Tuesday, January 30, 2018

ចលនា​សង្គ្រោះជាតិ​គ្រោង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ៥​ចំណុច

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ទីក្រុង​ហ្គេតធឺស្បឺក (Gaithersburg) ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ទីក្រុង​ហ្គេតធឺស្បឺក (Gaithersburg) ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Taing Sarada
ចលនា​សង្គ្រោះ​ជាតិ បាន​ប្រកាស​នូវ​ផែនការ​សកម្មភាព​ចំនួន ៥​ចំណុច ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ស្តារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឡើងវិញ។ មេដឹកនាំ​ចលនា​នេះ អះអាង​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា ដែល​គណបក្ស​សង្គ្រោះជាតិ មិន​អាច​ធ្វើ​បាន។
ចំណុច​សំខាន់ៗ ដែល​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ នឹង​យក​អនុវត្ត​ទាំងនោះ ត្រូវ​បាន​លោក សម រង្ស៊ី បញ្ជាក់​ថា មាន​ទាំង​ការ​បន្ត​ការ​តស៊ូ​មតិ លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បន្ត​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​លើ​

ចិន​ត្រៀម​ផ្ដល់​រថក្រោះ​និង​រថពាស​ដែក​៧០​គ្រឿង​ដល់​កម្ពុជា​ជា​ជំនួយ​ឥត​សំណង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់អាន (Chang Wanquan) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ស្ដាំ) នា​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់អាន (Chang Wanquan) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ស្ដាំ) នា​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo AFP
ក្រសួងការពារជាតិ​ចិន​នឹង​ឧបត្ថម្ភ​រថក្រោះ និង​រថពាសដែក ចំនួន ៧០​គ្រឿង ព្រមទាំង​គ្រឿងចក្រ​ជាច្រើន​ទៀត​ដល់​ក្រសួងការពារជាតិ​កម្ពុជា សម្រាប់​ផ្គត់​ផ្គង​ដល់​កងពលតូច​លេខ​៧០ ជា​ជំនួយ​ឥត​សំណង ខណៈ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែល​មាន​ឈ្មោះថា «នាគ​មាស»
មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ឲ្យ​ដឹង​ថា សមយុទ្ធ​យោធា​នេះ​នឹង​ធ្វើឡើង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​ខែ​មិនា​ខាងមុខនេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ខួប​នៃ​ទំនាក់ទំនង​ការ​ទូត​លើក​ទី​៦០ រវាង​ប្រទេស​ទាំងពីរ។

Friday, January 26, 2018

"កម្ពុជា​កំពុង​ដឹកនាំ​ទៅ​រក​របប​យោធា​ផ្ដាច់ការ​និយាម​និង​គ្រួសារ​និយម"

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ AFP
អ្នកឃ្លាំមើល​សង្គម​អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
​ក្រុម​អ្នក​វិភាគ​វាយ​តម្លៃ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ទៅ​រក​វណ្ណៈ​យោធា​ផ្ដាច់ការ​និយម​មួយ​ដែល​កំពុង​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម​ដ៏​ស្មុគស្មាញ​ញាំញី​ទៅ​ដោយ​គ្រួសារ​និយម

Thursday, January 18, 2018

លោក សម រង្ស៊ី ព្រមាន​ថា​បើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​បោះ​ឆ្នោត​អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ  អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។
លោក សម រង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ទ្វីធឺ (tweeter) របស់​លោក បាន​ដាក់​សំណើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ រហូត​ដល់​លោក និង​លោក ហ៊ុន សែន អាច​ធានា​បាន​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​យ៉ាង​ហោច​ណាស់​ក៏​អាច​មាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើ​ហិង្សា និង​ការ​មិន​ទទួល​ស្គាល់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ។

បក្ស​កាន់​អំណាច​គ្រោង​​ធ្វើ​មហាសន្និបាត​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​៣​ថ្ងៃ

មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។ Photo: RFA
គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​គណៈកម្មាធិការ​កណ្ដាល​រយៈ​ពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ ១៩ ២០ ខែ​មករា ដើម្បី​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​អ្នក​វិភាគ​មើល​ឃើញ​ថា បើ​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​កែទម្រង់ ប៉ុន្តែ​ថ្នាក់​ក្រោម​មិន​ប្រឹងប្រែង​ធ្វើ​តាម គណបក្ស​នេះ​នឹង​ពិបាក​ស្ដារ​ប្រជាប្រិយ​របស់​ខ្លួន​មក​វិញ​ណាស់។
​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់ រួម​មាន សមាជិក​គណៈ​អចិន្ត្រយ៍ សមាជិក​គណៈ​ប្រចាំការ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​មន្ត្រី​សំខាន់ៗ​នៅ​តាម​ខេត្ត ក្រុង ស្រុក ខណ្ឌ តំណាង​ឲ្យ​សាខា​គណបក្ស​ទូទាំង​ប្រទេស នឹង​ចូល​រួម​ប្រជុំ​មហាសន្និបាត​វិសាមញ្ញ​

អ្នក​ជំនាញ​ស្នើ​ឱ្យ​វាយតម្លៃ​ត្រឹមត្រូវ​ចំពោះ​គម្រោង​សង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល

គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។
គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot
គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​មាន​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ទើបតែ​ត្រូវ​បាន​រដ្ឋាភិបាល​ទម្លាយ​ឱ្យ​ដឹង​កាលពី​ថ្ងៃទី១១ មករា កន្លង​ទៅ តាមរយៈ​ការ​ចុះ​ហត្ថលេខា​រួមគ្នា​រវាង​តំណាង​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា និង​ក្រុមហ៊ុន​ចិន។ ក្នុងចំណោម​ទឹកប្រាក់​វិនិយោគ​នោះ មួយ​ភាគ​ធំ​គឺជា​កម្ចី​ពី​ធនាគារ​ចិន (China Development Bank) និង​មួយ​ផ្នែក​តូច​គឺជា​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវសែ។ ទោះបីជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្ដី តែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​អំពី​ការសិក្សា ឬ​ការវាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​មិន​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​គម្រោង​ខ្នាត​យក្ស​មួយ​នេះ​ដូច​ការ​រំពឹង​ទុក​ឡើយ។

Sunday, January 14, 2018

មេធាវី​អង់គ្លេស​ថា​តុលាការ ICC អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​បឋម​នៅ​ដើម​ឆ្នាំ​នេះ

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean
មេធាវី​អន្តរជាតិ​សម្ដែង​សុទិដ្ឋិនិយម​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ងាក​មក​ពិចារណា​លើ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី។
​មេធាវី​ជនជាតិ​អង់គ្លេស ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​បឋម​នៅ​ដើម​ឆ្នាំ​នេះ។
លោក រីឆាត រ៉ូជើរ (Richard Rogers) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ថា សំណុំ​រឿង​នេះ​បាន​វិវត្ត​ចូល​ដល់​ដំណាក់កាល​កាន់​តែ​កៀក​ទៅ​នឹង​ការ​ស៊ើប​អង្កេត​បឋម​ហើយ។ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ខាង​ព្រះរាជអាជ្ញា​តុលាការ​នេះ ជាប់​ដៃ​រវល់​ខ្លាំង​រឿង​

Thursday, January 11, 2018

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​ថា​វៀតណាម​មិន​ដែល​មាន​បំណង​ល្អ​និង​ស្មោះត្រង់​នឹង​កម្ពុជា​ទេ

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជាសកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤។
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជាសកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤។ Photo: RFA
សកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម បាន​លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិន​ដែល​មាន​បំណង​ល្អ ឬ​ទំនាក់ទំនង​ដោយ​ស្មោះ​ត្រង់​ជាមួយ​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ផលប្រយោជន៍​ព្រំដែន​នោះ​ទេ។
ការ​លើកឡើង​បែបនេះ​បន្ទាប់​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​កន្ទូម ប្រទេស​វៀតណាម បាន​ជីកដី​កាត់ផ្ដាច់ និង​បិទ​ផ្លូវ​ចេញ​-​ចូល ចំនួន ៤​កន្លែង​នៅ​ក្នុង​ទឹកដី ប្រទេស​វៀតណាម ជាប់​នឹង​ព្រំដែន​ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា ដោយសារ​ខឹង​ភាគី​កម្ពុជា មិន​ព្រម​ធ្វើតាម​សំណើ​ខ្លួន ដែល​សុំ​ឲ្យ​បើក​ច្រក​ជា​ផ្លូវការ។
លោក រ៉ុង ឈុន ដែល​ធ្លាប់​តាមដាន​មើល​សភាពការណ៍​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម

សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​មាន​ការ​ទាមទារ​លទ្ធផល​ស៊ើប​អង្កេត

អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស​នោះ គឺ​បុគ្គល ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។ បើ​ទោះ​បី​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស​ក្តី តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​បង្ហាញ​លទ្ធផល​អ្វី​បន្តិច​សោះ​ឡើយ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នក កែម ឡី​ និយម គិត​ថា យុត្តិធម៌​នឹង​មិន​មាន​ឡើយ​សម្រាប់​ជនរងគ្រោះ។
​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៨ នេះ បណ្ឌិត កែម ឡី បាន​បែក​កាយ​រំលាងខន្ធ​ពី​ពលរដ្ឋ​ខ្មែរ​អ្នក​