រូបភាពឯកសារ៖ នាវាកងយាមល្បាតកូរ៉េខាងជើងកំពុងធ្វើដំណើរទៅកាន់ផែរក្នុងក្រុង Jindo។ |
ប្រទេសកូរ៉េខាងត្បូងមានផែនការនឹងសាងសង់ថ្មប៉ប្រះទឹកសិប្បនិម្មិត
ចំនួន៨០នៅក្បែរព្រំដែនទឹកដែលកូរ៉េខាងត្បូងអះអាងដោយខ្លួនឯង
នៅជាប់ប្រទេសកូរ៉េខាងជើង
ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្អាក់ដល់អ្វីដែលរដ្ឋាភិបាល
ក្រុងសេអ៊ូលហៅថា ជាការនេសាទត្រីដោយខុសច្បាប់របស់ទូកនេសាទចិន។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ថ្មប៉ះប្រះទឹកសិប្បនិម្មិតទាំងនេះនឹងត្រូវសាងសង់
នៅក្នុងសមុទ្រ លឿង នៅក្បែរបន្ទាត់កំណត់ដែនទឹកភាគខាងជើងដែលមានជម្លោះ ក្នុងទឹកប្រាក់ប្រមាណ៧លានដុល្លារ។
ថ្មប៉ប្រះទឹកថ្មីនេះនឹងត្រូវសាងសង់ឡើង ក្នុងខណៈពេលដែលកូរ៉េខាងត្បូងគិតថា ត្រូវតែធ្វើឡើងជាបន្ទាន់ដើម្បីបញ្ឈប់នាវានេសាទរបស់ចិន ដែលរដ្ឋាភិបាលក្រុងសេអ៊ូលនិយាយថា បានចូលទៅកាន់ដែននេសាទរបស់កូរ៉េដោយខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា នាវានេសាទទាំងនោះហាក់ដូចជាកំពុងតែទាញយកផលប្រយោជន៍ពី ការស្ទាក់ស្ទើរបស់កងយាមល្បាតកូរ៉េខាងត្បូងក្នុងការបង្ក្រាបនាវានេសាទ របស់ចិននៅក្បែរព្រំប្រទល់នោះ ដែលអាចធ្វើមានការប៉ះទង្គិចដោយចៃដន្យជាមួយនឹងកូរ៉េខាងជើង។ រដ្ឋាភិបាលក្រុងPyongyang មិនបានទទួលស្គាល់ព្រំដែនទឹកនេះជាផ្លូវការនោះទេ។
កាលពីខែមុន អ្នកនេសាទក្នុងស្រុកម្នាក់បានអូសទូកនេសាទរបស់ចិនចំនួនពីរគ្រឿង ដែលកំពុងតែចាប់ក្តាមនៅជិតប៉ែកខាងត្បូងបន្ទាត់កំណត់ដែនទឹកភាគ ខាងជើង និងបានប្រគល់ទូកនេសាទទាំងនោះទៅឲ្យអាជ្ញាធរកូរ៉េខាងត្បូង៕
ប្រភព៖ VOA Khmer

No comments:
Post a Comment