Sunday, May 28, 2017

អ្នកតំណាងរាស្រ្ដសង្រ្គោះជាតិចុះចែកលិខិតប័ណ្ណគោលនយោបាយគណបក្សតាមខ្នងផ្ទះ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋបោះឆ្នោតអោយគណបក្សសង្រ្គោះជាតិ

1

អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិខេត្ដព្រៃវែងរួមជាមួយយុវជននិងសកម្មជនសង្រ្គោះជាតិ
បានចុះធ្វើយុទ្ធនាការតាមខ្នងផ្ទះចែកខិតប័ណ្ណនិងពន្យល់ពីគោលនយោបាយគណបក្សសង្រ្គោះ
ជាតិ ដោយជម្រុញឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវដោយកុំអោយមានការ
ភ័យខ្លាចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាង
មុខនេះ ដើម្បីជ្រើសរើសមេឃុំពិតក្នុងការដឹកនាំឃុំសង្កាត់។ នៅក្នុងយុទ្ធនាការចុះជួបជាមួយ
ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែងនៅថ្ងៃទី២៧ ខែឧសភា

Saturday, May 27, 2017

បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​តាកែវ​ហៅ​ដីកា​កោះ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​​៥​នាក់​ថា​ជា​រឿង​នយោបាយ

ផែនទី​ខេត្ត​តាកែវ
ផែនទី​ខេត្ត​តាកែវ។Photo: RFA
  ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​បេក្ខជន​ក្រុមប្រឹក្សា​ទាំង ៥​រូប នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ គឺ​ជា​រឿង​នយោបាយ និង​រំលង​នីតិវិធី គ.ជ.ប។
លោក ម៉ៅ សុផល ប្រាប់​អាស៊ីសេរី ថា ក្រោយ​មាន​ជម្លោះ​កើត​ចេញ​ពី​ហែ​ក្បួន​ឃោសនា​កាល​ពី​ថ្ងៃ​ទី​២០ ទី​ឧសភា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ​ព្រៃខ្លា បាន​ហៅ​ភាគី​ទាំង​២ ទៅ​សម្របសម្រួល​គ្នា។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​ភាគី​ទាំង​២ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា មិន​ព្រម​ទទួល​យក​ទាំង​ពីរ​ភាគី ហើយ​

សមាជិក​បន្ទប់​ស្ថានការណ៍​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​បោះឆ្នោត

ផែនទី​ខេត្ត​ស្វាយរៀង។
ផែនទី​ខេត្ត​ស្វាយរៀង។Photo: RFA
 សមាជិក​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចុះទៅ​ហាមឃាត់​មិន​ឱ្យ​បន្ត​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​បោះឆ្នោត​ទៅ​ដល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​រយៈពេល​ខ្លី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។ ការ​ចុះ​ទៅ​ហាមឃាត់​នេះ ដោយសារ​អាជ្ញាធរ​បញ្ជាក់​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នោះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ត្រី​ថ្នាក់​ខេត្ត​ជាមុន។
មន្ត្រី​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត និង​ជា​អ្នក​សម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​

បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​៣​ថ្ងៃ​ដើម្បី​បោះឆ្នោត

កម្មករ​​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​កម្មករ ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
កម្មករ​​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​កម្មករ ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។RFA/Sireymuny
គណបក្ស​សង្គ្រោះជាតិ​ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ជំរុញ​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​៣​ថ្ងៃ ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា។ ការ​ទទូច​របស់​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​កម្មករ​មួយ​ចំនួន​បារម្ភ​ពី​ការ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ដោយសារ​តែ​ថៅកែ មិន​ផ្ដល់​ថ្ងៃ​ឈប់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។
ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែក​ជើង​ជាង​១​ពាន់ (១០៧៩)

លោក កឹម សុខា រំពឹង​ថា​បក្ស​ប្រឆាំង​​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Chin Chetha
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Chin Chetha


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រំពឹង​ថា គណបក្ស​លោក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤​នេះ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ព្រោះ​កម្លាំង​ដែល​ធ្លាប់​មាន​ក្នុង​ការ​បោះឆ្នោត​កាល​ឆ្នាំ​២០១៣ បាន​បែកខ្ញែក​អស់​ហើយ។
លោក កឹម សុខា ដើរ​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ឱកាស​ដែល​លោក​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​អហិង្សា និង​ប្រកួត​ដោយ​ថ្លៃ​

តើមានមនុស្សប៉ន្មាននាក់ដែលចិត្តសប្បុរសដូចពួកគាត់?

សមាជិក​សភា​អាមេរិក​បារម្ភ​អំពី​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បី​រូប ជំរុញ​ឲ្យ​ក្រសួង​ការបរទេស និង​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​ការ​គោរព​នីតិរដ្ឋ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ។
តំណាងរាស្ត្រ​អាមេរិក​បី​រូប​ ដែល​បាន​សរសេរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រី លោក  រិច ធីល្លឺសុន (Rex W.

Friday, May 26, 2017

ឡានបែនមួយគ្រឿងបានធ្លាក់ចូលប្រឡាយនៅតាមបណ្តោយផ្លូវជាតិលេខ២ម្តុំរោងចក្រស្បែកជើង


កណ្តាល៖  កាលពីវេលាម៉ោង​ជាង ៥ ​ល្ងាច ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧ មាន ឡានបែនមួយគ្រឿងដែលដឹកសាទែនពណ៌ខៀវ បានធ្លាក់ចូលប្រឡាយទឹកមួយដែល
ហូរកាត់ផ្លូវជាតិលេខ២ ខាងជើងស្ថានីយ៍ TELA ម្តុំរោងចក្រស្បែកជើង។ 

Thursday, May 25, 2017

លោក កឹម សុខា ថា​គោល​នយោបាយ​ដែល​បក្ស​សន្យា​គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ជា​ថ្មី​ថា គោល​នយោបាយ​គណបក្ស​ខ្លួន​ដែល​បាន​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ដូចជា​ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ជាដើម គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ ប្រសិន​បើ​បក្ស​នេះ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​ចំអក​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ភាគច្រើន​ជា​ការ​សន្យា​ខ្យល់​ជាមួយ​ពលរដ្ឋ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​នយោបាយ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ទៅ​កាន់​ប្រជាពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់​នៅ​ស្រុក​ថ្មគោល និង​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ថា លោក​ហ៊ាន​ធានា​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ គឺ​មិន​មែន​ជា​ការ​សន្យា​ខ្យល់​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា មាន​ឧទាហរណ៍​រួច​មក​ហើយ​កាល​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣

អ្នក​ជំនាញ​រិះគន់​អង្គការ​អន្តរជាតិ​ទទួល​លុយ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្នូរ​សង្កេត​ការណ៍​បោះឆ្នោត

រថយន្ត​របស់​កង​កម្លាំង​រាជ​អាវុធហត្ថ ត្រូវ​ពលរដ្ឋ​ដុត​បំផ្លាញ ដោយសារ​មាន​កំហឹង​រឿង​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ចោទ​ថា​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​ជំនួស នា​មណ្ឌល​បោះឆ្នោត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​មាន​ការ​អញ្ជើញ​ដោយ​ផ្ទាល់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តាម​រយៈ​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​មក​ពិនិត្យ​ដោយ​ផ្ទាល់​សាជាថ្មី​ទៀត​ក្នុង​ពេល​ដែល​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ការ​ចំណាយ​ទៅ​លើ​ការ​ស្នាក់នៅ ម្ហូប​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ គឺ​ជា​បន្ទុក​របស់​កម្ពុជា ជា​អ្នក​រ៉ាប់រង។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា កាលណា​សហគមន៍​អន្តរជាតិ​ទទួល​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក បង្ហាញ​ពី​ជំហរ​មិន​ឯករាជ្យ​រួច​ទៅ​ហើយ​ក្នុង​ការ​វាយ​តម្លៃ​ពី​លទ្ធផល​ចុង​ក្រោយ។
អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត រិះគន់​បេសកកម្ម​របស់​សន្និសីទ​អន្តរជាតិ​ស្ដីពី​គណបក្ស​នយោបាយ​អាស៊ី ឬ​ហៅ​កាត់​ថាអាយខែប (ICAPP = International Conference of Asian Political Parties) ស្ថិត​ក្រោម​ជំនួយ​របស់​កម្ពុជា ដើម្បី​ឃ្លាំ​មើល​ទៅ​លើ​ការ​បោះឆ្នោត​នេះ បង្ហាញ​ថា ជា​ការងារ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា អះអាង​ថា ប្រាកដ​ណាស់​

Wednesday, May 24, 2017

"គណបក្ស​៤​នឹង​ទទួល​បាន​ឱកាស​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ​ជា​លក្ខណៈ​ស្បែក​ខ្លា"

ការ​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Tha Kitya
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ប្រាប់​ថា គណបក្ស​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​មិន​បាន​គ្រប់​សង្កាត់​ទាំង ១០៥ នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​គណបក្ស​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​សង្កាត់​ដែរ ប៉ុន្តែ​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​របស់​បក្ស​ទាំង​នោះ ត្រូវ​ហែ​ជា​លក្ខណៈ​ស្បែក​ខ្លា។
​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​រៀបចំ​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ដូច​​គ្នា គឺ​ស្រប​តាម​នីតិវិធី គ.ជ.ប បាន​កំណត់។

គ.ជ.ប​នឹង​ពិនិត្យ​សារ​នយោបាយ​និង​រូបភាព​របស់​លោក សម រង្ស៊ី បើ​មាន​អ្នក​ប្ដឹង​ជំទាស់

លោក សម រង្ស៊ី ចូល​រួម​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ប្រជុំ​ពិនិត្យ​មើល​ពី​សារ​នយោបាយ និង​រូបភាព​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សព្វថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​យក​មក​ប្រើប្រាស់​ក្នុង​ការ​ឃោសនា។ ករណី​នេះ ​គ.ជ.ប អះអាង​ថា ប្រសិនបើ​មាន​គណបក្ស​នយោបាយ​ណា​ប្ដឹង​ជំទាស់​ទើប គ.ជ.ប បើក​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​រក​មិន​ឃើញ​ថា មាន​ច្បាប់​ណា​មួយ​ហាម​មិន​ឲ្យ​យក​សារ ឬ​រូបភាព​របស់​ទណ្ឌិត ឬ​អតីត​ប្រធាន​គណបក្ស​នយោបាយ​មិន​ឲ្យ​យក​មក​ឃោសនា​នោះ​ទេ។
អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប នឹង​ប្រជុំ​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​គណបក្ស​នយោបាយ​ដែល​ប្ដឹង​ប្រឆាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យក​សារ និង​រូបថត​របស់​លោក សម រង្ស៊ី ប្រើប្រាស់​ក្នុង​ការ​ឃោសនា។ លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​ដោយ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ហើយ​ការ​សម្រេច​យ៉ាង​ណា ក៏​លោក​មិន​ទាន់​អាច​ដឹង​មុន​បាន​ដែរ៖ «បើ​មាន​បណ្ដឹង គ.ជ.ប ពិនិត្យ​សិន បាន​អង្គប្រជុំ​សម្រេច​យ៉ាង​ណា ហើយ​អង្គ​ប្រជុំ​ជា​អង្គប្រជុំ​ចម្រុះ»
យ៉ាង​ណា​ក៏ដោយ​ចុះ លោក​ថា ប្រសិនបើ​គ្មាន​គណបក្ស​នយោបាយ​ប្ដឹង​ទាស់ គ.ជ.ប មិន​មាន​ចំណាត់​ការ ឬ​ក៏​កោះ​ប្រជុំ​លើក​យក​ករណី​នេះ​មក​ប្រជុំ​

Sunday, May 21, 2017

សព​ទាហាន​មួក​ខៀវ​ខ្មែរ​៤​រូប​ដែល​ពលី​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​យប់​នេះ


ពិធី​ត្រៀម​ទទួល​សព​ទាហាន​មួក​ខៀវ​ខ្មែរ ៤​រូប​ដែល​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ល្ងាច​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។  RFA/Leng Maly

ដោយ ឡេង ម៉ាលី RFA 2017-05-21 

សព​ទាហាន​មួក​ខៀវ​ខ្មែរ ៤​រូប​ដែល​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល នឹង​ត្រូវ​អង្គការ​សហប្រជាជាតិ បញ្ជូន​មក​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២១ ឧសភា នេះ។ កង​វិស្វកម្ម​ខ្មែរ និង​ម៉ារ៉ុក ត្រូវ​បាន​ក្រុម​ឧទ្ទាម​វាយ​ប្រហារ​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ឧសភា ម៉ោង​នៅ​កម្ពុជា ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រឡប់​ពី​កន្លែង​ធ្វើ​ផ្លូវ ដើម្បី​វិល​ចូល​បន្ទាយ​វិញ។

កង​ទាហាន​មួក​ខៀវ​ទាំង ៤​រូប​ដែល​ស្លាប់​នោះ​រួម​មាន ឈ្មោះ អ៊ឹម សំ ជា​អ្នក​បើកបរ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប ឈ្មោះ

Saturday, May 20, 2017

គណបក្ស​មួយ​ចំនួន​នៅ​​ភ្នំពេញ​ចាប់​ផ្ដើម​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង

ការ​ជួបជុំ​របស់​គណបក្ស​ប្រជាជនកម្ពុជា​(ស្ដាំ) នៅ​កោះពេជ្រ និង​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ផ្លូវ​៦០ម៉ែត្រ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tep Sony

គណបក្ស​នយោបាយ​​ទាំង​១២ ចាប់​ផ្ដើម​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង នៅ​ថ្ងៃ​ទី២០ ឧសភា នៅ​ទូទាំង​ប្រទេស។ ដោយ​ឡែក​សម្រាប់​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​តែ​គណបក្ស​ចំនួន២ ដែល​ហែ​ក្បួន​ចេញ​ពី​គោលដៅ។ គណបក្ស​ខ្លះ​បើក​យុទ្ធនាការ​ហែ​ក្បួន​តាម​ដង​ផ្លូវ និង​រៀបចំ​ពិធី​ជួបជុំ​នៅ​នឹង​កន្លែង​ជាដើម។
គណបក្ស​ធំ​២​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ មាន​មនុស្ស​ជា​ច្រើន​ពាន់​បាន​ជួបជុំ និង​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ដំបូង។ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច​បាន​ជួបជុំ​ជាមួយ​មន្ត្រី និង​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​កោះពេជ្រ ដោយ​មាន​ធ្វើ​ពិធី​ចង​កំហឹង រំលឹក​ពី​ភាព​ខ្លោច​ផ្សា ទុក្ខវេទនា និង​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម។

ហីខ្លាំង​​ម្ល៉េះ! «លើក​កូនឱ្យ​ខ្លួន​ទៅ ព្រោះ​ខ្ទេចខ្ទី​អស់​ហើយ»


ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយ​ការណ៍​ឱ្យ​​ដឹង​​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថា​​ឡា​បរិ​វ៉ា​ត់​​​ធ្វើការ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក្រោយ​​ពី​ជន​នេះ​បាន​ទៅ​និយាយ​ប្រាប់​​ចំ​​ក្រុម​គ្រួសារ​សាច់ញាតិ​​របស់​ខាង​នារី​រង​គ្រោះ​​ថា «​បាន​ដេក​ជាមួយ​នាងនោះ​​» ។
ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ផិត ម៉ៅ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹង​ត្រែង (​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​) រីឯ​ខាង​នារី​រង​គ្រោះ ​មាន​អាយុ​១៤​ឆ្នាំ ។