Wednesday, August 30, 2017

គណបក្ស​នយោបាយ​ចំនួន​៩ ត្រូវ​ក្រសួង​មហាផ្ទៃ​ប្តឹង​រំលាយ​ចោល

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
គណបក្ស​ចំនួន​៩ ដែល​ស្ទើរ​តែ​មិន​ឃើញ​បង្ហាញ​សកម្មភាព​របស់​ខ្លួន​ក្នុង​ឆាក​នយោបាយ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​ប្តឹង​រំលាយ​ចោល ដោយ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​គណបក្ស​នយោបាយ ព្រោះ​មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ហើយ​កំពុង​ជាប់​បណ្តឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

អ៊ីស្រាអ៊ែល បញ្ជាទិញយន្តហោះចម្បាំង «F-35» 17គ្រឿងបន្ថែមទៀត....

អ៊ីស្រាអ៊ែលទិញយន្តហោះចម្បាំងប្រភេទF-35 ប្រមាណជា 17គ្រឿងទៀត
បរទេសៈ រដ្ឋមន្ត្រី ការពារជាតិថាអ៊ីស្រាអ៊ែលបានសម្រេចចិត្តបញ្ជាទិញយន្តហោះចម្បាំងប្រភេទF-35 ប្រមាណជា 17គ្រឿងទៀតក្រោយពេល ដែលធ្លាប់បានបញ្ជាទិញយន្តហោះប្រភេទនេះប្រមាណជា 33គ្រឿងរួច មកហើយក្តី។

Monday, August 28, 2017

បទវិភាគ៖ តើការខិតខំប្រឹងប្រែងយកចិត្តប្រជាពលរដ្ឋមុនរដូវកាលបោះឆ្នោតថ្នាក់ជាតិមកដល់ អាចទទួលបានការគាំទ្រមកវិញដែរឬទេ?

ការបោះឆ្នោតថ្នាក់ជាតិ ២០១៨

 ប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ផងដែរប្រទេសកម្ពុជា ធ្លាប់មានការបោះឆ្នោតថ្នាក់ជាតិចំនួន ៥ ដងរួចមកហើយ។ ការបោះឆ្នោតជាលើកដំបូងត្រូវបានរៀបចំឡើងដោយអ៊ុនតាក់នៅឆ្នាំ ១៩៩១។
 នៅរយៈពេលតែ មួយឆ្នាំ និងមួយខែទៀតទេ ពោលគឺនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ ខាងមុខនេះប្រទេសកម្ពុជានិងមានការបោះជ្រើសរើស តំណាងរាស្ត្រ (ការបោះឆ្នោតថ្នាក់ជាតិ)  ដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សផ្សេងៗ ផងដែរដើម្បីបានដឹកនាំប្រទេស។

Sunday, August 27, 2017

លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្តោប​ក្តាប់​អំណាច​របស់​ខ្លួន​បន្ត​ទៀត ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ជិត​ចូល​មក​ដល់។ លោក សម រង្ស៊ី ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ គឺ​សុទ្ធតែ​បង្ហាញ​នូវ​រូបភាព​ក្លែងក្លាយ នោះ​គឺ​ប្រជាធិបតេយ្យ​ក្លែងក្លាយ នីតិរដ្ឋ​ក្លែងក្លាយ និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។
អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស​ដោយសារ​បណ្តឹង​រាប់​មិន​អស់

តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ​និង​ប្រេងកាត​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​វេទិកា​យុវជន

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក ច័ន្ទ សុផល (ឈរ) ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។
នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក ច័ន្ទ សុផល (ឈរ) ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Yang Chandara
អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា រៀបចំ​វេទិកា​យុវជន​ស្ដីពី “យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត”។ កម្មវិធី​នេះ​មាន​អ្នក​ចូលរួម​ជិត ៣០០​នាក់ ភាគច្រើន​គឺ​ជា​យុវជន និង​មាន​ព្រះសង្ឃ​មួយ​ចំនួន​ផង។ ចំណុច​ពិភាក្សា​ដ៏​ផុសផុល​ក្នុង​ចំណោម​វាគ្មិន និង​អ្នក​ចូលរួម គឺ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ និង​ប្រេងកាត។

Saturday, August 26, 2017

មេបញ្ជាការ​ម្នាក់នៃ​កងទ័ព​ជើងទឹក​ស.រ.អា.ថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បី​គ្រាប់​ ប៉ុន្តែ​វា​មិន​បាន​គំរាមកំហែងទេ

យុវជន​ម្នាក់​ដើរកាត់​ទូរទស្សន៍បង្ហាញ រូប​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ Kim Jong Un ពី​ការ​បង្ហោះ​គ្រាប់មីស៊ីល​ផ្លោង​នៅ​ស្ថានីយ​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃទី​២៦ សីហា ២០១៧។
មេបញ្ជាការ​ម្នាក់នៃ​កងទ័ព​ជើងទឹក​ស.រ.អា.បានបញ្ជាក់​ថា​ប្រទេសកូរ៉េខាង​ជើង​បាន​បាញ់បង្ហោះ​កាំជ្រួចមីស៊ីល ផ្លោង​មាន​វង់ប្រតិបត្តិការ​ជិតៗ «ច្រើន​គ្រឿង» កាលពី​ថ្ងៃ​សុក្រ​ តែ​គ្មាន​កាំ​ជ្រួច​មួយ​ណា​បាញ់​ត្រូវ​ចំទី​ដៅ​ទេ។
អ្នកនាំ​ពាក្យ​ម្នាក់​របស់​ទី​បញ្ជាការ​ស.រ.អា.ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​កាំជ្រួចមីស៊ីល បីគ្រឿង​បានត្រូវបាញ់​បង្ហោះ​១០នាទី​ឃ្លាត​ពី​គ្នា​នៅ​ប្រមាណ​ម៉ោង​១០​យប់​ម៉ោង​សាកល។ ​លោក​បាន​និយាយ​ថា​កាំជ្រួច​ទីមួយ​និង​ទី​បី​មិន​បាន​ហោះរួច​ទេ ចំណែក​ឯ​កាំជ្រួចមីស៊ីល

Friday, August 25, 2017

អង្គការ​សហប្រជាជាតិ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធានា​សិទ្ធិ​ពលរដ្ឋ នយោបាយ និង​សេរីភាព​សារព័ត៌មាន

រូប​វិទ្យុ
រូប​វិទ្យុ Photo: RFA
 ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​២៥ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា និង​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។
ចំណែក​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ចន ម៉ាក់ខេន (John McCain) វិញ​ថ្លែង​ថា

ដូចម្តេចដែលហៅថាម៉ាក?


ដូចម្តេចដែលហៅថាម៉ាក?


ម៉ាក គឺជាសញ្ញាទាំងឡាយណាដែលអាចធ្វើការបែងចែករវាងទំនិញ ឬ សេវា របស់សហគ្រាស

មួយទៅកាន់សហគ្រាសមួយផ្សេងទៀត។


ន័យម្យ៉ាងទៀតម៉ាកគឺជាសញ្ញាដែលមើលឃើញហើយអាចសម្គាល់បាននូវលក្ខណៈខុសគ្នានៃ

ទំនិញ ឬ សេវានៃសហ គ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា 

ហើយម៉ាកដែល ប្រើប្រាស់       សំរាប់សេវាហៅថាសេវាសញ្ញា។

មិននឹកស្មានថា​ដើម​ទឹកដោះគោ​ និងផ្លែ​ទឹកដោះគោមាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ..!!!


សុខភាព៖ ជាច្រើន​ឆ្នាំ​មកហើយដែល​មនុស្ស​ជាច្រើនចូលចិត្ត​ទិញ​ផ្លែទឹកដោះគោ ​គ្រាន់តែយកមកបរិភោគជាចំណី​បន្ទាប់បន្សំ​តែប៉ុណ្ណោះ តែ​អ្នកទាំងនោះ​​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ដើមទឹកដោះគោ និង ផ្លែ​ទឹកដោះគោ​​យ៉ាង​ណានោះទេ។សារធាតុចិញ្ចឹម​ខ្ពស់​ដែល​បាន​ពីផ្លែទឹកដោះគោ​មានដូចជា ៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣ មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣ មីលីក្រាម,ប្រូតេអ៊ីន២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម,វីតាមីន C ១៤.៥មីលីក្រាម

ក្រសួង​ការបរទេស​អាមេរិក​ពិចារណា​រឹត​បន្តឹង​លើ​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​កម្ពុជា

បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
 រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុង​ពិចារណា​ថ្លឹងថ្លែង​ដាក់​ទណ្ឌកម្ម ឬ​រឹតត្បិត​លើ​ការ​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​កម្ពុជា។ ការ​ពិចារណា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​សន្តិសុខជាតិ ស្នើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​បី​ផ្សេង​ទៀត​រួមមាន ប្រទេស​អេរីត្រេ (Eritrea) ប្រទេស​ហ្គីណេ (Guinea) និង​ប្រទេស​សេរ៉ាឡេអូន (Sera Leone) ដោយសារ​តែ​ប្រទេស​ទាំងនោះ

គេថាក្រុមគ្រូពេទ្យ.!!មន្ទីពេទ្យបង្អែកស្រុកបាទី មិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលមានប័ណ្ឌ ប..ស និងប័ណ្ឌក្រីក្រ តើរឿង​នេះ​យ៉ាងណា​ទៅ.?


ខេត្តតាកែវ៖ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីពេទ្យបង្អែកស្រុកបាទី ដែលស្ថិតនៅ ភូមិបរចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ក៍ដូចជាកម្មករ កម្មការនីរោងចក្រដែលមកទទួលសេវាសុខភាពនៅមន្ទីពេទ្យបង្អែកនេះ ថាក្រុមគ្រូពេទ្យនៅទីនេះហាក់រើសអើង និងមិនយកចិត្តទុកដាក់ចំពោះពួកគាត់ដែលមានប័ណ្ឌ ប.ស.ស និងប័ណ្ឌក្រីក្រ ថែមទាំងប្រើពាក្យសំដីត្រគោះបោះបោកថែមទៀតផង។

នាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ជនជាតិ​ចិន​១២២​នាក់​ចេញ​ពី​កម្ពុជា

ជនជាតិ​ចិន ២២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ២២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។ រូបថត​ប៉ូលិស​ខេត្ត​ស្វាយរៀង
នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនជាតិ​ចិន ដី​គោក​ចំនួន ១២២​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​សីហា។
ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសិលា។ លោក​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​សីហា ថា ក្រសួង​សន្តិសុខ​របស់​សាធារណរដ្ឋ​ចិន បាន​យក

Wednesday, August 23, 2017

កូរ៉េខាងជើងទើបបង្ហោះវីដេអូថ្មីក្តៅៗ «បង្ហាញពីលោក ដូណាល់ ត្រាំ អង្គុយមើលទីវាលបញ្ចុះសព ថ្នាក់ដឹកនាំកំពូលអាមេរិក នៅលើកោះហ្គាំ» ដែលកូរ៉េខាងជើងវាយប្រហារ!


(សេអ៊ូល)៖ កូរ៉េខាងជើងបានបង្ហោះវីដេអូមួយ អមទៅដោយរូបភាព​ក្រាហ្វិក​ជាច្រើនសន្លឹក​ ដែលបង្ហាញពីផែនការវាយប្រហារ​លើកោះហ្គាំ (​Guam) បន្ទាប់ពីខ្លួន​បានគំរាមវាយប្រហារ​ ដោយគ្មាន​ត្រាប្រណីលើ​សហរដ្ឋអាមេរិក​ សម្រាប់ការ​មិនអើពើនឹង​ការព្រមានរបស់​ទីក្រុងព្យុងយ៉ាង ទាក់ទិកនឹង​ការធ្វើសមយុទ្ធ​យោធា​ប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូងនោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Telegraph អង់គ្លេស នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

លោក ហ៊ុន សែន ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បើ​មិន​បង់​ពន្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បើ​សិន​ជា​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ប្រកាន់​ជំហរ​មិន​បង់​ពន្ធ តាម​ការ​ទាមទារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទេ​នោះ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ចាត់​ទុក​ចំណាត់ការ​លើ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ចេតនា​នយោបាយ និង​ចង់​បិទ​កាសែត​មួយ​នេះ។
កំពុង​តែ​ឆ្លើយតប​នឹង​សំណួរ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​

ដុតកម្តៅ! កងទ័ពអាមេរិក «ត្រៀមបញ្ជូនយន្តហោះចម្បាំង F-35 បន្ថែម១០០គ្រឿងទៀត មកកូរ៉េខាងត្បូង» ដើម្បីទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើង!


(សេអ៊ូល)៖ យន្ដហោះចម្បាំង​អាមេរិកធុន F-35 ច្រើនជាង ១០០គ្រឿង អាចនឹងត្រូវ​បានបញ្ជូន​ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ ដើម្បីជួយគាំទ្រ​ដល់សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និងជប៉ុន ទប់ទល់នឹង ការគំរាមកំហែង​ដោយ​អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
យោងតាម​យ៉ុនហាប់ យន្ដហោះ​ចម្បាំង F-15 ទាំងនេះ នឹងត្រូវនាំមកពីកងអង្គភាពទ័ព​អាកាសទី ៣៤ គួរតែអាចនឹង​ត្រូវដាក់ពង្រាយនៅឯទីក្រុង អ៊ីវ៉ាគូនី (Iwakuni) ប្រទេសជប៉ុន និងមូលដ្ឋានទ័ព​អាកាស អូសាន (Osan) ស្ថិតនៅក្នុងទីក្រុង ព្យុងតែក (Pyeongtaek) ប្រទេស​កូរ៉េខាងត្បូង យ៉ាងយូរ​

លោក ហ៊ុន សែន ថា​នឹង​មិន​អោយ​មាន​បន្ទប់​ស្ថានការណ៍​នៅ​ឆ្នាំ​២០១៨

សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។  RFA/Van Vanndeth
សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា នឹង​មិន​អោយ​មាន​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ហៅ​ថា បន្ទប់​ស្ថានការណ៍ (Situation Room) ដែល​ធ្វើ​ការ​រួម​គ្នា​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ​ទេ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​ចោទ​បណ្ដុំ​អង្គការ​ទាំង​នេះ​ថា​មាន​ផែនការ​ផ្ដួល​រំលំ។
សមាជិក​នៃ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល បន្ទប់​ស្ថានការណ៍​ឆ្លើយ​តប​​ថា អាច​ជា​ការ​យល់​ច្រឡំ​ចំពោះ​សកម្មភាព​ការងារ​របស់​ពួកគេ ដ្បិត​ការងារ​ពួកគេ​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត ដែល​ពុំ​មាន​ចេតនា ឬ​ផែនការ​អាក្រក់​ចំពោះ​រដ្ឋាភិបាល​ឡើយ។
នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី២ ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​

BREAKING NEWS: ដោយសារផ្ទុះករណីនាវាពិឃាតអាមេរិក បុកនាវាដឹកទំនិញធំៗក្នុងសមុទ្រ​ប៉ាស៊ីហ្វិកពីរលើក ទីបំផុតអគ្គមេបញ្ជាការទ័ពជើងទឹកម្នាក់ ត្រូវដកចេញពីតំណែង!


(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​អាមេរិក មានបំណងនឹងដក​ឧត្តមនាវីទោ លោក ចូសិប អូខញ (Joseph Aucoin) ចេញពីតំណែងជាមេបញ្ជាការ​នៃកងអង្គភាព US 7th Fleet មាន​មូលដ្ឋាន​នៅក្នុងទីក្រុង យ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុន បន្ទាប់ពីដើមសប្តាហ៍នេះ​នាវាពិឃាតមួយគ្រឿង​របស់អាមេរិក បានបុកគ្នាជា​មួយ​នាវាដឹកប្រេងលីបេរីយ៉ាមួយគ្រឿង​​​ផ្សេង​ទៀត នៅតាមផ្លូវធ្វើដំណើរ​​ទៅទស្សនកិច្ច​នៅសិង្ហបុរី។ នេះបើតាមការ​​ចេញផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

Tuesday, August 22, 2017

ជួយផង ! ភ្នំមួយនៅស្រុកបាទីជិតបាត់ពីផែនទីហើយ

ភ្នំ​ចំបាប់ថតពីចំងាយ
 ភ្នំ​ចំបាប់ ស្ថិត​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ បាន​បាត់​រូបរាង​បន្តិច​ម្តង​ៗ និង​ជិត​បាត់​ពី​ផែនទី​ហើយ ដោយសារ​តែ​ឈ្មួញ​វាយ​កម្ទេច​យក​ថ្ម​លក់ ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្នំ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​បាន​ឃុបឃិត​គ្នា​លក់​ឲ្យ​ទៅ​ឈ្មួញ​ធ្វើ​អាជីវកម្ម ដោយ​វាយ​កម្ទេច​យក​ថ្ម​លក់ ហើយនឹង​អាច​យក​ដី​ទីតាំង​ភ្នំ​នេះ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន​នោះ​ថែម​ទៀត ។
នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​

Saturday, August 19, 2017

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន​កើន​ដល់​៤០០នាក់

អ្នក​ស្ម័គ្រ​ចិត្ត​បញ្ចុះ​ក្តារមឈូស​ក្នុង​ពិធីបុណ្យ​សម្រាប់​ជន​រងគ្រោះ​នៃ​ទឹកជំនន់​ និង​ការ​បាក់​ដី​នៅ​ក្នុង​ក្រុង Freetown ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
អង្គការ​សហប្រជាជាតិ​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការ​បាក់ដី​ក្នុង​រដ្ឋធានី Freetown ប្រទេស​សៀរ៉ាឡែអូន​បាន​កើន​ដល់​៤០០នាក់​ហើយ។
មនុស្ស​ចំនួន​៦០០នាក់​ផ្សេង​ទៀត​នៅ​មិន​ទាន់​ត្រូវ​គេ​រក​ឃើញ​ទេ ក្នុង​ពេល​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​កំពុង​រុករក​សាកសព​បន្ថែម​ទៀត​ពី​គំនរ​ភក់ល្បាប់​ដ៏​ក្រាស់​និង​កម្ទេច​កម្ទី​ផ្ទះ​សម្បែង​ដែល​បែក​បាក់​នៅ​ទី​នោះ។ កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយសារ​តែ​ការ​ធ្លាក់​ភ្លៀង​ ដែល​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ជាប់គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត។

Friday, August 18, 2017

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បដិសេធ​ថា​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ

វេទិកា​ប្រជាពលរដ្ឋ​ជួប​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​វត្ត​សុវណ្ណ​បុប្ផា ហៅ​វត្ត​ស្លាក្រាម ឃុំ​វត្តតាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧។
វេទិកា​ប្រជាពលរដ្ឋ​ជួប​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​វត្ត​សុវណ្ណ​បុប្ផា ហៅ​វត្ត​ស្លាក្រាម ឃុំ​វត្តតាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិន.ឌី.អាយ (NDI) បដិសេធ​ថា ខ្លួន​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ ការ​បដិសេធ​នេះ បន្ទាប់ពី​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​រាយការណ៍​ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។
វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លំអៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង នៅក្នុងខណ្ឌដង្កោ ខូចខាតទ្រព្យសម្បត្តិខ្ទង់ម៉ឺនដុល្លារ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង១០០ជើង

អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង នៅក្នុងខណ្ឌដង្កោ

(ភ្នំពេញ)៖​ គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយ បានកើតឡើង នៅម៉ោង២៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរហូតមកដល់ម៉ោង៧៖០០នាទីព្រឹកថ្ងៃដដែលនេះទើបរលត់។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យជាង៣០គ្រឿង ដែលមកពីស្នងការនគរបាលរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ផងដែរ ដោយប្រើប្រាស់អស់ទឹកជាង១០០ជើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
លោកអភិបាលខណ្ឌបញ្ជាក់ថា គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកអាចចាយនេះ

Saturday, August 12, 2017

អ្នក​ឃ្លាំមើល៖ បើ​អត់​ពី​លោក ហ៊ុន សែន ទៅ​ប្រទេស​កាន់​តែ​មាន​សុខ​សន្តិភាព​ជាង​មុន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា និយាយ​ថា ប្រសិន​បើ​កម្ពុជា អត់​ពី​លោក ហ៊ុន សែន ទៅ នោះ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​កាន់​តែ​រស់​ដោយ​ភាព​សុខសាន្ត ហើយ​រដ្ឋ​សភា​ជាតិ​នឹង​ធ្វើ​ការ​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​បាន​ល្អ​ជាង​មុន។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ទៀត​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​ទេ ព្រោះ​គណបក្ស​នេះ​គ្មាន​កម្លាំង​ទ័ព ហើយ​មេទ័ព​ជា​ច្រើន​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​សម្លាប់​ជាតិ​សាសន៍​ឯង​នោះ​ដែរ។
មេដឹកនាំ​ខ្មែរ​តែង​អួត​មិន​ដាច់​ពី​មាត់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ដែល​រក្សាសុខ​សន្តិភាព​

ឥណ្ឌាបញ្ជូនទ័ព និងសព្វាវុធទៅព្រំដែនបន្ថែមទៀត ក្រោយចិនអំពាវនាវ​ឲ្យដកទ័ពចេញ​ពី​ តំបន់ព្រំដែនជម្លោះជាបន្ទាន់!


(ញូដេលី)៖ មិនត្រឹមតែមិន​ដកទ័ពចេញពី​តំបន់ជម្លោះ តាមការទាមទារ​របស់ចិននោះទេ ឥណ្ឌាបាន​បន្តដាក់ពង្រាយ​ពលទាហាន និងប្រព័ន្ធសព្វាវុធ​បន្ថែមទៀត នៅពាសពេញព្រំដែន​ភាគឦសានរបស់ខ្លួន ជាប់នឹង​ប្រទេសចិន នៅចំពោះមុខការ​បន្តប្រឈមមុខដាក់គ្នា​នៅតំបន់ Doklam ទោះបីកិច្ចសន្ទនា​ការទូត និងយោធា​​កំពុងត្រូវបានប្រើប្រាស់ ដើម្បីព្យាយាម​បន្ធូរបន្ថយ​បញ្ហាវិវាទ ដែលបានអូស​បន្លាយជិតពីរខែ​មកហើយនេះក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន The Times of India នៅព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី​ឡាវ​សម្រេច​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​ក្នុង​ខេត្ត​ស្ទឹងត្រែង

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កងទ័ព​មិន​ឲ្យ​ហួស​​ថ្ងៃ​ទី​១៣ ខែ​សីហា ពី​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង ទឹក​ដី​កម្ពុជា។
ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ក្នុង​ប្រទេស​ឡាវ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​កម្លាំង​​យោធា​លេខ​៨៩​ខណៈ​ឡាវ​ទទួល​បាន​លេខ​១២៤

កងកម្លាំង​យោធា​កម្ពុជា ត្រៀម​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
កងកម្លាំង​យោធា​កម្ពុជា ត្រៀម​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
អង្គការ​ឃ្លាំមើល​កម្លាំង​យោធា​ក្នុង​ពិភពលោក (Global Fire Power) បាន​រក​ឃើញ​ថា កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ នេះ​បាន​ទទួល​ចំណាត់​លេខ ៨៩ ខណៈ​ប្រទេស​ឡាវ បាន​ចំណាត់​ថ្នាក់​លេខ ១២៤ ហើយ​វៀតណាម លេខ ១៦ ក្នុង​ចំណោម​ប្រទេស​ ១៣៣ ក្នុង​ពិភពលោក។ ការ​វាយ​តម្លៃ​នេះ​គឺ​ផ្អែក​ទៅ​លើ​កត្តា​ប្រជាជន និង​ភូមិសាស្ត្រ​នៃ​បណ្ដា​ប្រទេស​នីមួយៗ។
អង្គការ​ឃ្លាំមើល​កម្លាំង​កងទ័ព​ក្នុង​ពិភពលោក​មួយ​នេះ រក​ឃើញ​ថា កម្ពុជា​មាន​កម្លាំង​ទ័ព​ជិត ២​

Thursday, August 10, 2017

ហេតុតែដើម្បីជីវិត! នារីវ័យក្មេងម្នាក់ ខំស្វះស្វែងដើររកការងារធ្វើ ទាំងដាច់បាយក្រហាយទឹក សន្លប់តូងលើផ្លូវ

នារីវ័យក្មេងជនជាតិចិនម្នាក់ បានដួលសន្លប់ស្តូងស្តឹងនៅចិញ្ចើមផ្លូវសាធារណៈមួយកន្លែង ក្នុងប្រទេសចិន ដោយសារតែនាងគ្មានលុយ និងដាច់បាយអស់ជាច្រើនថ្ងៃ
ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់បានដួលសន្លប់ស្តូកស្តឹងនៅចិញ្ចើមផ្លូវដោយសារដាច់ បាយអស់ជាច្រើនថ្ងៃ។បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី៧ សីហា ឆ្នាំ២០១៧ នារីមិនត្រូវគេស្គាល់អត្តសញ្ញាណម្នាក់ បានសន្លប់ស្តូកស្តឹងនៅចិញ្ចើមផ្លូវ ក្នុងទីក្រុង Giuyang ខេត្ត Guizhou  និងមានការចោមរោមមើលជាច្រើនពីសំណាក់អ្នកដំណើរឆ្លងកាត់ទីនោះ។

Update: គ្រោះរញ្ជួយដីវាយប្រហារភាគនិរតីចិន បង្កឲ្យមនុស្សស្លាប់កើនដល់ ២០នាក់ និងរងរបួស ៤៣១នាក់!


(ប៉េកាំង)៖ ចំនួនមនុស្ស​ស្លាប់បានកើន​ដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដី​កក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារ​ក្នុងខេត្ត Sichuan ភាគនិរតី​ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ​សប្តាហ៍នេះ។ នេះបើតាមការ​បញ្ជាក់ពីអាជ្ញាធរ​ក្នុងតំបន់កើតហេតុ ដកស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ដោយឡែក​មនុស្សចំនួន ១៨នាក់ ក្នុងចំណោម​អ្នកដែលបានទទួលរង​របួសទាំងជាង ៤០០នាក់

តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ដាក់គុក១៨​ខែ​និង​ពិន័យ​ប្រាក់​ជាង​៨០០​លាន​រៀល

លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា សម្រេច​ផ្ដន្ទាទោស​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ។
ការ​ប្រកាស​សាលក្រម​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ គឹម សុខ​ ដោយ​គ្មាន​វត្តមាន​មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី។ មុន​ពេល​ប្រកាស​សេចក្ដី​សម្រេច​នេះ​ ចៅក្រម​ជំនុំ​ជម្រះ លោក គី ប្ញទ្ធី បញ្ជា​

"អាស៊ាន​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សាកល្បង​អាវុធ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង"

មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-Un) ចុះ​ហត្ថលេខា​លើ​ឯកសារ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦។
មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-Un) ចុះ​ហត្ថលេខា​លើ​ឯកសារ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦។ Photo AFP
រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ធ្វើ​តេស្ដ​បាញ់​អាវុធ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​ថា​ទង្វើ​នេះ​គឺ​ជា​ការ​គំរាម​ដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​សភាពការណ៍​ប្រឈម​ដាក់​គ្នា​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​កាន់​តែ​តានតឹង​ឡើងៗ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង។

Wednesday, August 9, 2017

កោះ Guam របស់​អាមេរិក ដែល​កូរ៉េខាងជើង​ព្រមាន​វាយ​ប្រហារ


កោះ Guam មាន​ផ្ទៃ​ដី ៥៥០​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​រស់នៅ​ប្រមាណ ១៦​ម៉ឺន​នាក់។ កោះ​នេះ ជា​ទឹកដី​របស់​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​មាន​ចម្ងាយ​ប្រមាណ ២ ៤០០​គីឡូម៉ែត្រ ពី​ក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង។

សមាគម​ខ្មែរ​ក្រោម​ស្នើ​វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី២៣ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៧។
អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី២៣ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
សមាគម​ខ្មែរ​កម្ពុជាក្រោម​ស្នើ​វៀតណាម​ឲ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​ដើម និង​ផ្ដល់​សិទ្ធិ​ពេញ​លេញ ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជាដើម។
ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី២៣ ដែល​អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ឡើង​នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ​ស្ថិត​នៅ​សហគមន៍​បុរីព្រៃនគរ ភូមិ​គោកឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩

នាវាផ្ទុកយន្តហោះ​អាមេរិក នឹង​មកចូលចត​នៅ​​វៀតណាម

នាវាផ្ទុកយន្តហោះអាមេរិក​មួយ​គ្រឿង​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​២០១៨ ខាង​មុន​នេះ។ នេះ​បើ​តាម​ការ​សន្យា​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក Jim Mattis ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម លោក Ngo Xuan នៅ​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី០៨ សីហា ម្សិលមិញ។
មុនឈាន​ដល់​ការ​ឯកភាព​គ្នា​លើ​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មក​វៀតណាម​នេះ ប្រធានាធិបតី​