ប្រទេស ចិន កំពុងព្យាយាមស្វែងរកជីវិតក្រៅភព
ដោយបានសាងសង់តេឡេស្កុបមួយធំបំផុតលើពិភពលោក មានកណ្ដាប់មាត់ ៥០០
ម៉ែត្រ បំពាក់ដោយឧបករណ៍ម៉ាញេទិច ៤៥០០ បន្ទះ ចំណាយប្រាក់ ១៨៥
លានដុល្លារ
មានសមត្ថភាពអាចចាប់យករលកសញ្ញារបស់ភពស្ថិតនៅចម្ងាយមួយពាន់
ឆ្នាំពន្លឺ ។
ឧបករណ៍យក្សនេះមានឈ្មោះថា
តេឡេស្កុបចាប់រលកវិទ្យុតូចល្អិតបំផុតហៅកាត់ថា ហ្វាស់
(FAST) នឹងចាប់ផ្ដើមដំណើរការនៅខែ កញ្ញា ខាងមុខនេះ ក្រោមគោលនយោបាយរបស់លោកប្រធានាធិបតី ហ្ស៊ី ជីនពីង ដែលប្ដេជ្ញាធ្វើឲ្យប្រទេស ចិន ក្លាយជាប្រជាជាតិនាំមុខគេក្នុងវិស័យវិទ្យាសាស្ត្រ មិនលើសពីឆ្នាំ ២០៤៩ ក្នុងខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

លោក ហ្ស៊ី ជីនពីង និយាយថា “លុះត្រាតែមានសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្លាំងមហាសាល ទើបប្រទេស ចិន ក្លាយជាប្រទេសមួយដែលខ្លាំងពូកែ”
។ ក្រោយបញ្ចប់ការសាងសង់ តេឡេស្កុប
ស្ថិតនៅលើបញ្ជីនៃសមិទ្ធផលមហិមាទាំង ៨ របស់ប្រទេស ចិន
ក្នុងនោះមាន ផ្កាយរណប ស្ពាន និងកុំព្យូទ័រខ្នាតធំ
។ អ្នកវិទ្យាសាស្ត្ររបស់ប្រទេស ចិន
បានជ្រើសរើសយកកន្លែងដែលមានភ្នំព័ទ្ធជុំវិញដើម្បីកុំឲ្យរលក
វិទ្យុនៃដែនម៉ាញេទិចដទៃមកប៉ះពាល់
ធ្វើឲ្យរំខានដល់ប្រសិទ្ធភាពរបស់តេឡេស្កុបនេះ ។
ប្រភព៖ time
ប្រភព៖ knn-news
No comments:
Post a Comment