សមយុទ្ធ The Rubezh 2016
នឹងត្រូវធ្វើឡើងដោយក្រុមប្រទេសអតីតសហភាពសូវៀតជាច្រើន
នៅក្នុងប្រទេស Kyrgyzstan ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែតុលា
ឆ្នាំ២០១៦នេះ ដោយមានប្រទេសចំនួន៤ចូលរួម ក្នុងនោះមានដូចជា រុស្ស៊ី
កាហ្សាក់ស្ថាន (Kazakhstan) តាហ្ស៊ីគីស្ថាន (Tajikistan)
និងកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដែល ជាម្ចាស់ផ្ទះ ដោយប្រទេសទាំងនេះ
សុទ្ធសឹងជាសមាជិកអតីតសហភាពសូវៀត ។
សមយុទ្ធនេះ
ត្រូវបានធ្វើឡើងដោយមានការប្រកាសពីមហាអំណាចរុស្ស៊ីកាលពី
ប៉ុន្មានថ្ងៃមុន
ដែលវាត្រូវបានគេចាត់ទុកថា ជាការសងសឹកនូវអ្វីដែលអង្គការ NATO បានធ្វើមកលើរុស្ស៊ី ដោយបញ្ជូនកងទ័ព និងពង្រាយសម្ភារៈយោធាជាច្រើនទៀត ក្នុងប្រទេសដែលមានព្រំដែនជាប់រុស្ស៊ី ។
ដែលវាត្រូវបានគេចាត់ទុកថា ជាការសងសឹកនូវអ្វីដែលអង្គការ NATO បានធ្វើមកលើរុស្ស៊ី ដោយបញ្ជូនកងទ័ព និងពង្រាយសម្ភារៈយោធាជាច្រើនទៀត ក្នុងប្រទេសដែលមានព្រំដែនជាប់រុស្ស៊ី ។
"សមយុទ្ធក្នុងចំណោមសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព
(CSTO) នេះ
នឹងធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពក្នុងការប្រឈមមុខជាមួយនឹងការ
គំរាមកំហែងផ្នែកសន្តិសុខ
ក៏ដូចជាដើម្បីប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់ដែរ" នេះបើយោងតាមលោក Anarbek Abdyrakhmanov ជាប្រធានប្រតិបត្តិការចម្បងនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ។
យោងតាមលោក Abdyrakhmanov សមយុទ្ធលើកនេះនឹងក្លាយជា
ព្រឹត្តិការណ៍ដ៏សំខាន់ ខណៈដែលប្រទេសក្នុងតំបន់នោះ
ហាក់មានភាពតានតឹងកើនឡើង
ស្របពេលនឹងសកម្មភាពកាន់តែខ្លាំងឡើងរបស់ក្រុមភេរវកម្មអន្តរជាតិ
ផងដែរ ។
The Collective Security Treaty Organization (CSTO)
ជាសម្ព័ន្ធមិត្តផ្នែកយោធាដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ
ជាតិ និងសមាជិកទាំងឡាយតាមរយៈការសហការផ្នែកនយោបាយ និងយោធា
ហើយអង្គការនេះ មានសមាជិកដូចជា រុស្ស៊ី កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន
កៀហ្ស៊ីស៊ីស្ថាន អាមេនី និងបេឡារូស ខណៈដែលអាហ្វហ្គានីស្ថាន
និងស៊ែរប៊ីស្ថិតក្នុងឋានៈជាអ្នកសង្កេតការណ៍នៅឡើយទេ ។
គួរបញ្ជាក់ថា រុស្ស៊ី និង NATO
បានកើតមានការប្រឈមមុខដាក់គ្នាជាខ្លាំង
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
រហូតដល់មានការបញ្ចេញទ័ពរាប់ពាន់នាក់ ពង្រាយសម្ភារៈយោធា
និងធ្វើឲ្យមានសមយុទ្ធទៀតផង ៕ (TASS)
ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ knn-news
No comments:
Post a Comment