Sunday, November 20, 2016

ABC International focuses investment in region


ABC International will increase its investment in media services for Chinese, Indonesian and Pacific audiences to offer more comprehensive coverage for regional audiences. These new initiatives, the result of a strategic review, mean ABC International will be better positioned to deliver a greater range of content in these areas.
The changes mean ABC International will create eight new positions to lead content areas and improve editorial and workflow priorities. However, ABC International has also made the decision to end foreign language services in French, Khmer, Vietnamese and Burmese, which are currently single-person operations.
The recommendations from the strategic review and the decision to close some services will fund this reinvestment across the network. ABC International will build on key relationships with China, Indonesia and the Pacific with increased investment in services including:
  • For Chinese audiences: an additional Mandarin language site allowing ABC International to deliver a full Chinese news service, for Chinese audiences across the region and Australia, complementing the AustraliaPlus .cn cultural exchange portal.

ABC អូស្ដ្រាលី​សម្រេច​បិទ​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ, ភូមា, វៀតណាម និង​បារាំង​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក

Faces of Radio Australia's four foreign languages being closed
បុគ្គលិក​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​លោក ឃុន អាឡិច (ទី១ជួរ​លើ), ភាសា​បារាំង​អ្នក​ស្រី Caroline Lafargue (ទី២ជួរ​លើ), ភាសា​ភូមាអ្នក​ស្រី Mu Laing Thein (ទី១ជួរក្រោម), ភាសា​វៀតណាមអ្នក​ស្រី Lili Tu (ទី២ជួរក្រោម) (Credit: ABC)
ក្រោយ​ពី​បាន​បើក​បម្រើ​ការ​ងារ​ផ្ដល់​សេវាកម្ម​ព័ត៌មាន​ឯករាជ្យ​, សេរី និង​មិន​លម្អៀង​ អស់​ពេល​ច្រើន​ទសវត្សរ៍​ដល់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​ ទី​បំផុត​កម្មវិធី​ភាសា​បរទេស​ចំនួន​៤​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ស្ថាប័ន​សោត​ទស្សន៍ ABC អូស្ដ្រាលី​នឹង​ត្រូវ​បិទ​ទ្វារ​លែង​ដំណើរ​ការ​តទៅ​ទៀត​ចាប់​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ទៅ​។
ស្ថាប័ន​សោតទស្សន៍ ABC អូស្ដ្រាលី​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ខែ​វិច្ឆិកា​ ម្សិលមិញ​ថា កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្ដ្រាលី​ជា​ភាសា​ខ្មែរ, ភាសា​ភូមា, ភាសា​វៀតណាម នឹង​ត្រូវ​បិទ​លែង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ផ្សាយ។ រីឯ​ភាសា​

Saturday, November 19, 2016

គណៈ​មេធាវី​អន្តរជាតិ​​រក​ឃើញ​ការ​រំលោភ​ច្បាប់​ជុំវិញ​សវនាការ​លោក នី ចរិយា

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
 
គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (ABA Center for Human Rights) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រួត​ពិនិត្យ​ច្បាប់​​ឡើង​វិញ​ជុំវិញ​ករណី​​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ច្បាប់​ស្រប​តាម​កាតព្វកិច្ច​​អន្តរជាតិ។
​របាយកាណ៍​អង្កេត​មួយ​ជុំវិញ​ករណី​​លោក នី ចរិយា របស់​គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រោយ​ការ​អង្កេត​សវនាការ​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ផ្សាយ​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​បរាជ័យ​ក្នុង​ធានា​នូវ​សិទ្ធិ​ជំនុំ​

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​សុំ​ថវិកា​សម្រាប់​គម្រោង​អភិរក្ស​វប្បធម៌

​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។
គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។ RFA Screenshot
ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​ផ្ដល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រក​ប្រាក់​ចំណេញ​ពី​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ និង​ខ្នាត​តូច​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) សម្រាប់​ឆ្នាំ​២០១៧។ ការ​ទទួល​ពាក្យ​ស្នើ​សុំ​នេះ នឹង​ឈប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។
សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ស្នើ​ពាក្យ​សុំ​មាន​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​តាម​អាសយដ្ឋាន៖ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/
មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​សភា​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។

ទស្សនិកជនស្រក់ទឹកភ្នែកអាណិត កញ្ញាពៅ បញ្ញាពេជ្រ ពេលឃើញនាងឡើង ច្រៀងលើឆាកយប់មិញ...!(មានវីដេអូ)


ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៨ វិច្ឆិកា យប់មិញនេះនៅក្នុងការប្រគុំតន្រ្តីប៉ូការីស្វេត (Pocari Sweat) របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC កញ្ញា ពៅ បញ្ញាពេជ្រ តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ និង idol នៅក្នុងបេះដូងមហាជនជាច្រើន បានឡើងមកបកស្រាយបទចម្រៀងយ៉ាងលន្លង់លន្លោច ដោយនាងអង្គុយនៅលើកៅអី ហើយនេះក៏ជាដំបូងបំផុតក្នុងជីវិត ចាប់តាំងពីពេលដែលកញ្ញា ត្រូវបានទទួលការបាញ់ប្រហារពីសំណាក់ពួកខ្មាន់កាំភ្លើង។ ថ្វីត្បិតតែបានបែកចេញពី សង្គមសិល្បៈអស់រយៈពេលជិត១០ឆ្នាំកន្លងមក ប៉ុន្តែទឹកដមសម្លេងរបស់កញ្ញា ពៅ បញ្ញាពេជ្រ ហាក់ដូចជានៅដដែលគ្មានប្រែប្រួលទេ។
ក្រោយការបកស្រាយបទច្រៀងចប់ ធ្វើឱ្យទស្សនិកជន កំពុងទស្សនាជាច្រើនរំភើបស្រក់ទឹកភ្នែក ពេលឃើញកញ្ញាពេជ្រ ត្រឡប់មកច្រៀងដូចកាលពីមុនវិញ ហើយនៅក្នុងនោះ មានអ្នកគាំទ្រជាច្រើនបានផុសរូបស្រស់ទឹកភ្នែក និងចូលមក Comment ថាយំហើយយប់មិញ ពេលឃើញកញ្ញា ពៅ បញ្ញាពេជ្រ អាចវិលមកច្រៀងវិញបានទាំងខ្លួនអង្គុយ

FBI អាមេរិក គួរតែស្រាវជ្រាវ​ និង​បញ្ជាក់ឲ្យច្បាស់ថា តើលោក​ Donald Trump កើតនៅប៉ាគីស្ថាន ឬនៅអាមេរិក?

donald-trump-feed-1

គេហទំព័រ Daily Mail របស់អង់គ្លេស​ និង​គេហទំព័រសារព័ត៌មាន​ Coed ដែលដកស្រង់​ពីសារព័ត៌មាន​ Neo News របស់ប៉ាគីស្ថាន​ បាន​ផ្សព្វផ្សាយ​ឲ្យដឹង​កាលពីពេល​ថ្មីៗនេះថា លោក Donald Trump ដែល​ទើបជាប់ឆ្នោត​ជាប្រធានាធិបតី​ទី៤៥ របស់សហរដ្ឋអាមេរិកនោះ​ មានទីកន្លែងកំណើត​នៅតំបន់​ Waziristan ប្រទេស​ប៉ាគីស្ថាន​នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦​ ដោយ​មាន​ឈ្មោះដើមថា Dawood Ibrahim Khan គឺមិនមែន​កើតនៅលើ​ទឹកដីអាមេរិកឡើយ​។
អ្នកផ្សព្វផ្សាយព័ត៌មាន​ទាំងនោះបានលើកឡើងថា «ជឿឬមិនជឿ គឺអាស្រ័យ​ទៅលើលោក-អ្នក ប៉ុន្តែ​លោក​ Donald Trump ពិតជាបាន​កើត​នៅប្រទេសប៉ាគីស្ថាន​ មិនមែនកើតនៅអាមេរិកទេ។» ។ ក្រៅពីបានបង្ហាញ​រូបថត​ដែលអះអាងថា ជារូបលោក​ Donald Trump កាលពីនៅវ័យក្មេង​

ឃាតករ​សាហាវ​ណាស់​! ប្រុង​ដឹង​សព​ទៅ​ចោល នាង​នៅ​ដង្ហើម​រើខ្លួន​ធ្លាក់​ពីលើ​ម៉ូតូ រឹត​.​ក​បន្ថែម​ទៀត







រាជធានី​ភ្នំពេញ​ ៖​ ឃាតករ​ដៃដល់​ដែល​រឹត.ក​សម្លាប់​ស្រី​ស្នេហ៍របស់​ខ្លួន ​ដែល​ជា​បុគ្គលិក​បម្រើការនៅក្លឹ​ប​៥៥ ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​អាវុធហត្ថរាជធានី​ភ្នំពេញ នាំ​ទៅ​ធ្វើ​ត្រាប់ នៅផ្ទះ​ដែល​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៨​ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ២០១៦ នៅផ្ទះ​លេខ៤២C បុរី​ប៉េងហួត ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។
ការ​នាំ​ជនសង្ស័យជា​ឃាតករ​ទៅ​ធ្វើ​ត្រាប់​នោះ​ក្រោម​ការ​ដឹកនាំដោយ​លោកវ​រៈ​សេនីយ៍ឯក ​ខេន សុវណ្ណ មេ​បញ្ជា​រង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ និង​មានការ​ដឹកនាំ​ស​ម្រ​ប​សម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានចូលរួម​សហ​ការណ៍​ពី​នគរបាល​ព្រហ្ម​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​និង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ផង​ដែរ ​។​
នៅ​ក្នុង​ការ​ធ្វើ​ត្រាប់​សមត្ថកិច្ច​ក៍បាន​យក​រូប ម៉ាណា​កាំ​ង ​ធ្វើ​ជានិមិត្ត​រូបនា​រី​រង​គ្រោះ​ដែល​ឃាតករ​សម្លាប់​ ។
តាមការ​បង្ហាញ​របស់​ជនសង្ស័យ​ជា​ឃាតករបានអោយ​ដឹង​ថា រូបគេ​មាន​គ្នាតែ​ម្នាក់ឯង បាន​រឹ​ត.ក​

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រកាស​ជំហរ​ចូល​រួម​​ប្រជុំ​សភា​​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ធ្លាប់​តែ​ខ្វែង​គំនិត​គ្នា​បាន​ព្រម​ដឹកដៃ​គ្នា​ចូលរួម​ប្រជុំ​ជា​មួយ​គ្នា ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា។ ការ​ព្រមព្រៀង​គ្នា​ចូល​ប្រជុំ​ក្រោម​ដំបូល​នៃ​រដ្ឋ​សភា​ជា​ថ្មី​ទៀត​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ជា​ប្រផ្នូល​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ ចេះ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​នេះ​ក៏​ជា​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ថមថយ​ដែរ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​គណបក្ស​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​មូល​មាត់​គ្នា​ថា នឹង​ចូល​អង្គុយ​ប្រជុំ​ក្នុង​សម័យ​សភា​ពេញ​អង្គ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ប្រមាណ ៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ព្រោះ​ជា​ដំណាក់កាល​ដ៏​ចាំបាច់​ទាក់ទិន​នឹង​ថវិកា​ជាតិ។

Tuesday, November 15, 2016

ថ្ងៃទី២ នៃពិធីបុណ្យអុំទូក នគរបាលឃាត់ខ្លួន បានជនសង្ស័យជាក្រុមចោរលូកហោប៉ៅ ៨នាក់


(ភ្នំពេញ)៖ ជនសង្ស័យ៨នាក់ ក្នុងស្រី៣នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌឃាត់ខ្លួន នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ។
ការឃាត់នេះត្រូវបានធ្វើឡើងជាក់ស្ដែងខណៈដែល ក្រុមជនសង្ស័យទាំងនេះ បម្រុងតែនឹងធ្វើសកម្មភាព ក្នុងតំបន់ការពារA3 និងA3-1 នៅម្ដុំព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយការណែនាំពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ នឹម ចាន់តាណា។

ពលរដ្ឋ​រស់នៅ​ជិត​ចង្កេះ​ភ្នំ​ធំ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ភ្នំ

ទីតាំង​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ ឋិត​នៅ​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ទីតាំង​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ ឋិត​នៅ​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​នៅ​ភ្នំ​ធំ បំផ្ទុះ​ថ្ម​ឮ​សំឡេង​ខ្លាំង និង​ខ្ទាត​ដុំ​ថ្ម​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ទន្ទឹម​គ្នា​នេះ អ្នក​ភូមិ​ក៏​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្រុម​ធ្វើ​អាជីវកម្ម​ថ្ម​យូរៗ​ទៅ នឹង​រលាយ​អស់​ភ្នំ​ពី​ផែនដី ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់​ភ្នំ​ធំ និង​បង្ក​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ផ្សេងៗ​កើត​ឡើង​នៅ​តំបន់​នោះ។
អ្នក​ស្រុក​រស់នៅ​ចង្កេះ​ភ្នំ​ធំ ស្រុក​មង្គលបូរី លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​ដោយ​សេរី​បន្ត​ទៅ​ទៀត បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​
ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ពុំ​ខាន។
ពលរដ្ឋ​ម្នាក់​រស់នៅ​ចង្កេះ​ភ្នំ​ធំ ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី លោក អ៊ុច ដន ថ្លែង​ថា ក្រុមហ៊ុន​ចំនួន​៤ ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​នៅ​ភ្នំ​ធំ មាន​រយៈពេល​ប្រហែល ៥​ឆ្នាំ​ហើយ ដែល​បាន​ប៉ះពាល់​

សកម្មជន​ខ្មែរ-អាមេរិក៖ ការ​យល់​ឃើញ​របស់​លោក​ហ៊ុន សែន​ថាលោក​ដូណាល់ ត្រាំ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​កម្ពុជាគឺ​ជា​ការ​យល់​ខុស

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ គាំទ្រ​លោក​ ដូណាល់ ត្រាំ តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​ម្ល៉េះ។
សកម្មជន​ក្នុង​សហគមន៍​ខ្មែរ-អាមេរិកាំង លើក​ឡើង​ថា ការ​យល់​ឃើញ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា លោក ដូណាល់ ត្រាំ នឹង​មិន​ខ្វាយខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​យល់​ខុស​មួយ។
លោក នួន វាសនា អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាឈូសេត ប៉ែក​ឦសាន​សហរដ្ឋ​អាមេរិក បាន​លើកឡើង​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៤​ ខែ​វិច្ឆិកា​នេះ៖
«លោក​នាយក​រដ្ឋមន្ត្រី​គិត​ថា នឹង​រួច​ខ្លួន និង​អាច​បន្ត​ការ​រំលោភ​សិទ្ធិមនុស្ស និង​បន្ត​ការ​ប្រើ​អំពើ​
ហិង្សា​ទៅ​ដល់​អ្នក​ទោស​ផ្នែក​នយោបាយ ។ល។​ និង ។ល។ ​នោះ​គឺ​ជា​ការ​យល់​ខុស ពីព្រោះ​ទោះបី​ជា​លោក ដូណាល់ ត្រាំ​ ជា​អ្នក​ជំនួញ​មែន តែ​លោក​នឹង​ជួល​បុគ្គលិក​របស់​លោក​ មក​ធ្វើ​ការ​ជាមួយ​ហ្នឹង​គឺ​ជា​អ្នក​ដឹង​នូវ​កិច្ចការ​ការបរទេស​និង​សេដ្ឋកិច្ច»។