Friday, December 22, 2017

ភ្នាក់ងារ​អ.ស.ប​នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។ Photo: RFA
ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ដែល​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​បែប​អនាធិបតេយ្យ (UN Working Group on Arbitrary Detention) បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។
​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ នឹង​បន្ត​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ទាំង​បំពាន​កាល​ពី​ថ្ងៃ​៣ ខែ​កញ្ញា កន្លង​ទៅ៖ «វិធានការ​បន្តបន្ទាប់​គឺ​គេ​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើបសួរ​រឿង​ហ្នឹង ពីព្រោះ​ពួក​ខ្ញុំ​បាន​ទាក់ទង​ហើយ បាន​ដាក់​អង្គហេតុ​អី​អស់​ហើយ។ គេ​នឹង​ផ្ញើ​សំបុត្រ​មួយ​ទៅ​ខាង​អាជ្ញាធរ​កម្ពុជា។ គេ​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ពួកគេ​ខ្ញុំ ពី​មេធាវី ហើយ​បើ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​រៀបចំ​ជំនួប​លើកដំបូង​ជាមួយ​អ្នកសារព័ត៌មាន

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី២៥ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយនេះ។
នេះ​គឺជា​គម្រោង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​លើកដំបូង​បង្អស់ តាំង​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ឱម យ៉ិនទៀង ដែល​ជា​មន្ត្រី​ជំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ កាលពី​ឆ្នាំ​២០១០ តាមរយៈ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​

លោក ហ៊ុន សែន ស្នើ​វៀតណាម​ជួយ​ចែក​រំលែក​បទពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo courtesy of SPM Facebook's page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា។ រី​ឯ​អ្នក​វិភាគ​យល់​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​បាត់បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត ទើប​ពង្រឹង​កិច្ច​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង ក្រោម​ការ​ចោទ​ថា បដិវត្តន៍​ពណ៌។
ការ​ស្នើ​សុំ​ឲ្យ​វៀតណាម ជួយ​បណ្ដុះបណ្ដាល ផ្តល់​ព័ត៌មាន និង​ចែករំលែក​ទៅ​វិញ​ទៅ​មក​អំពី​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ វៀតណាម លោក ង្វៀន ជីវិញ

Wednesday, December 20, 2017

អត្ថន័យ​ និងប្រវត្តិបុណ្យណូអែល​

អត្ថន័យ​ បុណ្យណូអែល​ 

ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ ក្នុង​កម្រិត​ណា​ហើយ? តើ Christmas​គឺ​ជា​អ្វី?​ ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​ សាសនា​គ្រិស្ត និង​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥​ធ្នូ។ តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!
ពាក្យ Christmas​ មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរសាទរ​ការ​ជួប​ជុំ​រវាង​អ្នក​ កាន់​សាសនា​គ្រិស្ត)។​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។​ ដូចនេះ​ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​ នៅ​ដើម​សតវត្ស​ទី​៤​ បាន​កំណត់​យក​ក្នុង​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ Roman Saturnalia ​គឺ​ថ្ងៃ​ទី​១៧​ដល់ ​២១​ខែ​ធ្នូ។​ ការ​កំណត់​លើកដំបូង​នៃ​ថ្ងៃរំលឹក​ថ្ងៃ​​ប្រសូត​របស់​ទ្រង់​ធ្វើ ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​ គ្រិស្តសករាជ។​ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​

Tuesday, December 19, 2017

លោក ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ «»
សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ

ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប​ប្រចាំ​អ.ស.ប​នឹង​កោះ​​ប្រជុំ​ពិភាក្សា​អំពី​ការ​រំលាយ​បក្ស​ប្រឆាំង

ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ នេះ នឹង​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
សេចក្ដី​រាយការណ៍​របស់​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ទុយ រី ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​រៀបរាប់​ថា តំណាង​របស់​ប្រទេស​ជប៉ុន បាន​សម្រេច​ចិត្ត​បញ្ជូន​មន្ត្រី​កម្រិត​លេខា​ទី​១ ទទួល​បន្ទុក​សិទ្ធិមនុស្ស​មក​ចូល​រួម​ក្នុង​នាម​ជា​អ្នក​ចូលរួម​

ពលរដ្ឋ​ថា​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ការ​លំបាក

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​ជួប​គ្រោះ​ធំ ប្រសិន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដូច​សព្វថ្ងៃ​នេះ។ ពលរដ្ឋ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​កម្ពុជា ចរចា​សម្របសម្រួល​ជាមួយ​ប្រទេស​មហាអំណាច និង​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។
ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ មិន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​សហ​ភាព​អឺរ៉ុប ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ខ្សត​ខ្សោយ កំពុង​រស់នៅ​ដោយ​ការភ័យខ្លាច។ ពួកគេ​បារម្ភ​ខ្លាច​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯកា​

Wednesday, December 13, 2017

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​តាមដាន​មីស៊ីល​កូរ៉េ​ខាង​ជើង


មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ផ្សាយ​វីដេអូ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​តាមដាន​គ្រាប់​មីស៊ីល​ពី​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។
សមយុទ្ធ​ត្រី​ភាគី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តិច​ជាង​ពីរ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​មួយ និង​បាន​ប្រកាស​ថា ខ្លួន​សម្រេច​បាន​នូវ​ភាព​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឯករាជ្យ​ពេញលេញ​មួយ​ហើយ ដែល​ករណី​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ជុំវិញ​ពិភពលោក​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នេះ។
សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃ ដែល​ជា​សមយុទ្ធ​លើក​ទី ៦ ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក បាន​ចាប់ផ្ដើម​

សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់ គ.ជ.ប ជា​ផ្លូវ​ការ

ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
សហភាព​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។  យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​រដ្ឋ ហើយ​ថា ការ​ប្រកាស​ផ្អាក​ជំនួយ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ។
ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បញ្ជាក់​ថា មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ក្នុង​ដំណើរការ​បោះ​

Tuesday, December 12, 2017

អឺរ៉ុប​គ្រោង​ប្រកាស​ជា​ផ្លូវការ​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​គ.ជ.ប

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth
សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ..ប នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ចុង​សប្ដាហ៍​មុន​នេះ ដែល​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​សេចក្ដី​សម្រេច​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​ជា​រឿង​ខុស​ច្បាប់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​​នៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ថា​ជា​រឿង​រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​ស្រប​ពេល​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រៅ​ប្រទេស​បាន​កើត​មាន​ផុសផុល ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ពួក​បាតុករ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក កឹម សុខា និង ត្រូវ​ឲ្យ​មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ឡើង​វិញ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

បក្ស​ប្រឆាំង​មិន​ខ្វល់​នឹង​​ការ​ចោទ​ពី​រដ្ឋាភិបាល​ដែល​ថា​ចលនា​នៅ​ក្រៅ​ប្រទេស​ជា​ការ​ធ្វើ​រណសិរ្ស

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
គណបក្ស​សង្គ្រោះជាតិ ហាក់​មិន​ចាប់​អារម្មណ៍​សោះ​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា សមាជិក​សភា​បក្ស​ប្រឆាំង គឺ​ជា​ក្រុម​ឧទ្ទាម និង​ជា​រណសិរ្ស ប្រឆាំង​នឹង​រដ្ឋាភិបាល។បើ​ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល នៅ​តែ​ចាត់​ទុក​ថា ក្រុម​នេះ​គឺ​មាន​របៀប​ចាត់តាំង​ដ៏​ត្រឹមត្រូវ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។
អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា កម្ពុជា​កំពុង​ធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ដែល​កំពុង​តែ​ហែកហួរ​គ្នា​កាន់​តែ​ជ្រៅ​ទៅ ខណៈ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ដើម្បី​បិទ​ផ្លូវ​តវ៉ា របស់​គណបក្ស​ប្រឆាំង។

Thursday, December 7, 2017

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​សហរដ្ឋអាមេរិក​​អនុគ្រោះ​ដល់​កម្ពុជា

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA
គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​សូម​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ ពី​ផែនការ​ដាក់​សម្ពាធ​មក​លើ​មន្ត្រី​រដ្ឋាភិបាល តាមរយៈ​ការ​បិទ​ទិដ្ឋាការ ឬ​វីសា​ចូល​ទឹកដី​អាមេរិក​នេះ។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ទណ្ឌកម្ម​ដែល​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ កំពុង​ផ្ដួចផ្ដើម​នេះ គឺ​ជា​សញ្ញា​ល្អ សម្រាប់​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ក្នុង​នាម​ផ្ទាល់​ខ្លួន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​បិទ​ទ្វារ និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​នេះ គឺ​ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ។
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ហាក់​មាន​ស្តង់ដារ​ពីរ ផ្ទុយ​ពី​គោលនយោបាយ របស់​

កម្មករ​រោងចក្រ​កាត់ដេរ​ជាង​១០០​នាក់​នៅ​តាកែវ​ដួល​សន្លប់

គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។ Photo: RFA
កម្មករ​រោងចក្រ​កាត់ដេរ JD & Toyoshima នៅ​ខេត្ត​តាកែវ ចំនួន​ជាង ១០០​នាក់ បាន​ដួល​សន្លប់​ដោយសារ​ការពុល​ចំហាយ​ថ្នាំ​សម្លាប់​សត្វល្អិត។ នេះ​ជា​ការ​ពុល​លើក​ទី​២ ហើយ​បណ្ដាល​មក​ពី​ចំហាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។
ប្រធាន​សភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​ដោយសារ​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។
​ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កម្មករ​រង​របួស​ស្រាល់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​កម្មករ​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រហូត​មក​ដល់

តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន​ប្រើ​វិធានការ​ក្ដៅ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ទាមទារ​អោយ​រដ្ឋសភា​សហព័ន្ធ និង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ក្ដៅ​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ដោះលែងលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ និង​ធ្វើ​អោយ​ស្ថាន​ការណ៍​នៅ​កម្ពុជា វិល​មក​រក​ភាព​ប្រក្រតី​វិញ។
តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​របស់​ប្រទេស​អូស្ត្រាលី​ ដ៏​មាន​វោហារ​ក្នុង​ការ​ទាមទារ អោយ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ម៉ាក បាត់លើរ (Mark Butler) បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​សហព័ន្ធ​អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ ​ទី​៦ ធ្នូ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ម៉ឺងម៉ាត់​មួយ​ដើម្បី​ជំរុញ​ឲ្យ រដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា ជាបន្ទាន់​ដោយឥត​លក្ខខណ្ឌ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ចោទ​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​វត្ត​ទៅ​សាងសង់​ប៉ុស្តិ៍​យាម

ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
Photo provided
ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ចោទ​អាជ្ញាធរ​វៀតណាម រំលោភ​យក​ដី​វត្ត​មួយ​កន្លែង​ទៅ​សាងសង់​ប៉ុស្តិ៍​យាម​ដោយ​គ្មាន​សុំ​ពី​ព្រះចៅ​អធិការ​វត្ត។ សង្គម​ស៊ីវិល​ហៅ​ការ​គំរាមកំហែង និង​ការ​រំលោភ​យក​ដី​វត្ត​ពី​អាជ្ញាធរ​វៀតណាម ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​បាន​សន្យា​ជាមួយ​អង្គការ​អន្តរជាតិ ថា​មិន​បំពាន​សិទ្ធិ​ជនជាតិ​ដើម។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ហៅ​ការ​រំលោភ​យក​ដី​វត្ត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ថា​ជា​ការ​ប្លន់​ដី​វត្ត​របស់​ពុទ្ធបរិស័ទ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា។ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ព្រះនាម ចៅ សារ៉ាត បាន​ប្រាប់​អាស៊ីសេរី ថា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ រដ្ឋាភិបាល​វៀតណាម បាន​គំរាម​ពុទ្ធបរិស័ទ​វត្ត​ទំពូងក្រោម

Wednesday, December 6, 2017

រដ្ឋាភិបាល​ប្រកាស​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស​និង​រស់​នៅ​ខុស​ច្បាប់​ពី​អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​យល់ព្រម ទទួលយក​ពលរដ្ឋ​ខ្មែរដែល​ធ្លាប់​មានទោស និង​អ្នក​ទៅ​រស់នៅ​ខុសច្បាប់​ទាំងអស់​មក​កម្ពុជា​វិញ ក្រោយ​ពេល​អាមេរិក បាន​ផ្អាក​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​គ្រួសារនៃ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ព្រមាន​ឲ្យ​កម្ពុជា​ ទទួល​យក​ពលរដ្ឋ​ខ្មែរ​មាន​ទោស​នៅ​អាមេរិក​មក​វិញ។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី​៦ ធ្នូ​ នេះ បាន​ប្រកាស​ថា កម្ពុជា​យល់ព្រម​ទទួល​យក​​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស និង​អ្នក​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខុសច្បាប់​ក្រោយ​ឆ្នាំ​១៩៩៤ ត្រឡប់​មក​កម្ពុជា​វិញ។

មន្ត្រី​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
Photo: RFA
មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃ​ទៀត។ សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញ​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍ ជាង ២០​ម៉ឺន​នាក់ ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើស​គេ។

រកយូរហើយ! ល្បិចប្រើលុយអស់ប្រហែល ១០០ដុល្លារ ក្នុងការដើរ​លេងប្រទេស​ថៃ បាន​ដេក​​ពីរ​យប់ និងដើរញុាំ​ម៉ា​សប្បាយ​ ហើយសល់​លុយ​ទិញ​ឥវ៉ាន់​ទៀត


អ្នក​ខ្លះ​គិត​ថា​ទាល់​តែ​មាន​លុយ​ច្រើន​រាប់​រយ​ទើប​អាច​ដើរ​លេង​ថៃ​បាន តែ​តាម​ពិត​មិន​បាច់​មាន​រាប់​រយ​ដុល្លារ​ទេ គឺ​ត្រឹម​តែ ៤០ ម៉ឺន​រៀល (១០០ដុល្លារ) អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ស្គាល់​ស្រុក​គេ​បាន ម៉ា​សប្បាយ​និង​សល់​លុយ​ទិញ​ឥវ៉ាន់​ខ្លះ​បាន​ទៀត បើ​ចេះ​ប្រើ​លុយ​នោះ។
ជំហ៊ានដំបូង​ប្រើ​លុយ ៤០ ម៉ឺន​រៀល​ទៅ​លេង​ថៃ៖
បើ​អ្នក​មាន​ត្រឹម ៤០ ម៉ឺន​រៀល ហើយ​ចង់​ទៅ​លេង​ថៃ​មាន​គ្នា ៤នាក់ អ្នក​គួរ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ឡាន VIP ធ្វើ​ដំណើរ​ត្រង់ (Direct) ពី​ភ្នំពេញ​ទៅ​បាំងកក​តែ​ម្តង ដោយ​មិន​បាច់​ប្តូរ​ឡាន​ច្រើន ហើយ​ចំណាយ​ប្រហែល ២៣ដុល្លារ។ ដូច្នេះ​ពេល​ទៅ​ទិញ​សំបុត្រ​អ្នក​គួរ​ជ្រើសរើស ឡាន VIP បើក Direct ទៅ​បាំងកក។

អត្ថន័យ រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ

អត្ថន័យ រឿងក្តីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ គឺជាបាតុកម្មតាមផ្លូវតុលាការរបស់សង្គមមានន័យថានៅពេលណាដែលមានការរំលោភបំពានច្បាប់ ឬវិធានដែលគ្រប់គ្រងសង្គម និងមានប្រតិកម្មតបមួយ និយាយឲ្យខ្លីចាប់ពីពេលបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតដល់ការដាក់ទណ្ឌកម្មមាន
ទំនាក់ទំនងមួយមាននីតិវិធីមួយត្រូវបានដំណើរការហៅថារឿងក្ដីព្រហ្មទណ្ឌ។មានន័យថារឿងក្ដីព្រហ្មទណ្ឌកើតមាននៅពេលដែលបទល្មើសមួយចាប់ផ្តើមកើតឡើងរហូត
ដល់ការដាក់ទណ្ឌកម្ម និងការអនុវត្តទណ្ឌកម្មហើយវិធានទាក់ទងដល់ការរៀបចំនិងការប្រព្រឹត្តទៅ និងការវិនិច្ឆ័យនៃរឿងក្ដីព្រហ្មទណ្ឌនេះបង្កើតបានជាសំណុំមួយហៅថានីតិវិធីព្រហ្មទណ្ឌ។

អ្នកវិភាគ​ខ្លាច​អនាគត​កម្ពុជា​ដូច​​​ស្រីលង្កា​ ដោយសារ​បំណុល​ចិន

រូបឯកសារ៖ លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត (លឹម សុធី/VOA)
«នេះ​គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ ហើយ​ជា​គ្រោះថ្នាក់​នយោបាយ​ ហើយ​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ។ នេះ​គឺ​ជា ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ‍»។
អ្នកវិភាគ​ព្រួយបារម្ភ​ថា​ កម្ពុជា​អាច​ធ្លាក់​ចូល​ក្រោម​ឥទ្ធិពលប្រទេស​ចិន​កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការ​វិនិយោគទុន​ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​អាច​នឹង​ត្រូវ​ប្រទេសមហា​អំណាច​អាស៊ី​មួយ​នេះ​យក​ប្រៀបកាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​កម្ពុជា​ឯកា​ពី​សហគមន៍អន្តរជាតិ។
លោក​ អ៊ូ វីរៈ​ ស្ថាបនិក​ និង​ជា​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
RFA/Chun Chanboth
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពី​ទី​ជិត​ឆ្ងាយ បាន​ស្កាត់​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិភពលោក លើកលែងតែ​ប្រទេស​ចិន កំពុងតែ​ថ្កោលទោស។ បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ មាន​ការ​ដឹកនាំ​ដោយ​ចេញ​មុខ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ មកពី​បណ្ដា​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី ផង។

Tuesday, December 5, 2017

សុខភាព​លោក ហ៊ុន សែន ចាប់​ផ្ដើម​ទ្រុឌទ្រោម​ខណៈ​លោក​ថា​អាច​កាន់​អំណាច​៣០ឆ្នាំ​ទៀត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen Facebook page
សុខភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ទ្រុឌទ្រោម ស្រប​ពេល​ដែល​លោក​អះអាង ថា លោក​អាច​កាន់អំណាច​បាន​រហូត​ដល់ ៣០​ឆ្នាំ​ទៀត។ សញ្ញាណ​ថ្មី​មួយ នៃ​ភាព​ប្រែប្រួល​សុខភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​បង់ក្លាដេស ដែល​លោក ហ៊ុន សែន ទន់​ជើង​ស្ទើរ​ទប់​ជំហរ​លែង​នឹង ក្នុងចំណោម​សាធារណជន​ជាច្រើន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា សុខភាព​លោក ហ៊ុន សែន ទ្រុឌទ្រោម​តាម​វ័យ​ចាស់​ជា​ធម្មតា។

លោក រ៉ុង ឈុន នឹង​ទៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទោះ​តុលាការ​មិន​ឲ្យ​ជួប​លោក កឹម សុខា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់ចោល​បណ្ដឹង​សុំ​ជួប​សុខទុក្ខ​លោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់​លើក​ឡើង​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​ពុំ​ត្រឹមត្រូវ​ឡើយ។
លោក រ៉ុង ឈុន មាន​គម្រោង​ទៅ​ឈរ​នៅមុខ​ក្លោង​ទ្វា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​១០ ធ្នូ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​ដើម្បី​សួរសុខទុក្ខ នឹង​លើកទឹកចិត្ត​លោក កឹម សុខា តែប៉ុណ្ណោះ។ «»

“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា"

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
RFA
តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។

សមាជិក​សភា​ពី​ប្រទេស​ចំនួន​២៣​សរសេរ​លិខិត​ចំហ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA
សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា  ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។
លិខិត​ដែល​គាំទ្រ​ដោយ​សមាជិក​សភា ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ដែល​សរសេរ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​មួយ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

Monday, December 4, 2017

ការណ៍​ដែល​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​លុប​ចោល​គម្រោង​វារីអគ្គិសនី​ចិន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន

លោក​ប្រធានាធិបតី ស៊ី ជីនពីង ថ្លែង​ក្នុង​ពិធី​សម្ភោធ CPC នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នឹង​គណបក្ស​នយោបាយ​ពិភពលោក នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ប្រទេស​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​អះអាង​អំពី​ការ​លុប​ចោល​នូវ​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​ចំនួន ៣ ដែល​ក្រុមហ៊ុន​ចិន​គ្រោង​នឹង​អនុវត្ត។ ការ​បដិសេធ​នូវ​គម្រោង​ទាំង ៣ ដែល​មាន​ទឹក​ប្រាក់​ជិត ២០ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែល​ជា​គម្រោង​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​មាន​មហិច្ឆតា​របស់​ចិន។
រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​តឹងតែង​ដែល​ចិន​ដាក់​ឲ្យ​ថា​ជា​មូលហេតុ​ដែល​ខ្លួន​លុប​ចោល​នូវ​គម្រោង​ទំនប់​វារីអគ្គិសនី Diamer-Bhasha ដែល​មាន​ទឹក​ប្រាក់ ១៤ លាន​

លោក ហ៊ុន សែន៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អាច​បន្ត​បេសកកម្ម​របស់​ខ្លួន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅរសៀល​ថ្ងៃសៅរ៍​នេះ​ សម្រេច​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អាច​បន្ត​បេសកកម្ម​ខ្លួន​ ក្នុងការ​ការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក ​ហ៊ុន សែន​ ប្រកាស​ដំណឹង​តាម​រយៈ​ការឆ្លើយឆ្លង​នឹង​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល ហើយស្របពេល​ដែល​ពិធីក្រុង​ពាលីនៃ​ការ​បួងសួងសុំ​សេចក្តី​សុខកំពុង​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​សៀមរាប។ ​សារព័ត៌មាន​នេះ​ បាន​បញ្ជាក់​បន្ថែមថា​ ​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ ការសម្រច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) «មិន​មាន​សកម្មភាព​

Sunday, December 3, 2017

GMAC ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ប្រើ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា

រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុម​និយោជក​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​បន្ត​គាំទ្រ​ដល់​ទំនិញ​កម្ពុជា​ ដើម្បី​ប្រយោជន៍​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ខ្មែរ។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​នានា​ កុំ​យក​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​មក​បង្ក​ភាព​ច្របូកច្របល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ ​ដែល​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​យ៉ាង​ហោច​ណាស់​ជាង​ ​៧០​ម៉ឺន​នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ GMAC ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ក្រុមហ៊ុន​ចិន​ពីរ​សន្យា​ជាមួយ​លោក​ហ៊ុន សែន​ថា​ នឹង​ដាក់​​វិនិយោគ​បន្ថែម​ចំនួន​៧​ពាន់​លាន​ដុល្លារ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នក​វិភាគ​មួយ​រូប​​បារម្ភ​ថា​​ ការ​ពឹង​ផ្អែក​តែ​លើ​មហាអំណាច​តែ​មួយ​​ជា​ប្រភព​វិនិយោគ​អាច​នាំ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​អាច​​មាន​លក្ខណៈ​ដូច ​«អាណានិគម‍»​ ទៅ​អនាគត។
ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ​ដើម្បី​ជជែក​សន្ទនា​ផ្នែក​នយោបាយជាន់ខ្ពស់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ ​នៅ​ទីក្រុង​ប៉េកាំង ​លោក​បាន​ទទួល​ការ​សន្យាពី​សំណាក់​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ថា​ នឹង​ដាក់​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​គម្រោងយ៉ាង​ហោច​ណាស់​ចំនួន​បួន​នៅ​ប្រទេស​កម្ពុជា។​
​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ ​ដែល​បាន​រាយការណ៍​បន្ត​តាម​ទំព័រ​