Friday, December 22, 2017

ភ្នាក់ងារ​អ.ស.ប​នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។ Photo: RFA
ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ដែល​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​បែប​អនាធិបតេយ្យ (UN Working Group on Arbitrary Detention) បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។
​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ នឹង​បន្ត​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ទាំង​បំពាន​កាល​ពី​ថ្ងៃ​៣ ខែ​កញ្ញា កន្លង​ទៅ៖ «វិធានការ​បន្តបន្ទាប់​គឺ​គេ​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើបសួរ​រឿង​ហ្នឹង ពីព្រោះ​ពួក​ខ្ញុំ​បាន​ទាក់ទង​ហើយ បាន​ដាក់​អង្គហេតុ​អី​អស់​ហើយ។ គេ​នឹង​ផ្ញើ​សំបុត្រ​មួយ​ទៅ​ខាង​អាជ្ញាធរ​កម្ពុជា។ គេ​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ពួកគេ​ខ្ញុំ ពី​មេធាវី ហើយ​បើ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​រៀបចំ​ជំនួប​លើកដំបូង​ជាមួយ​អ្នកសារព័ត៌មាន

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី២៥ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយនេះ។
នេះ​គឺជា​គម្រោង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​លើកដំបូង​បង្អស់ តាំង​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ឱម យ៉ិនទៀង ដែល​ជា​មន្ត្រី​ជំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ កាលពី​ឆ្នាំ​២០១០ តាមរយៈ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​

លោក ហ៊ុន សែន ស្នើ​វៀតណាម​ជួយ​ចែក​រំលែក​បទពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo courtesy of SPM Facebook's page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា។ រី​ឯ​អ្នក​វិភាគ​យល់​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​បាត់បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត ទើប​ពង្រឹង​កិច្ច​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង ក្រោម​ការ​ចោទ​ថា បដិវត្តន៍​ពណ៌។
ការ​ស្នើ​សុំ​ឲ្យ​វៀតណាម ជួយ​បណ្ដុះបណ្ដាល ផ្តល់​ព័ត៌មាន និង​ចែករំលែក​ទៅ​វិញ​ទៅ​មក​អំពី​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ វៀតណាម លោក ង្វៀន ជីវិញ

Wednesday, December 20, 2017

អត្ថន័យ​ និងប្រវត្តិបុណ្យណូអែល​

អត្ថន័យ​ បុណ្យណូអែល​ 

ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ ក្នុង​កម្រិត​ណា​ហើយ? តើ Christmas​គឺ​ជា​អ្វី?​ ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​ សាសនា​គ្រិស្ត និង​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥​ធ្នូ។ តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!
ពាក្យ Christmas​ មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរសាទរ​ការ​ជួប​ជុំ​រវាង​អ្នក​ កាន់​សាសនា​គ្រិស្ត)។​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។​ ដូចនេះ​ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​ នៅ​ដើម​សតវត្ស​ទី​៤​ បាន​កំណត់​យក​ក្នុង​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ Roman Saturnalia ​គឺ​ថ្ងៃ​ទី​១៧​ដល់ ​២១​ខែ​ធ្នូ។​ ការ​កំណត់​លើកដំបូង​នៃ​ថ្ងៃរំលឹក​ថ្ងៃ​​ប្រសូត​របស់​ទ្រង់​ធ្វើ ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​ គ្រិស្តសករាជ។​ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​

Tuesday, December 19, 2017

លោក ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ «»
សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ

ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប​ប្រចាំ​អ.ស.ប​នឹង​កោះ​​ប្រជុំ​ពិភាក្សា​អំពី​ការ​រំលាយ​បក្ស​ប្រឆាំង

ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ នេះ នឹង​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
សេចក្ដី​រាយការណ៍​របស់​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ទុយ រី ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​រៀបរាប់​ថា តំណាង​របស់​ប្រទេស​ជប៉ុន បាន​សម្រេច​ចិត្ត​បញ្ជូន​មន្ត្រី​កម្រិត​លេខា​ទី​១ ទទួល​បន្ទុក​សិទ្ធិមនុស្ស​មក​ចូល​រួម​ក្នុង​នាម​ជា​អ្នក​ចូលរួម​

ពលរដ្ឋ​ថា​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ការ​លំបាក

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​ជួប​គ្រោះ​ធំ ប្រសិន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដូច​សព្វថ្ងៃ​នេះ។ ពលរដ្ឋ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​កម្ពុជា ចរចា​សម្របសម្រួល​ជាមួយ​ប្រទេស​មហាអំណាច និង​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។
ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ មិន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​សហ​ភាព​អឺរ៉ុប ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ខ្សត​ខ្សោយ កំពុង​រស់នៅ​ដោយ​ការភ័យខ្លាច។ ពួកគេ​បារម្ភ​ខ្លាច​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯកា​

Wednesday, December 13, 2017

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​តាមដាន​មីស៊ីល​កូរ៉េ​ខាង​ជើង


មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ផ្សាយ​វីដេអូ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​តាមដាន​គ្រាប់​មីស៊ីល​ពី​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។
សមយុទ្ធ​ត្រី​ភាគី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តិច​ជាង​ពីរ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​មួយ និង​បាន​ប្រកាស​ថា ខ្លួន​សម្រេច​បាន​នូវ​ភាព​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឯករាជ្យ​ពេញលេញ​មួយ​ហើយ ដែល​ករណី​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ជុំវិញ​ពិភពលោក​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នេះ។
សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃ ដែល​ជា​សមយុទ្ធ​លើក​ទី ៦ ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក បាន​ចាប់ផ្ដើម​

សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់ គ.ជ.ប ជា​ផ្លូវ​ការ

ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
សហភាព​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។  យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​រដ្ឋ ហើយ​ថា ការ​ប្រកាស​ផ្អាក​ជំនួយ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ។
ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បញ្ជាក់​ថា មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ក្នុង​ដំណើរការ​បោះ​

Tuesday, December 12, 2017

អឺរ៉ុប​គ្រោង​ប្រកាស​ជា​ផ្លូវការ​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​គ.ជ.ប

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth
សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ..ប នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ចុង​សប្ដាហ៍​មុន​នេះ ដែល​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​សេចក្ដី​សម្រេច​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​ជា​រឿង​ខុស​ច្បាប់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​​នៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ថា​ជា​រឿង​រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​ស្រប​ពេល​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រៅ​ប្រទេស​បាន​កើត​មាន​ផុសផុល ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ពួក​បាតុករ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក កឹម សុខា និង ត្រូវ​ឲ្យ​មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ឡើង​វិញ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

បក្ស​ប្រឆាំង​មិន​ខ្វល់​នឹង​​ការ​ចោទ​ពី​រដ្ឋាភិបាល​ដែល​ថា​ចលនា​នៅ​ក្រៅ​ប្រទេស​ជា​ការ​ធ្វើ​រណសិរ្ស

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
គណបក្ស​សង្គ្រោះជាតិ ហាក់​មិន​ចាប់​អារម្មណ៍​សោះ​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា សមាជិក​សភា​បក្ស​ប្រឆាំង គឺ​ជា​ក្រុម​ឧទ្ទាម និង​ជា​រណសិរ្ស ប្រឆាំង​នឹង​រដ្ឋាភិបាល។បើ​ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល នៅ​តែ​ចាត់​ទុក​ថា ក្រុម​នេះ​គឺ​មាន​របៀប​ចាត់តាំង​ដ៏​ត្រឹមត្រូវ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។
អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា កម្ពុជា​កំពុង​ធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ដែល​កំពុង​តែ​ហែកហួរ​គ្នា​កាន់​តែ​ជ្រៅ​ទៅ ខណៈ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ដើម្បី​បិទ​ផ្លូវ​តវ៉ា របស់​គណបក្ស​ប្រឆាំង។

Thursday, December 7, 2017

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​សហរដ្ឋអាមេរិក​​អនុគ្រោះ​ដល់​កម្ពុជា

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA
គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​សូម​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ ពី​ផែនការ​ដាក់​សម្ពាធ​មក​លើ​មន្ត្រី​រដ្ឋាភិបាល តាមរយៈ​ការ​បិទ​ទិដ្ឋាការ ឬ​វីសា​ចូល​ទឹកដី​អាមេរិក​នេះ។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ទណ្ឌកម្ម​ដែល​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ កំពុង​ផ្ដួចផ្ដើម​នេះ គឺ​ជា​សញ្ញា​ល្អ សម្រាប់​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ក្នុង​នាម​ផ្ទាល់​ខ្លួន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​បិទ​ទ្វារ និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​នេះ គឺ​ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ។
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ហាក់​មាន​ស្តង់ដារ​ពីរ ផ្ទុយ​ពី​គោលនយោបាយ របស់​

កម្មករ​រោងចក្រ​កាត់ដេរ​ជាង​១០០​នាក់​នៅ​តាកែវ​ដួល​សន្លប់

គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។ Photo: RFA
កម្មករ​រោងចក្រ​កាត់ដេរ JD & Toyoshima នៅ​ខេត្ត​តាកែវ ចំនួន​ជាង ១០០​នាក់ បាន​ដួល​សន្លប់​ដោយសារ​ការពុល​ចំហាយ​ថ្នាំ​សម្លាប់​សត្វល្អិត។ នេះ​ជា​ការ​ពុល​លើក​ទី​២ ហើយ​បណ្ដាល​មក​ពី​ចំហាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។
ប្រធាន​សភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​ដោយសារ​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។
​ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កម្មករ​រង​របួស​ស្រាល់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​កម្មករ​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រហូត​មក​ដល់

តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន​ប្រើ​វិធានការ​ក្ដៅ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ទាមទារ​អោយ​រដ្ឋសភា​សហព័ន្ធ និង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ក្ដៅ​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ដោះលែងលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ និង​ធ្វើ​អោយ​ស្ថាន​ការណ៍​នៅ​កម្ពុជា វិល​មក​រក​ភាព​ប្រក្រតី​វិញ។
តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​របស់​ប្រទេស​អូស្ត្រាលី​ ដ៏​មាន​វោហារ​ក្នុង​ការ​ទាមទារ អោយ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ម៉ាក បាត់លើរ (Mark Butler) បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​សហព័ន្ធ​អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ ​ទី​៦ ធ្នូ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ម៉ឺងម៉ាត់​មួយ​ដើម្បី​ជំរុញ​ឲ្យ រដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា ជាបន្ទាន់​ដោយឥត​លក្ខខណ្ឌ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ចោទ​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​វត្ត​ទៅ​សាងសង់​ប៉ុស្តិ៍​យាម

ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
Photo provided
ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ចោទ​អាជ្ញាធរ​វៀតណាម រំលោភ​យក​ដី​វត្ត​មួយ​កន្លែង​ទៅ​សាងសង់​ប៉ុស្តិ៍​យាម​ដោយ​គ្មាន​សុំ​ពី​ព្រះចៅ​អធិការ​វត្ត។ សង្គម​ស៊ីវិល​ហៅ​ការ​គំរាមកំហែង និង​ការ​រំលោភ​យក​ដី​វត្ត​ពី​អាជ្ញាធរ​វៀតណាម ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​បាន​សន្យា​ជាមួយ​អង្គការ​អន្តរជាតិ ថា​មិន​បំពាន​សិទ្ធិ​ជនជាតិ​ដើម។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ហៅ​ការ​រំលោភ​យក​ដី​វត្ត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ថា​ជា​ការ​ប្លន់​ដី​វត្ត​របស់​ពុទ្ធបរិស័ទ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា។ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ព្រះនាម ចៅ សារ៉ាត បាន​ប្រាប់​អាស៊ីសេរី ថា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ រដ្ឋាភិបាល​វៀតណាម បាន​គំរាម​ពុទ្ធបរិស័ទ​វត្ត​ទំពូងក្រោម

Wednesday, December 6, 2017

រដ្ឋាភិបាល​ប្រកាស​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស​និង​រស់​នៅ​ខុស​ច្បាប់​ពី​អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​យល់ព្រម ទទួលយក​ពលរដ្ឋ​ខ្មែរដែល​ធ្លាប់​មានទោស និង​អ្នក​ទៅ​រស់នៅ​ខុសច្បាប់​ទាំងអស់​មក​កម្ពុជា​វិញ ក្រោយ​ពេល​អាមេរិក បាន​ផ្អាក​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​គ្រួសារនៃ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ព្រមាន​ឲ្យ​កម្ពុជា​ ទទួល​យក​ពលរដ្ឋ​ខ្មែរ​មាន​ទោស​នៅ​អាមេរិក​មក​វិញ។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី​៦ ធ្នូ​ នេះ បាន​ប្រកាស​ថា កម្ពុជា​យល់ព្រម​ទទួល​យក​​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស និង​អ្នក​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខុសច្បាប់​ក្រោយ​ឆ្នាំ​១៩៩៤ ត្រឡប់​មក​កម្ពុជា​វិញ។

មន្ត្រី​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
Photo: RFA
មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃ​ទៀត។ សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញ​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍ ជាង ២០​ម៉ឺន​នាក់ ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើស​គេ។

រកយូរហើយ! ល្បិចប្រើលុយអស់ប្រហែល ១០០ដុល្លារ ក្នុងការដើរ​លេងប្រទេស​ថៃ បាន​ដេក​​ពីរ​យប់ និងដើរញុាំ​ម៉ា​សប្បាយ​ ហើយសល់​លុយ​ទិញ​ឥវ៉ាន់​ទៀត


អ្នក​ខ្លះ​គិត​ថា​ទាល់​តែ​មាន​លុយ​ច្រើន​រាប់​រយ​ទើប​អាច​ដើរ​លេង​ថៃ​បាន តែ​តាម​ពិត​មិន​បាច់​មាន​រាប់​រយ​ដុល្លារ​ទេ គឺ​ត្រឹម​តែ ៤០ ម៉ឺន​រៀល (១០០ដុល្លារ) អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ស្គាល់​ស្រុក​គេ​បាន ម៉ា​សប្បាយ​និង​សល់​លុយ​ទិញ​ឥវ៉ាន់​ខ្លះ​បាន​ទៀត បើ​ចេះ​ប្រើ​លុយ​នោះ។
ជំហ៊ានដំបូង​ប្រើ​លុយ ៤០ ម៉ឺន​រៀល​ទៅ​លេង​ថៃ៖
បើ​អ្នក​មាន​ត្រឹម ៤០ ម៉ឺន​រៀល ហើយ​ចង់​ទៅ​លេង​ថៃ​មាន​គ្នា ៤នាក់ អ្នក​គួរ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ឡាន VIP ធ្វើ​ដំណើរ​ត្រង់ (Direct) ពី​ភ្នំពេញ​ទៅ​បាំងកក​តែ​ម្តង ដោយ​មិន​បាច់​ប្តូរ​ឡាន​ច្រើន ហើយ​ចំណាយ​ប្រហែល ២៣ដុល្លារ។ ដូច្នេះ​ពេល​ទៅ​ទិញ​សំបុត្រ​អ្នក​គួរ​ជ្រើសរើស ឡាន VIP បើក Direct ទៅ​បាំងកក។

អត្ថន័យ រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ

អត្ថន័យ រឿងក្តីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ គឺជាបាតុកម្មតាមផ្លូវតុលាការរបស់សង្គមមានន័យថានៅពេលណាដែលមានការរំលោភបំពានច្បាប់ ឬវិធានដែលគ្រប់គ្រងសង្គម និងមានប្រតិកម្មតបមួយ និយាយឲ្យខ្លីចាប់ពីពេលបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតដល់ការដាក់ទណ្ឌកម្មមាន
ទំនាក់ទំនងមួយមាននីតិវិធីមួយត្រូវបានដំណើរការហៅថារឿងក្ដីព្រហ្មទណ្ឌ។មានន័យថារឿងក្ដីព្រហ្មទណ្ឌកើតមាននៅពេលដែលបទល្មើសមួយចាប់ផ្តើមកើតឡើងរហូត
ដល់ការដាក់ទណ្ឌកម្ម និងការអនុវត្តទណ្ឌកម្មហើយវិធានទាក់ទងដល់ការរៀបចំនិងការប្រព្រឹត្តទៅ និងការវិនិច្ឆ័យនៃរឿងក្ដីព្រហ្មទណ្ឌនេះបង្កើតបានជាសំណុំមួយហៅថានីតិវិធីព្រហ្មទណ្ឌ។

អ្នកវិភាគ​ខ្លាច​អនាគត​កម្ពុជា​ដូច​​​ស្រីលង្កា​ ដោយសារ​បំណុល​ចិន

រូបឯកសារ៖ លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត (លឹម សុធី/VOA)
«នេះ​គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ ហើយ​ជា​គ្រោះថ្នាក់​នយោបាយ​ ហើយ​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ។ នេះ​គឺ​ជា ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ‍»។
អ្នកវិភាគ​ព្រួយបារម្ភ​ថា​ កម្ពុជា​អាច​ធ្លាក់​ចូល​ក្រោម​ឥទ្ធិពលប្រទេស​ចិន​កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការ​វិនិយោគទុន​ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​អាច​នឹង​ត្រូវ​ប្រទេសមហា​អំណាច​អាស៊ី​មួយ​នេះ​យក​ប្រៀបកាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​កម្ពុជា​ឯកា​ពី​សហគមន៍អន្តរជាតិ។
លោក​ អ៊ូ វីរៈ​ ស្ថាបនិក​ និង​ជា​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
RFA/Chun Chanboth
សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពី​ទី​ជិត​ឆ្ងាយ បាន​ស្កាត់​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិភពលោក លើកលែងតែ​ប្រទេស​ចិន កំពុងតែ​ថ្កោលទោស។ បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ មាន​ការ​ដឹកនាំ​ដោយ​ចេញ​មុខ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ មកពី​បណ្ដា​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី ផង។

Tuesday, December 5, 2017

សុខភាព​លោក ហ៊ុន សែន ចាប់​ផ្ដើម​ទ្រុឌទ្រោម​ខណៈ​លោក​ថា​អាច​កាន់​អំណាច​៣០ឆ្នាំ​ទៀត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen Facebook page
សុខភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ទ្រុឌទ្រោម ស្រប​ពេល​ដែល​លោក​អះអាង ថា លោក​អាច​កាន់អំណាច​បាន​រហូត​ដល់ ៣០​ឆ្នាំ​ទៀត។ សញ្ញាណ​ថ្មី​មួយ នៃ​ភាព​ប្រែប្រួល​សុខភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​បង់ក្លាដេស ដែល​លោក ហ៊ុន សែន ទន់​ជើង​ស្ទើរ​ទប់​ជំហរ​លែង​នឹង ក្នុងចំណោម​សាធារណជន​ជាច្រើន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា សុខភាព​លោក ហ៊ុន សែន ទ្រុឌទ្រោម​តាម​វ័យ​ចាស់​ជា​ធម្មតា។

លោក រ៉ុង ឈុន នឹង​ទៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទោះ​តុលាការ​មិន​ឲ្យ​ជួប​លោក កឹម សុខា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់ចោល​បណ្ដឹង​សុំ​ជួប​សុខទុក្ខ​លោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់​លើក​ឡើង​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​ពុំ​ត្រឹមត្រូវ​ឡើយ។
លោក រ៉ុង ឈុន មាន​គម្រោង​ទៅ​ឈរ​នៅមុខ​ក្លោង​ទ្វា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​១០ ធ្នូ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​ដើម្បី​សួរសុខទុក្ខ នឹង​លើកទឹកចិត្ត​លោក កឹម សុខា តែប៉ុណ្ណោះ។ «»

“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា"

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
RFA
តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។

សមាជិក​សភា​ពី​ប្រទេស​ចំនួន​២៣​សរសេរ​លិខិត​ចំហ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA
សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា  ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។
លិខិត​ដែល​គាំទ្រ​ដោយ​សមាជិក​សភា ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ដែល​សរសេរ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​មួយ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

Monday, December 4, 2017

ការណ៍​ដែល​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​លុប​ចោល​គម្រោង​វារីអគ្គិសនី​ចិន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន

លោក​ប្រធានាធិបតី ស៊ី ជីនពីង ថ្លែង​ក្នុង​ពិធី​សម្ភោធ CPC នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នឹង​គណបក្ស​នយោបាយ​ពិភពលោក នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ប្រទេស​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​អះអាង​អំពី​ការ​លុប​ចោល​នូវ​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​ចំនួន ៣ ដែល​ក្រុមហ៊ុន​ចិន​គ្រោង​នឹង​អនុវត្ត។ ការ​បដិសេធ​នូវ​គម្រោង​ទាំង ៣ ដែល​មាន​ទឹក​ប្រាក់​ជិត ២០ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែល​ជា​គម្រោង​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​មាន​មហិច្ឆតា​របស់​ចិន។
រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​តឹងតែង​ដែល​ចិន​ដាក់​ឲ្យ​ថា​ជា​មូលហេតុ​ដែល​ខ្លួន​លុប​ចោល​នូវ​គម្រោង​ទំនប់​វារីអគ្គិសនី Diamer-Bhasha ដែល​មាន​ទឹក​ប្រាក់ ១៤ លាន​

លោក ហ៊ុន សែន៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អាច​បន្ត​បេសកកម្ម​របស់​ខ្លួន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅរសៀល​ថ្ងៃសៅរ៍​នេះ​ សម្រេច​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អាច​បន្ត​បេសកកម្ម​ខ្លួន​ ក្នុងការ​ការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក ​ហ៊ុន សែន​ ប្រកាស​ដំណឹង​តាម​រយៈ​ការឆ្លើយឆ្លង​នឹង​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល ហើយស្របពេល​ដែល​ពិធីក្រុង​ពាលីនៃ​ការ​បួងសួងសុំ​សេចក្តី​សុខកំពុង​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​សៀមរាប។ ​សារព័ត៌មាន​នេះ​ បាន​បញ្ជាក់​បន្ថែមថា​ ​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ ការសម្រច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) «មិន​មាន​សកម្មភាព​

Sunday, December 3, 2017

GMAC ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ប្រើ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា

រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុម​និយោជក​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​បន្ត​គាំទ្រ​ដល់​ទំនិញ​កម្ពុជា​ ដើម្បី​ប្រយោជន៍​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ខ្មែរ។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​នានា​ កុំ​យក​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​មក​បង្ក​ភាព​ច្របូកច្របល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ ​ដែល​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​យ៉ាង​ហោច​ណាស់​ជាង​ ​៧០​ម៉ឺន​នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ GMAC ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ក្រុមហ៊ុន​ចិន​ពីរ​សន្យា​ជាមួយ​លោក​ហ៊ុន សែន​ថា​ នឹង​ដាក់​​វិនិយោគ​បន្ថែម​ចំនួន​៧​ពាន់​លាន​ដុល្លារ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នក​វិភាគ​មួយ​រូប​​បារម្ភ​ថា​​ ការ​ពឹង​ផ្អែក​តែ​លើ​មហាអំណាច​តែ​មួយ​​ជា​ប្រភព​វិនិយោគ​អាច​នាំ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​អាច​​មាន​លក្ខណៈ​ដូច ​«អាណានិគម‍»​ ទៅ​អនាគត។
ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ​ដើម្បី​ជជែក​សន្ទនា​ផ្នែក​នយោបាយជាន់ខ្ពស់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ ​នៅ​ទីក្រុង​ប៉េកាំង ​លោក​បាន​ទទួល​ការ​សន្យាពី​សំណាក់​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ថា​ នឹង​ដាក់​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​គម្រោងយ៉ាង​ហោច​ណាស់​ចំនួន​បួន​នៅ​ប្រទេស​កម្ពុជា។​
​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ ​ដែល​បាន​រាយការណ៍​បន្ត​តាម​ទំព័រ​

Saturday, November 25, 2017

វីរបុរសក្នុងដួងចិត្ត ឯកឧត្តម សម រង្សី អ្នកពុះពារដើម្បីប្រជាធិបតេយ្យនៅកម្ពុជា


បុរសម្នាក់នេះឯង ដែលហ៊ុន សែន ខ្លាចញញើត 
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមរារាំងគ្រប់វិធី
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមសម្លាប់បំបិទមាត់
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមសម្លាប់ជីវិតនយោបាយ
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ហាមឃាត់មិនឲ្យចូលស្រុក
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ចោទប្រកាន់ឲ្យមានទោស

គ.ជ.ប​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ដែល​ថា​គ.ជ.ប​រំលោភ​រដ្ឋធម្មនុញ្

អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី និង​គ្រូ​បង្គោល អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។
អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី និង​គ្រូ​បង្គោល អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA
មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​បោះឆ្នោត ហៅ​កាត់ គ..ប បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្គ្រោះជាតិ​ថា គ..ប បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បែក​ចែក​អាសនៈ​រដ្ឋសភា​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្ស​មិន​ជាប់ឆ្នោត និង​គណបក្ស​កាន់អំណាច។ គ..ប​អះអាង​ថា ខ្លួន​កំពុង​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​បំពេញការងារ​តាមច្បាប់​ប៉ុណ្ណោះ។
អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក សោម សូរីដា អះអាង ថា គ..ប​បែក​ចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​អាសនៈ​ទៅ​ឲ្យ​គណបក្ស​មិន​ជាប់ឆ្នោត កាលពី​ឆ្នាំ​២០១៣ បាន​ធ្វើ​គឺ​ផ្នែក​ទៅតាម​ច្បាប់​ដែល​កំណត់។ លោក​អះអាង​ថា គ..ប​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ដូច្នេះ បើ​ច្បាប់​ចែង​ឲ្យ​អនុវត្ត​ក្រិត​ណា គ..ប​នឹង​អនុវត្ត​តាម។

រលក​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្រៅ​ប្រទេស​កំពុង​បោកបក់​ខ្លាំង​ក្រោយ​រម្លាយ​បក្ស​ប្រឆាំង

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។
ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Yun Samean
រលក​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ នៅ​នាយ​សមុទ្រ កំពុង​បោកបក់​ខ្លាំង នៅ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ពលរដ្ឋ​សហគមន៍​ខ្មែរ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា គ្រោង​នឹង​ធ្វើ​មហា​តុ​កម្ម នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​សម្ដែង​ការ​ជំទាស់ ទៅ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សភា​នឹង​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​៤៤​រូប​ក្រោយ​ការ​បែងចែក​របស់​គ.ជ.ប​ក្នុង​ជុំ​ទី​១

លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
Photo: RFA
រដ្ឋសភា​ដែល​មាន​តែ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រកាស​ទទួល​សុពលភាព​ដល់​អ្នក​តំណាងរាស្ត្រ​ចំនួន ៤៤​រូប មកពី​គណបក្ស​ចំនួន​៣ ដែល គ..ប បាន​បែង​ចែក​ជា​ជុំ​ទី​១។
សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រាប់​អ្នកកាសែត ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា រដ្ឋសភា​បាន​ជ្រើសរើស​យក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ប្រកាស​ផ្ទល់​សុពលភាព​ដល់​អ្នកតំណាង​រាស្ត្រ​ដែល​យល់ព្រម​

ពលរដ្ឋ​មួយ​ចំនួន​ថា តំណាងរាស្ត្រ​ថ្មី​ដែល​ត្រូវ​គេ​លើក​បន្តុប​គ្រាន់​តែ​លម្អ​សភា

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Yang Chandara
ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថភាព​របស់​សមាជិក​រដ្ឋសភា​ថ្មី ដែល​ឡើង​ដោយ​ការ​លើក​បន្តុប​ដោយ​ច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។ ពួកគាត់​យល់​ថា មនុស្ស​ដែល​ត្រូវ​លើក​បន្តុប​ដោយ​គ្មាន​សំឡេងឆ្នោត​ពី​ពលរដ្ឋ​ទាំង​នោះ គ្រាន់​តែ​ជា​មនុស្ស​សម្រាប់​លម្អ​រដ្ឋសភា ដើម្បី​បង្គ្រប់​កិច្ច និង​រង់ចាំ​ស្ដាប់ តាម​ការ​ចាត់ចែង​របស់​គណបក្ស​កាន់អំណាច ដោយ​គ្មាន​បាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​នោះ​ទេ មាន​តែ​បំផ្លាញ​ថវិកា​ជាតិ​ទៅវិញ។

សារពីមន្រ្តីម្នាក់ ៖ នយោបាយតាមដានគ្នាទៅវិញទៅមកបែបពួកខ្មែរក្រហមក្នុងស៊ីភីភីកំពុងឆេះឆាប !


សារពីមន្រ្តីម្នាក់៖ នយោបាយតាមដានគ្នាទៅវិញទៅមកបែបពួកខ្មែរក្រហម ក្នុងស៊ីភីភីកំពុងឆេះឆាប!
...........................
ពីមុនសម្តេចភ័យខ្លាចមានក្រុមខាង សម្តេច ស ខេង លួចចូលដៃបក្សសង្រ្គោះជាតិ ប្រឆាំងសម្តេច រឿងរំលាយសង្រ្គោះជាតិ តែពេលនេះសម្តេចគាត់ភ័យណាស់ឃើញរឿងនៅ ហ្សឹមបាវ៉េ ដែលលោក មូហ្គាបេ ត្រូវបានមេទ័ពជំនិតរបស់ខ្លួនទំលាក់ចេញពីអំណាចហ្នឹង។
ពេលនេះសម្តេច ហ៊ុន សែន អត់ទុកចិត្តអ្នកណាទេ ហើយបានឲ្យ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានីត

អ្នកតស៊ូបេះដូងបរិសុទ្ធ ! លោក ខឹម វាសនា អ្នកបំបែកអំណាចប្រមូលផ្តុំ ក្លាយទៅជាអ្នកប្រមូលផ្តុំអំណាច


ពុកប្រមូលផ្ដុំអំនាចយ៉ាងណែននៅក្នុងបក្ស ដូចសម្ដេចប្រមូលផ្ដុំអំនាចយ៉ាងណែននៅក្នុងប្រទេស !
ក្នុងរូបនេះជាស្ថាបនិកបក្សជួង ដែលពួកគេត្រូវបានខឹម វាសនា ដក និងបណ្ដេញចេញពីបក្សម្ដង​ម្នាក់ៗដូចស្បៃ អ្នកខ្លះទ្រាំមិនបាននឹងទង្វេីផ្ដាច់ការក្នុងបក្សរបស់ខឹម វាសនា ក៏ដេីរចេញ ហេីយត្រូវ​ខឹម វាសនា ចោទ និងលាបពណ៍ ជេរប្រមាថ ថាក្បត់ ល្ងង់ភ្លេី អាក្រក់ចេស អាក្រក់ចុះ ដេីម្បីឲ្យពួក​ក្បាលដែកគោ ជឿ និងស្អប់ តាមខឹម វាសនា គ្រាន់តែពួកគេរិះគន់ និងជំទាស់នឹងទង្វេីផ្ដាច់ការ​

Friday, November 24, 2017

លោក ហ៊ុន សែន ថា កម្មករ​ជា​អ្នក​ស្លាប់​បើ​អឺរ៉ុប​អាមេរិក​បិទ​ការ​នាំ​ចូល​សំលៀកបំពាក់​ពី​ខ្មែរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​កម្មករ​រោងចក្រ​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា កម្មករ​ទេ​ដែល​ជា​អ្នក​រងគ្រោះ មិនមែន​លោក​ទេ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ឈប់​ការ​នាំ​ចេញ​សំលៀកបំពាក់ ក្នុង​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការ​បញ្ជាក់ របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង ក្រោយ​ដែល​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជា​ជា​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​បញ្ឈប់​ការលើកលែង​ពន្ធ​លើ​ការនាំចេញ​ផលិតផល​ផ្សេងៗ​ទៀត ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន

Thursday, November 23, 2017

បែកធ្លាយសារសំឡេងរបស់លោក ហ៊ុន សែន ភ័យខ្លាចប្រជាជនបោះឆ្នោតរំលាយគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ


កាលពីថ្ងៃ ២២ ម្សិលមិញ លោក ហ៊ុន សែន បានចេញឃ្លិបសំងាត់មួយដល់មន្រ្តីស៊ីភីភីថ្នាក់ក្រោម​ឲ្យព្យាយាមអូសទាញក្រុមប្រឹក្សាឃុំសង្កាត់ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឲ្យខាងតែ
បាន ក្រោយពីរំលាយគណប​ក្សសង្រ្គោះជាតិហើយ ព្រោះពួកគេជាមូលដ្ឋានគ្រឹះនៃសំឡេងគាំទ្រ​បក្សប្រឆាំង ហើយអ្វីលោក ហ៊ុន សែន ព្រួយបារម្ភ​បំផុត គឺ ប្រជាជនបោះឆ្នោតរំលាយគណបក្ស​ប្រជាជន​កម្ពុជានៅ​ពេលបោះឆ្នោត​ខាងមុខកាលបើ​សមាជិកនៅសេសសល់របស់​គណបក្ស

Sunday, November 19, 2017

ចឹងសោះបានជាលោក ហ៊ុន សែន រំលាយសង្រ្គោះជាតិដើម្បីបិទភ្នែកបិទត្រចៀកពលរដ្ឋខ្មែរ


គិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ គណបក្សសង្រ្គោះជាតិមានអាយុកាលត្រឹម ៥ ឆ្នាំ ៣ ខែនិង១៦ ថ្ងៃប៉ុណ្ណោះ នេះបើគិតតាមផ្លូវច្បាប់(អនុញ្ញាត)។

តើគណបក្សសង្រ្គោះជាតិបានជួយអ្វីខ្លះដល់ប្រជាពលរដ្ឋ?
ពិតណាស់ ថ្វីត្បិតសង្រ្គោះជាតិ មិនឈ្នះបានអំណាច ដឹកនាំ និង អនុវត្តកម្មវិធីនយោបាយរបស់ខ្លួនក៏ពិតមែន តែយើងឃើញគុណសម្បត្តិមួយចំនួនដូចជា:

- ការបំពេញការងាររដ្ឋបាលមានការប្តូរ ឥរិយាបថពីយឺតយ៉ាវ មកឆាប់រហ័ស និងប្រសើជាងមុន ព្រមទាំងមិនពុករលួយ និងកាត់បន្ថយភាពឆ្មើងឆ្មៃវ៉ៃឬក ឬការិយាល័យធិបតេយ្យ ជាងមុន

Saturday, November 18, 2017

ដល់កហើយខ្មែរយើង ! ព្រោះរងសម្ពាធពីអន្តរជាតិច្រើនពេក លោក ហ៊ុន សែន ត្រៀមផ្តាច់ខ្លួនចេញពីសមាជិកភាពអង្គការសហប្រជាជាតិ


ប្រភពវីអូអេ ៖ ប្រតិកម្ម​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពីថ្ងៃព្រហស្បតិ៍​ ប្រទេស​មហា​អំ​ណាច​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ព្រមាន​ដោយ​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​ការ​ដក​ចេញ​នូវ​ការ​អនុ​គ្រោះ​ពន្ធ​ដល់​ទីផ្សារ​នាំ​ចេញធំ​បំផុតរបស់​កម្ពុជា​ ហើយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អស់អាច​នឹង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​នានា​របស់អាមេរិក។​

ឆាវឆាវនិយាយថា ប្រជាជនតូចតាចគ្មានសិទ្ធិនិយាយពាក្យថា យុត្តិធម៌ទេ


ឆាវឆាវ ក្នុងរឿងសាមកុក មានប្រសាសន៍ថា "ប្រទេសច្របូកច្របល់ ជនតូចតាចគ្មានសិទ្ធិនិយាយពាក្យយុត្តិធម៌ជាមួយអ្នកធំឡើយ"។ បណ្តាអ្នកស្នេហាជាតិមានឧត្តមគតិ ឆន្ទៈ តែខ្វះអំណាច មិនគួរឱបដៃឈរ​មើល​ភាពអយុត្តិធម៌ក្នុង​សង្គម ឈរមើលអ្នកធំបំផ្លាញផលប្រយោជន៍ជាតិ សម្លាប់ទឹកចិត្តពលរដ្ឋស្លូត​ត្រង់នោះ​ទេ។

ជនជាតិជី្វហ្វពោលថា "យើងមិនត្រូវគិតថា ភាពអយុត្តិធម៌ក្នុងសង្គមបានមក​ពីផលកម្មដែល​ពួកយើង​បានប្រព្រឹត្តិពីជាតិមុនមកនោះទេ"។ ជាក់ស្តែងយើងជាម្ចាស់ប្រទេស ជាអ្នកតស៊ូដើម្បី​

ក្រោយរំលាយគណបក្សសង្រ្គោះជាតិ តើពលរដ្ឋនៅលើបណ្តាញសង្គមមានប្រតិកម្មអ្វីខ្លះ សូមអានឲ្យបានគ្រប់គ្នា


ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ពលរដ្ឋដែលគាំទ្រប្រជាធិបតេយ្យបានសម្តែងមតិយោបល់​យ៉ាងច្រើនឥតគណនា ប៉ុន្តែសូមដកស្រង់មកតែមួយចំនួនប៉ុណ្ណោះ


ខ្មែរ បី គេឃើញរាស្ត្រស្ងប់មិនតបមិនត មិនប្រតិកម្ម គេគិតថារាស្ត្រពេញចិត្តស្ដូកហើយតាមមើល? គេមិនដឹងថា រាស្ត្រមិនមាត់មិនក ច្បាស់ជាអត់អីហើយមើលទៅ ។ តាមពិតរាស្ត្រកំពុងសំលឹងមើលយ៉ាងយកចិត្តទុកដាក់។ គេមិនយកទែម៉ូម៉ែត្រមកវាស់កម្ដៅល្ងាចម្សិលម៉ិញ និងថ្ងៃនេះរបស់រាស្ត្រផងមើល

Friday, November 17, 2017

វីវរហើយបងប្អូន ! ពេលនេះ អន្តរជាតិនានាស្នើដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាភ្លាម ៗក្រោយរំលាយគណបក្សសង្រ្គោះជាតិ


ប្រភពអាស៊ីសេរី ៖ ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​

លោកបណ្ឌិត កែម ឡី ចំជាបណ្ឌិតសម្តីមាសមែន ដែលបានទាយដឹងមុននៅវាសនារបស់បក្សប្រឆាំងមុនការបោះឆ្នោតជាតិឆ្នាំ២០១៨

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨
Potential Risks for Opposition Party
តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ?
វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨
Potential Risks for Opposition Party
តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ?
ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែ ប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ
១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ

អង្គការ​អន្តរជាតិ​ថ្កោលទោស​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន

ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​រួម​ណា​មួយ​នោះ។

តុលាការ​កំពូល​របស់​កម្ពុជា រំលាយ​បក្ស​ប្រឆាំង ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស

ប៉ូលីស​កូបកម្ម​បិទផ្លូវ​នៅ​ខាងមុខ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៦ វិច្ឆិកា ២០១៧។
តុលាការ​កំពូល​នៅ​កម្ពុជា បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ ក្នុង​សេចក្ដី​សម្រេច​មួយ​ ដែល​ទំនង​ជា​នឹង​ចាក់​គ្រឹះ​ការ​ក្ដោបក្ដាប់​អំណាច​ដ៏​សម្បើម​រួច​ទៅ​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
​ការ​សម្រេច​ជាឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់​តុលាការ​ដែល​មាន​ចៅក្រម​៩​រូប​នេះ ក៏​បាន​ហាមប្រាម​សមាជិក​ជាន់​ខ្ពស់​ចំនួន​១១៨​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​លែង​ដំណើរការ​ទៅ​ហើយ​នោះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយរយៈពេល​៥​ឆ្នាំ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ស្រប​នឹង​ពាក្យ​បណ្ដឹង​ដែល​ដាក់​ដោយ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន