Wednesday, March 29, 2017

អង្គការមួយនៅក្នុងភូមិតានប់បានរៀបចំកម្មវិធីអញ្ជើញចាស់ព្រឹទ្ធាចារ្យពិសារអាហារថ្ងៃត្រង់ និង ចែកជូនវ៉ែនតា

សកម្មភាពលោកតាលោកយាយទទួលទាន អាហារថ្ងៃត្រង់ជុំគ្នា
តាកែវ៖ ក្នុងចំងាយប្រមាណជា ៥០​ គីឡូម៉ែត្រពីភ្នំពេញមកខេត្តតាកែវ ស្ថិតនៅក្នុង ឃុំត្នោត នៃ ស្រុកបាទី ខេត្តតាកែវ ដែលក្នុងឃុំមួយនេះបានប្រមូលផ្តុំទៅដោយភូមិចំនួន៨ ដូចជា៖ ភូមិរំចេក ភូមិតានប់ ភូមិត្នោត ភូមិតានន ភូមិពៃ ភូមិព្រៃជប់ ភូមិឈើទាល និង​ ភូមិថ្មី។
   ភូមិតានប់គឺជាភូមិមួយដែលមានប្រជាជនរស់នៅប្រមាណ ២៤១ គ្រួសារ ហើយស្ថិតនៅក្នុងភូមិ នេះដែរមានអង្គការមួយ ដែលមានឈ្មោះថា អង្គការមជ្ឈមណ្ឌលសហគមន៍ភូមិតានប់ដើម្បីការ បណ្តុះបណ្តាល ដែលបានចាប់ដំណើរការរបស់ខ្លួនក្នុងឆ្នាំ ២០០៨ ក្រោមគំនិតផ្តួចផ្តើមរបស់អ្នក ស្រី Lyn Hotchin និង លោក តឹក ទិត ដែលអង្គការខាងលើផ្តោតសំខាន់លើការផ្តល់ការអប់រំជូន

Tuesday, March 28, 2017

ប្រជាពលរដ្ឋប្រមាណ២០គ្រួសារបានចាប់ផ្តើមធ្វើការតវ៉ាបិទផ្លូវនៅក្នុងភូមិតានប់

ប្រជាពលរដ្ឋដែលធ្វើការតវ៉ា (២៨ មីនា ២០១៧)
តាកែវ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានធ្វើការដាក់ប៉ារ៉ាស់បិទផ្លូវ ក្នុងគោលបំណងសុំឲ្យមានការជួសជុល ផ្លូវជូន ពួកគាត់ ។ មូលហេតុចំបងនិងមូលហេតុជាច្រើនទៀតដែលនាំឲ្យប្រជាពលរដ្ឋរស់នៅក្នុង ភូមិខាងលើ ដាក់ប៉ារ៉ាស់បិទផ្លូវនេះ៖

១.ផ្លូវធ្វើដំណើរនៅក្នុងភូមិមានការខូចខាតកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក ឡានដែលចូលទិញថ្មនៅភ្នំចំបាប់ (ដឹកទាំងយប់ទាំងថ្ងៃ)

Monday, March 27, 2017

ទីបំផុត ក្រុមហ៊ុន Apple ទទួលស្គាល់ថា CIA អាចវាយលុក ( Hack) ទូរស័ព្ទ iPhone និង MacBooks បាន


បរទេស៖ សារព័ត៌មានបរទេស Mashable បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ថា ក្រុមហ៊ុន Apple បានចេញឆ្លើយតប ក្រោយមានការចុះផ្សាយរបស់ WikiLeaks ថា CIA ផលិតសម្រេចនូវបច្ចេកវិទ្យាអាចវាយលុក (Hack) លើទូរស័ព្ទ iPhone និង MacBooks ដោយទទួលស្គាល់ថានេះជាការពិត។
ប្រភពព័ត៌មានបានឲ្យដឹងថា ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានឲ្យដឹងថា “ដោយផ្អែកលើការវិភាគដំបូងរបស់យើង ទូរស័ព្ទដែលអាចវាយលុកបាន មានតែលើ iPhone ផលិតឆ្នាំ ២០០៩ ពោលគឺម៉ូដែល 3Gs តែប៉ុណ្ណោះ ហើយម៉ូដែលក្រោយៗ បច្ចេកវិទ្យា NightSkies ដែល CIA ផលិតបានគឺមិនអាចវាយលុកបាននោះទេ។

Friday, March 24, 2017

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥស្សរជន​ល្បី​ៗដែលប្រសូតក្នុងទឺកដីខេត្តតាកែវបើ​មិនមរណៈភាព ក៏ជាប់​គុក

លោកបណ្ឌិត កែម ឡី វីរបុរសសម្តីមាស

មិនខុសអីពីខេត្តផ្សេងៗដទៃទៀតក្នុងប្រទេសកម្ពុជាទេ ខេត្តតាកែវគឺជាទឹកដីមួយដែលបានបណ្តុះ នូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត អ្នកជំនួញ អ្នកសិល្បៈបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នកនិពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ហើយ​រឿង​ដែលគួរឲ្យកត់សម្គាល់​មួយទៀត​ដែរនោះ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥស្សរជននទាំងនោះ​មួយ​ចំនួន​ត្រូវ​បាន​ទទួលមរណភាពដោយសារ​រោគាពាធ ការធ្វើឃាត ហើយមួយចំនួនទៀត ក៍​ជាប់​ព​ន្ឋ​នាគារ

Wednesday, March 22, 2017

ងាយៗយល់ក្នុងការរៀនវេយ្យាករណ៍ទាក់ទងនិង Present Simple ដោយខ្លួនឯង (មានលំហាត់អនុវត្តន៍)

 Present Simple



Present Simple  (បច្ចុប្បន្នកាលធម្មតា)

Definition: The Present Simple is used to describe an action that is regular, true and normal.
និយមន័យៈ បច្ចុប្បន្នកាលធម្មតា គឺត្រូវបានប្រើដើម្បីពណ៌នាអំពីសកម្មភាពដែលទៀងទាត់ ពិត និងជា ធម្មតា។
Form:       Sub + V1(in present) + obj                 (Positive) ប្រយោគស្រប

Ex:   - I play football.
           -   She goes to the market.
           -   They read books.
           -   My sister studies English language.

នៅមុននេះបន្តិចមានករណីផ្ទុះឡកម្តៅ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះមកសង្កត់កម្មការិនីស្លាប់និងរងរបួសជាច្រើននាក់


ករណីផ្ទុះឡកម្តៅ

 ភ្នំពេញ៖ មុននេះបន្តិចមានករណីផ្ទុះឡកម្តៅ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះចំងាយប្រមាណជាង១០០ម៉ែត្រ ទៅបុកកម្មការិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរ។ ករណីបានកើតបានកើតឡើងនៅប្រមាណ១១ ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។ កន្លែងកើតហេតុស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អង់គ្លេស​​ហាម​ឃាត់​ការ​យក​គ្រឿង​អេឡិច​ត្រូនិច​ធំៗ​ចូល​ក្នុង​យន្តហោះ​សម្រាប់​ជើង​ហោះ​ហើរ​ពី​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​មួយ​ចំនួន

អាមេរិក​និង​អង់គ្លេស​បាន​ហាម​ឃាត់​​អ្នក​ដំណើរ​ពី​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​មួយ​ចំនួន​មិន​ឲ្យ​យក​គ្រឿង​អេឡិចត្រូនិច​មួយ​ចំនួន​តាម​យន្ត​ហោះ។

អង់​គ្លេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ធ្វើ​ការ​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពី​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ចំនួន​៦ ​មិន​ឲ្យ​យក​កុំព្យូទ័រ​យួរ​ដៃ និង​គ្រឿង​អេឡិច​ត្រូនិច​ធំៗ​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ ក្រោយ​មាន​វិធានការ​ស្រដៀង​គ្នា​មួយ​ត្រូវ​បាន​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក។
សេចក្តី​បង្គាប់​ថ្មី​របស់​អង់គ្លេស​នឹង​រារាំង​មិន​ឲ្យ​យក​គ្រឿង​អេឡិច​ត្រូនិច​ដែល​មាន​ប្រវែង​ធំ​ជាង​ ១៦ ​សង់​ទីម៉ែត្រ ​ទទឹង ​៩.៣ សង់​ទីម៉ែត្រ និង​កម្រាស់​ ១.៥ សង់ទីម៉ែត្រ សម្រាប់​ជើង​ហោះហើរ​ពី​ប្រទេស​តួកគី​ លីបង់ ​ហ៊្សកដានី ​អេហ្ស៊ីប​ ទុយនេស៊ី ​និង​អារ៉ាប៊ីសាអូឌីត។

តើទម្រង់រដ្ឋាភិបាលបែប ប្រជាធិបតេយ្យ និង ផ្តាច់ការ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

តើទម្រង់រដ្ឋាភិបាលបែប ប្រជាធិបតេយ្យ និង ផ្តាច់ការ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?



ទម្រង់រដ្ឋាភិបាលបែបប្រជាធិបតេយ្យ៖
  •  ពហុគណបក្សនយោបាយ
  •  កម្មសិទ្ធឯកជន
  •  ការបែងចែកអំណាចដាច់ពីគ្នា
  •  មតិភាគច្រើនគ្រប់គ្រងមតិភាគតិច
  •  គោរពមូលដ្ឋានសិទ្ធិមនុស្ស
  •  សិទិ្ធបញ្ចេញមតិ

ដូចម្តេចដែលហៅថា អភ័ព្វបុគ្គល ភាគបម្រុង មតកជន និង មតកសាសន៍?

ដូចម្តេចដែលហៅថា អភ័ព្វបុគ្គល ភាគបម្រុង មតកជន និង មតកសាសន៍?



យោងតាមសទ្ទានុក្រម រដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖

អភ័ព្វបុគ្គល គឺ បុគ្គលដែលពុំអាចក្លាយជាសន្តតិជន ឬពុំអាចទទួលទ្រព្យសម្បត្តិតាមមតកសាសន៍ បាន។

ភាគបម្រុង គឺ ភាពនៃទ្រព្យសម្បត្តិរបស់មតកជន ដែលបច្ឆាជាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និង សហព័ទ្ធរបស់មតកជននោះ អាចទាមទារបាន តាមការកំណត់របស់ច្បាប់។

មតកជន គឺ ជនដែលបានស្លាប់ទៅហើយ។

ដូចម្តេចដែលហៅថា ប្រទានកម្ម អច្ច័យទាន សន្តតិជន និង សន្តតិកម្ម?

ដូចម្តេចដែលហៅថា ប្រទានកម្ម អច្ច័យទាន សន្តតិជន និង សន្តតិកម្ម?



យោងតាមសទ្ទានុក្រម ក្រមរដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖

ប្រទានកម្ម គឺ កិច្ចសន្យា ដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឳ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយ មិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។

អច្ច័យទាន គឺ ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឳ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ ខ្លួនតាម រយៈមតកសាសន៍។

Tuesday, March 21, 2017

ផ្ទុះរឿងសាច់ជ្រូកវៀតណាមមានបាក់តេរីប៉ះពាល់សុខភាព ! អ្នកចិញ្ចឹមជ្រូកអំពាវនាវឲ្យប្រជាពលរដ្ឋ ហូបសាច់ជ្រូកក្នុងស្រុក ដើម្បីការពារការឆ្លងជំងឺ ប៉ុន្តែតម្រូវការនាំចូល នៅតែមិនអាចដោះស្រាយ

ផ្ទុះរឿងសាច់ជ្រូកវៀតណាមមានបាក់តេរីប៉ះពាល់សុខភាព ! អ្នកចិញ្ចឹមជ្រូកអំពាវនាវឲ្យប្រជាពលរដ្ឋ ហូបសាច់ជ្រូកក្នុងស្រុក ដើម្បីការពារការឆ្លងជំងឺ ប៉ុន្តែតម្រូវការនាំចូល នៅតែមិនអាចដោះស្រាយ
(ភ្នំពេញ)៖ ក្រោយផ្ទុះរឿងសាច់ជ្រូក នៅប្រទេសវៀតណាម មានផ្ទុកបាក់តេរីម្យ៉ាង ឈ្មោះថា «Salmonella» ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ប្រជាពលរដ្ឋនោះ, មានសំណួរចោទសួរថា «តើកម្ពុជាអាចទប់ស្កាត់ ការនាំចូលជ្រូកពីវៀតណាមបានទេ? ហើយងាយមកទទួលទាន តែសាច់ជ្រូក ចឹញ្ចឹមនៅក្នុងជំនួញវិញនោះ?» អ្នកធ្វើការងារក្នុងកិច្ចការចឹញ្ចឹមជ្រូកនៅកម្ពុជា អះអាងថា ពិតជាល្អនៅពេលដែលប្រជាពលរដ្ឋឈប់ទទួលទាន សាច់ជ្រូកនាំចូលពីវៀតណាម ប៉ុន្តែប្រសិនមិននាំចូលទេ ច្បាស់ជាការបំពេញតម្រូវការជ្រូក មិនគ្រប់គ្រាន់នោះឡើយ។
លោក លី ឡាវីន អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនចឹញ្ចឹមជ្រូក របស់លោកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែមីនានេះថា

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

វិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចជា៖
វិធានការសងសឹកក្នុងផ្លូវច្បាប់ជាសកម្មភាពប្រឆាំងដោយស្របច្បាប់ធ្វើឡើងដោយរដ្ឋមួយក្នុងគោលបំណង
ប្រឆាំងនិងរដ្ឋមួយទៀត ដើម្បីឆ្លើយតបនិងសកម្មភាពអមិត្តដោយចេតនារបស់រដ្ឋមួយទៀត។
Ex. លោក Evo Morales បានប្រកាសឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Philip Golberg ជាមនុស្សមិនគួរឲ្យស្វាគមន៍ដោយអគ្គរដ្ឋទូតរូបនេះបានរួមគំនិតប្រឆាំងលោក និងបានគាំទ្រគណបក្សប្រឆាំង ប្រទេស ប៊ូ លីវី ទៀតផង។
វិធានការសងសឹកក្រៅផ្លូវច្បាប់ ឬ ការផ្ចាញ់តប ជាវិធានការបង្ខិតបង្ខំដែលធ្វើឡើងដោយរដ្ឋមួយដើម្បី

តើគោលការណ៍មិនធ្វើអន្តរាគមន៍មានន័យដូចម្តេចខ្លះ? ហើយគោលការណ៍មិនធ្វើការអន្តរាគមន៍មាន ប្រភពមកពីណាខ្លះ?

តើគោលការណ៍មិនធ្វើអន្តរាគមន៍មានន័យដូចម្តេចខ្លះ? ហើយគោលការណ៍មិនធ្វើការអន្តរាគមន៍មាន ប្រភពមកពីណាខ្លះ?

គោលការណ៍មិនធ្វើអន្តរាគមន៍មានន័យថា៖
  •    មិនត្រូវធ្វើអន្តរាគមន៍នៅក្នុងរដ្ឋមួយផ្សេងទៀតឡើយ
  •    សិទ្ធិសេរីភាពរួចផុតពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ
  •    យុត្តាធិការផ្តាច់មុខ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ
  •    របៀប ឬ វិធាន ដែលមិនធ្វើឲ្យមានសកម្មភាពអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋនិងរដ្ឋ។

អ្វីហៅថា “បុត្រសម្ព័ន្ធ”ក្នុង​សហគ្រាស​ពាណិជ្ជកម្ម?

អ្វីហៅថា “បុត្រសម្ព័ន្ធ”ក្នុង​សហគ្រាស​ពាណិជ្ជកម្ម?


“បុត្រសម្ព័ន្ធ” មានន័យដូចម្តេច?
ខាងក្រោមនេះគឺជានិយមន័យនៃស័ព្ទ “បុត្រសម្ព័ន្ធ”
“បុត្រសម្ព័ន្ធ” មានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនដែលគ្រប់គ្រងដោយក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនផ្សេងទៀត ដែលជា ​”ក្រុមហ៊ុនមេ”។
ដកស្រង់ចេញពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

ពន្យល់ពាក្យ “នីតិ នីតិកម្ម នីតិកាល នីតិកោសល នីតិក្រម នីតិនិយម នីតិប្បញ្ញត្តិ នីតិបុគ្គល នីតិប្រតិបត្តិ នីតិសម្បទ នីតិសាស្ត្រ”

ពន្យល់ពាក្យ “នីតិ នីតិកម្ម នីតិកាល នីតិកោសល នីតិក្រម នីតិនិយម នីតិប្បញ្ញត្តិ នីតិបុគ្គល នីតិប្រតិបត្តិ នីតិសម្បទ នីតិសាស្ត្រ”
យោងតាមវចនានុក្រម​ខ្មែរ​របស់ស​ម្តេច​​ព្រះសង្ឃ​រាជ ជួន ណាត ពាក្យទាំងនេះមានន័យដូចតទៅ៖ នីតិ មានន័យថា ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃ
នីតិកម្ម មានន័យថា  ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ។
នីតិកាល មានន័យថា កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងច្បាប់។ ឧទាហរណ៍៖ នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ។
នីតិកោសល មានន័យថា អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់។
នីតិក្រម មានន័យថា លំដាប់នៃច្បាប់, ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ។
នីតិនិយម មានន័យថា ការកំណត់យកតាមច្បាប់, សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ។
នីតិប្បញ្ញត្តិ មានន័យថា បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឱ្យធ្វើតាមច្បាប់។

Monday, March 20, 2017

ដូចម្ដេចហៅថា “រដ្ឋ​ធម្មនុញ្ញ ច្បាប់ ព្រះរាជ​ក្រម ព្រះ​រាជ​ក្រឹត្យ អនុ​ក្រឹត្យ ប្រកាស សារាចរ និង​​សេចក្តី​​សម្រេច”?

ដូចម្ដេចហៅថា “រដ្ឋ​ធម្មនុញ្ញ ច្បាប់ ព្រះរាជ​ក្រម ព្រះ​រាជ​ក្រឹត្យ អនុ​ក្រឹត្យ ប្រកាស សារាចរ និង​​សេចក្តី​​សម្រេច”?
រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល និង​ជា​ប្រភព​នៃ​ច្បាប់​ទាំង​អស់។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ចេញ​ដោយ​សភា​ធម្មនុញ្ញ​ដែល​អនុម័ត​នៅ​ថ្ងៃទី​២១-៩-១៩៩៣ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​២ ហើយ​សភា​ធម្មនុញ្ញ​បាន​ក្លាយ​ទៅ​ជា​រដ្ឋ​សភា​នៅ​ថ្ងៃទី​២៤-៩-១៩៩៣។
ច្បាប់ គឺ​ជា​សេចក្តី​សម្រេច​ដែល​អនុម័ត​ដោយ​រដ្ឋ​សភា និង​ពិនិត្យ​ដោយ​ព្រឹទ្ធ​សភា ហើយ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ។
ចំពោះ​ច្បាប់​រៀបចំ​អង្គការ បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា ត្រូវ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ មុន​នឹង​ប្រកាស​ឲ្យ​ប្រើ។
ព្រះរាជក្រម គឺ​ជា​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ សម្រាប់​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ក្រោយ​ពី​រដ្ឋសភា​បាន​អនុម័ត និង​ពិនិត្យ​ដោយ​ព្រឹទ្ធសភា​រួច​ហើយ។
ព្រះរាជក្រឹត្យ គឺ​ជា​លិខិត​បទដ្ឋានគតិយុត្ត ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ​សម្រាប់​តែងតាំង​មន្ត្រី​

អ្វី​ជា​អភិបាលកិច្ច​ល្អ?

អ្វី​ជា​អភិបាលកិច្ច​ល្អ?
អភិបាលកិច្ចល្អ ជាវិធី​​សាស្ត្រ ឬ​មធ្យោបាយ​​ដែល​​រដ្ឋ ស្ថាប័ន អង្គភាព​​​ប្រើ​ប្រាស់​​ក្នុង​​ការ​​គ្រប់គ្រង​សេដ្ឋកិច្ច សង្គមកិច្ច និង​សន្តិសុខ ដើម្បី​​បម្រើ​​​ផល​​​ប្រយោជ​ន៍​រួម​​របស់​​ប្រជាពលរដ្ឋ។

ស្រដៀងគ្នានេះដែរ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP 1997) បានអោយនិយមន័យថា “អភិបាលកិច្ចល្អ ជាការប្រើប្រាស់អំណាចខាងនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេស”។
គោលការណ៍​​នៃអភិបាលកិច្ចល្អមាន​​៩ ចំណុច​​៖

សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តកិច្ចការរដ្ឋបាលនានារបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលរាជធានី​ គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ បុគ្គលិករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធនានា

តើ​​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ មាន​​ន័យ​​ដូច​ម្ដេច នៅ​​ប្រទេស​​កម្ពុជា?


តើ​​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ មាន​​ន័យ​​ដូច​ម្ដេច នៅ​​ប្រទេស​​កម្ពុជា?
យោង​តាម​សៀវភៅ​ណែនាំ​ស្តីពី​តួនាទី ភារកិច្ច និង​របៀប​របប​ការងារ​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បោះពុម្ព​ដោយ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) ឆ្នាំ​២០១០ វិមជ្ឈការ​ មាន​ន័យ​ថា រាជ​រដ្ឋាភិបាល ប្រគល់​នូវ​ភាព​ជា​ម្ចាស់ លើ​មុខងារ​ សិទ្ធិ​អំណាច ការ​ទទួល​ខុស​ត្រូវ និង​ធនធាន (ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក) ឲ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​មូលដ្ឋាន។
ឧទាហរណ៍៖
រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ថវិកា​ចំនួន ៤០​លាន​រៀល សម្រាប់​ជា​ថវិកា​របស់​រដ្ឋបាល​ស្រុក​មួយ​ក្នុង​

តើ​​របប​​ប្រជា​ធិបតេយ្យ​​បែប​​ប្រធានា​ធិប​តី​​និយម បែប​​សភា​​និយម និង​​បែប​​ចម្រុះ មាន​​លក្ខណៈ​​យ៉ាង​​ណា?

តើ​​របប​​ប្រជា​ធិបតេយ្យ​​បែប​​ប្រធានា​ធិប​តី​​និយម បែប​​សភា​​និយម និង​​បែប​​ចម្រុះ មាន​​លក្ខណៈ​​យ៉ាង​​ណា?
របប​ប្រជាធិបតេយ្យ​បែប​ប្រធានាធិបតី​និយម  (ដូចជានៅ​ប្រទេស​អាមេរិក)
ក្នុង​របប​ប្រធានាធិបតី​និយម ពលរដ្ឋ​បោះឆ្នោត​ថ្នាក់​ជាតិ​ពីរ​លើក​ផ្សេង​ពី​គ្នា។ មួយ​គឺ​បោះឆ្នោត​រើស​សមាជិក​សភា​ឲ្យ​បង្កើត​ជា​ក្រុម​នីតិ​បញ្ញត្តិ សម្រាប់​តាក់តែង​ច្បាប់។ មួយ​ទៀត​គឺ​បោះឆ្នោត​រើស​ប្រធានាធិបតី ឲ្យ​បង្កើត​រដ្ឋាភិបាល និង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល សម្រាប់​ប្រតិបត្តិ​តាម​ច្បាប់​របស់​សភា។ ប្រធានាធិបតី​ជា​ប្រមុខរដ្ឋាភិបាល​ផង ​ជា​តំណាង​ប្រទេស​ជាតិ។ របប​នេះ​គ្មាន​នាយករដ្ឋមន្ត្រី​ទេ។ ក្នុង​របប​នេះ​ អំណាច​នីតិ​បញ្ញត្តិ និង​អំណាច​នីតិ​ប្រតិបត្តិ​នៅ​ដាច់​ពី​គ្នា។

ឈ្មោះ​​ក្រុង ​ស្រុក ខណ្ឌ ទាំង​អស់​​ក្នុង​​រាជធានី ខេត្ត​នីមួយៗ​ ​នៃ​​​ប្រទេស​កម្ពុជា

ឈ្មោះ​​ក្រុង ​ស្រុក ខណ្ឌ ទាំង​អស់​​ក្នុង​​រាជធានី ខេត្ត​នីមួយៗ​ ​នៃ​​​ប្រទេស​កម្ពុជា
ប្រទេស​កម្ពុជា​មាន​ក្រុង២៦ ស្រុក​១៥៩ ខណ្ឌ១២​​ សរុប​១៩៧ និង​មាន​​ឈ្មោះ​​ដូចខាង​ក្រោម៖
០១.ខេត្តបន្ទាយមានជ័យ (២ក្រុង, ៧ស្រុក)
១.ស្រុកស្វាយចេក ២.ស្រុកម៉ាឡៃ ៣.ក្រុងសិរិសោភ័ណ ៤.ក្រុងប៉ោយប៉ែត ៥.ស្រុកអូរជ្រៅ ៦.ស្រុកព្រះនេត្រព្រះ ៧.ស្រុក​ភ្នំស្រុក ៨.ស្រុកមង្គលបូរី ៩.ស្រុកថ្មពួក
០២.ខេត្តបាត់ដំបង (១ក្រុង, ១៣​ស្រុក)
១.ស្រុកបាណន់ ២.ស្រុក​ថ្មគោល ៣.ក្រុង​បាត់​ដំបង ៤.ស្រុក​បវេល ៥.ស្រុក​​ឯកភ្នំ ៦.ស្រុក​មោងឬស្សី ៧.ស្រក​រុក្ខគីរី ៨.ស្រុក​រតនមណ្ឌល ៩.ស្រុក​សង្កែ ១០.ស្រុក​សំឡូត ១១.ស្រុក​សំពៅ​លូន ១២.ស្រុក​ភ្នំព្រឹក ១៣.ស្រុក​កំរៀង ១៤.ស្រុក​គាស់​ក្រឡ

ដីកាដែល​មាន​លក្ខណៈជា​បទ​បញ្ជា​ទូទៅ និង​ដីកា​ដែល​មាន​លក្ខណៈ​ជា​ឯកត្តភូត​មាន​ន័យដូចម្តេច?

ដីកាដែល​មាន​លក្ខណៈជា​បទ​បញ្ជា​ទូទៅ និង​ដីកា​ដែល​មាន​លក្ខណៈ​ជា​ឯកត្តភូត​មាន​ន័យដូចម្តេច?
ដីការបស់រដ្ឋបាលរាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ មានពីរប្រភេទ គឺ ដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅ និងដីកាដែលមានលក្ខណៈជាឯកត្តភូត
ដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅរបស់រដ្ឋបាលរាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ គឺជាការណែនាំការអនុវត្ត ឬកាបញ្ជាក់បន្ថែមខ្លឹមសាររបស់ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស និងជាការណែនាំការអនុវត្តកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា (ហៅកាត់ថា ដីកាបទបញ្ជាទូទៅ)។
ឧទាហរណ៍៖

ពាក្យ “គណៈកម្មការ​ និង គណៈកម្មាធិការ” មាន​ន័យ​ដូចម្តេច?

ពាក្យ “គណៈកម្មការ​ និង គណៈកម្មាធិការ” មាន​ន័យ​ដូចម្តេច?
យោងតាមវចនានុក្រម​ខ្មែរ​របស់ស​ម្តេច​​ព្រះសង្ឃ​រាជ ជួន ណាត ពាក្យ “គណៈកម្មការ​ “ មានថ្នាក់ជានាម​ មានន័យថា ជនមួយក្រុម ឬក្រុមជំនុំដែលចាត់តាំងឡើងដោយពិធីបោះឆ្នោត ឬដោយការជ្រើសតាំងសម្រាប់ឱ្យពិនិត្យកិច្ចការណាមួយដាច់ដោយឡែក។ ឧទាហរណ៍៖  គណៈកម្មការវប្បធម៌បានង្កើតពាក្យខ្មែរថ្មីៗជាច្រើន។
“គណៈកម្មាធិការ” មានថ្នាក់ជានាម មានន័យថា