មនុញ្ញ
លោក អ៊ុនឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២0១៧ ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ទាក់ទងនឹងការយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ រូបភាពពីក្រុមប្រឹក្សាធម្មនុញ្ញ
ដោយ: ថ្មីៗ
​​ភ្នំពេញ​៖ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា​«​បើ​បក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» ត្រូវបាន​ក្រុម​ប្រ​ក្សា​ធម្មនុញ្ញ បើក​កិច្ចប្រជុំ ហើយ​អនុម័តគាំទ្រ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២0១៧​នេះ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ថា សេចក្តីស្នើច្បាប់​ទាំងនោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។
​
​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ស្ថាប័ន​ចុងក្រោយ ដែលមាន​ដែន​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​សេចក្តីស្នើសុំ​ឲ្យ​

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ព្រមាន​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ បើ​មិន​ដោះលែង​លោក កឹម សុខា

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ តិចសាស់ (Texas)
សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ តិចសាស់ (Texas) Photo courtesy of cruz.senate.gov
សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី មួយ​រូប បាន​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឲ្យ​បាន​ជា​ប្រញាប់ បើ​មិន​ដូច្នេះ​ទេ សហរដ្ឋអាមេរិក នឹង​ដាក់​ទណ្ឌកម្ម លើ​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​អាមេរិក។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​រឿង​ដាក់​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​មិនមែន​ជា​អ្វី ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង មិន​ចង់​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​នោះ​ទេ។
ការ​ព្រមាន​ដាក់​ឱសានវាទ​នេះ ធ្វើឡើង​តាមរយៈ​សារលិខិត​មួយ​ច្បាប់ របស់​សមាជិក​ព្រឹទ្ធសភា​

IMF ព្រមាន​កម្ពុជា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ខណៈ​រដ្ឋាភិបាល​បាន​ចំណាយ​លើស​ចំណូល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។
របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ស្ដីពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា IMF បាន​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើនជាង​ប្រាក់ចំណូល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,៨% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន គឺ​អត្រា ១,៦%។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស។

Thursday, September 14, 2017

រដ្ឋាភិបាល​ថា​អ.ស.ប​​ផ្នែក​សិទ្ធិមនុស្ស​ការពារ​អ្នក​រំលោភ​ច្បាប់​កម្ពុជា

លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ក្នុង​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៧។
លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ក្នុង​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៧។ AFP
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ហៅ​ការ​លើក​ឡើង​របស់​មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​ជា​ការ​វិនិច្ឆ័យ​ដ៏​ខុសឆ្គង​មួយ និង​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ឱ្យ​បាន​ជាក់លាក់។ ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ព្រួយ​បារម្ភ​អំពី​វិធានការ​​បង្ក្រាប​នានា ទៅ​លើ​បក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ពេល​ចុង​ក្រោយ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។
សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា