(សេអ៊ូល)៖ យន្ដហោះចម្បាំងអាមេរិកធុន F-35 ច្រើនជាង ១០០គ្រឿង អាចនឹងត្រូវបានបញ្ជូនទៅកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីជួយគាំទ្រដល់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ទប់ទល់នឹង ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមយ៉ុនហាប់ យន្ដហោះចម្បាំង F-15 ទាំងនេះ នឹងត្រូវនាំមកពីកងអង្គភាពទ័ពអាកាសទី ៣៤ គួរតែអាចនឹងត្រូវដាក់ពង្រាយនៅឯទីក្រុង អ៊ីវ៉ាគូនី (Iwakuni) ប្រទេសជប៉ុន និងមូលដ្ឋានទ័ពអាកាស អូសាន (Osan) ស្ថិតនៅក្នុងទីក្រុង ព្យុងតែក (Pyeongtaek) ប្រទេសកូរ៉េខាងត្បូង យ៉ាងយូរ
នៅចុងឆ្នាំ២០១៧នេះ។ ជាងនេះទៅទៀត កងកម្លាំងនៃយន្ដហោះចម្បាំង F-15 ដែលកំពុងធ្វើប្រតិបត្តិការនៅក្បែរ ដែនអាកាសកូរ៉េខាងត្បូង និងជប៉ុន ក៏ត្រូវគេរំពឹងថានឹងត្រូវធ្វើការពង្រឹងបន្ថែម ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំងប្រភេទនេះ ៤០គ្រឿង ដោយទីក្រុងសេអ៊ូល ហើយដែលអាចនឹងត្រូវប្រគល់ឱ្យនៅឆ្នាំ២០២១ ខណៈជប៉ុនក៏បានឈានដល់កិច្ចព្រមព្រៀងទិញ F-15 ចំនួន ៤២គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ផងដែរ។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូង និងជប៉ុនបានខិតខំពង្រឹងវិស័យការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង ស្របពេលកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខរហូតដល់អ្នកជំនាញខ្លះវាយតម្លៃថា មីស៊ីលឆ្លងទ្វីប ICBM ដែលទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងកាលពីខែកក្កដា មានសមត្ថភាពបាញ់ដល់ដែនដីគោក របស់សហរដ្ឋអាមេរិក។ ដូច្នេះចង់ ឬមិនចង់ តូក្យូ និងសេអ៊ូល បានដឹងខ្លួនថា មិនអាចពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកទៀតនោះទេ ត្បិតបើសិនជាសង្រ្គាមផ្ទុះឡើងមែន នោះ សហរដ្ឋអាមេរិកត្រូវការពារខ្លួនឯងជាមុនសិនពីមីស៊ីលកូរ៉េខាងជើង ហើយទើបគិតពីកូរ៉េខាងត្បូង និងជប៉ុន ដែលនៅជិតកូរ៉េខាងជើងស្រាប់៕
ប្រភព៖ Fresh News Asia
No comments:
Post a Comment