Saturday, May 27, 2017

បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​៣​ថ្ងៃ​ដើម្បី​បោះឆ្នោត

កម្មករ​​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​កម្មករ ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
កម្មករ​​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​កម្មករ ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។RFA/Sireymuny
គណបក្ស​សង្គ្រោះជាតិ​ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ជំរុញ​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​៣​ថ្ងៃ ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា។ ការ​ទទូច​របស់​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​កម្មករ​មួយ​ចំនួន​បារម្ភ​ពី​ការ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ដោយសារ​តែ​ថៅកែ មិន​ផ្ដល់​ថ្ងៃ​ឈប់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។
ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែក​ជើង​ជាង​១​ពាន់ (១០៧៩)
និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​ជិត​៨​សែន​នាក់ ដែល​ភាគច្រើន​ជា​កូនចៅ របស់​អ្នកស្រុក​ស្រែចម្ការ។ ដោយសារតែ​នៅ​ពេល​បោះឆ្នោត​ម្តងៗ កម្មករ​មួយ​ចំនួន​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​បោះឆ្នោត ទើប​បក្ស​ប្រឆាំង​មានការ​បារម្ភ​ថា ប្រសិន​បើ​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់​សម្រាក​គ្រប់គ្រាន់ ដើម្បី​ធ្វើដំណើរ​ទៅវិញទៅមក​ទេ កម្មករ​ទាំងអស់​នោះ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។
ព្រោះតែ​ការ​បារម្ភ​នេះ​ហើយ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​ឲ្យ គ..ប ជំរុញ​ទៅ​បណ្ដា​រោងចក្រ សហគ្រាស ផ្ដល់​ថ្ងៃ​ឈប់សម្រាក​គ្រប់គ្រាន់​ដល់​កម្មករ​ធ្វើដំណើរ​ទៅ​បោះឆ្នោត។
ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា បក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ទៅ គ..ប កាល ពី​ថ្ងៃ​ទី​២៦ ឧសភា ដើម្បី​ស្នើសុំ​បញ្ហា​នេះ។ អ្នកស្រី​ថ្លែង​ថា ដោយសារ​កាល​ពី​ពេល​ចុះឈ្មោះ បោះឆ្នោត​ឃើញ​មាន​កម្មករ​មួយ​ចំនួនធំ​បាន​ធ្វើ​ដំណើរ​ទៅ​ចុះឈ្មោះ​នៅ​ស្រុកកំណើត ដូច្នេះ ដើម្បី​អាច​ទៅ​បោះឆ្នោត​បាន លុះណាតែ​កម្មករ​ទាំងអស់​នោះ​ទទួល​នូវ​សិទ្ធិ​ឈប់សម្រាក​យ៉ាង ហោច​ណាស់ ២ ទៅ​៣​ថ្ងៃ​ដែរ អាស្រ័យ​លើ​ទីតាំង​ជិត​ឬ​ឆ្ងាយ។ អ្នកស្រី​បញ្ជាក់​ថា បក្ស​ប្រឆាំង ស្នើ​ទៅ គ..ប នេះ គឺ​ដើម្បី​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​កម្មករ៖ «ធម្មតា​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​វា​ទាល់តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ជា​អ្នក​សម្រេច ហើយ​បើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហ្នឹង​មិនបាន​ទៅ​ជ្រើសរើស​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ហើយ​ម្យ៉ាងវិញទៀត ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​គួរ​ណា​បាត់បង់​សិទ្ធិ​បោះឆ្នោត ជាពិសេស​ក្នុង​ខណៈ​ដែល​គាត់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចហើយ បែរជា​មិន​អាច​ទៅ​បោះឆ្នោត​បាន​ដោយសារ​តែ​ពុំ​មាន​ការ​អនុញ្ញាត ឬ​ពុំបាន​បង្ក​លក្ខណៈ ឬក៏​ផ្ដល់​ឱកាស​ពួកគាត់​ទៅ​បោះឆ្នោត​ក្នុង​ខណៈ​ដែល​អាច​ធ្វើ​បាន»
កាលពី​ថ្ងៃ​ទី​២៤ ឧសភា គ..ប ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​កម្ពុជា ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ និយោជិក ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ តាម​ឃុំ-សង្កាត់ ដែល​ពួកគេ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។ ទោះជា​យ៉ាងណា អ្នកស្រី ម៉េង សុភារី យល់ថា ការ​អំពាវ​នាវ​នេះ​អាច​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​វា​មិន​មែន​ជា ការ​ដាក់​កំហិត​ដែល​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស​អនុវត្ត​តាម។ អ្នកស្រី ម៉េង សុភារី ក៏​ជំរុញ​ទៅ​ក្រសួង​ការងារ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ។
បញ្ហា​កម្មករ​មិន​មាន​ពេល​ឈប់​គ្រាន់​គ្រាន់​ដើម្បី​ធ្វើដំណើរ​ជា​រឿង​មួយ តែ​បញ្ហា​កម្មករ​មិន​មាន លុយ​ធ្វើដំណើរ​ទៅ​បោះឆ្នោត ដោយសារតែ​មិនទាន់​បើកប្រាក់​ខែ​ជា​រឿង​មួយ​ផ្សេងទៀត ដែល​សហជីព​ក៏បាន​សម្ដែង​ការ​បារម្ភ។
កាលពី​ថ្ងៃ​ទី​២៣ ឧសភា សហជីព​សេរី​កម្មករ​បាន​ដាក់​ពាក្យ​ស្នើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស សណ្ឋាគារ និង ភោជនីយដ្ឋាន បើក​ប្រាក់​ឈ្នួល​មុន​កំណត់​ដល់​កម្មករ និយោជិក ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត ព្រមទាំង​ត្រូវ​រក្សា​នូវ​ប្រាក់​បំណាច់​ផ្សេងៗ របស់​កម្មករ​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត។ សហជីព​ថា បើ​ក្រសួង​មិន​ជូនដំណឹង​ទៅ​រោងចក្រ សហគ្រាស នោះ​ទេ វា​ជា​ទង្វើ​ខុសច្បាប់​។
ការ​បារម្ភ​របស់​បក្ស​ប្រឆាំង និង​សហជីព ស្រប​ពេល​ដែល​កម្មករ​មួយ​ចំនួន​អះអាង​ថា ថៅកែ រោងចក្រ​មិន​ឲ្យ​ពួកគេ​ឈប់​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា មាន​សហគ្រាស​ខ្លះ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​បាន ២ ទៅ ៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ដែរ ប៉ុន្តែ​សហគ្រាស​នឹង​កាត់​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជំនួស​វិញ។
ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា ថ្លែង​ថា គ..ប នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ដើម្បី​ពិភាក្សា​សំណើ​របស់​បក្ស​ប្រឆាំង។ ចំពោះ​លទ្ធផល​យ៉ាងណា នោះ គ..ប នឹង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នោះ៖ «..ប នឹង​រៀបចំ​ការប្រជុំ​រវាង​សមាសភាព​គ..ប ទាំង​៩​រូប ហើយក៏​អត់​ទាន់​យឺត​ពេល​ដែរ បើសិនជា​មានការ​សម្រេច​ចិត្ត​យ៉ាងណា ចាំ​ជូន​ព័ត៌មាន​នៅ​ពេល​ក្រោយ​ទៀត»
អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក។
ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយ​មាន គណបក្ស​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សរុប​ទាំងអស់​១.៦៤៦ ទូទាំង​ប្រទេស៕
ប្រភព៖ RFA Khmer

No comments:

Post a Comment