Monday, June 27, 2016

ភ្លៀងលាយខ្យល់កន្រ្តាក់យ៉ាងខ្លាំង នៅរាជធានីភ្នំពេញ នារសៀលថ្ងៃនេះ បណ្តាលឲ្យ រលំដើមឈើ រលំផ្ទាំងប៉ាណូ សង្កត់ម៉ូតូ និងមនុស្សរងរបួស២នាក់

ភ្នំពេញ៖ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ដែលហៅថា ខ្យល់កន្រ្តាក់ ដែលបាន និងកំពុងកើតមានឡើង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរលំដើមឈើ រលំផ្ទាំងប៉ាណូ សង្កត់ម៉ូតូ និងមនុស្សចំនួន២នាក់រងរបួសផងដែរ។
មន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង

Sunday, June 26, 2016

ពលរដ្ឋខ្មែរនៅអឺរ៉ុប ធ្វើបាតុកម្មបង្ហាញការគាំទ្រពីសេចក្តីសម្រេចរបស់សភាអឺរ៉ុប


នេះជាទិដ្ឋភាពបាតុកម្មថ្ងៃទី២៥ ឧសភា ២០១៦ ទោះក្រោមដំណក់ទឹកភ្លៀងយ៉ាងណាក៏ដោយ បងប្អូនមិនរុញរាឡើយ និងដោយមានការចូលរួមពីប្រទេសហូឡងដ៏, ណរវេរ, បែលហ្សីក, និងប្រទេសបារាំងជាច្រើនខេត្ត មកចូលរួម ដើម្បីគាំទ្រនូវសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ហើយទាមទារអោយដោះលែងអ្នកទោសមនសិការដោយឥតលក្ខខណ្ឌ។

រក​ឃើញ​ខ្មោច​នាវាមុជទឹក​ផ្កាយ​៥​អាមេរិក ដែល​ត្រូវ​ជប៉ុន​បាញ់​ពន្លិច​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២

Uss-herring
នាវាមុជទឹក​អាមេរិក​មួយ​គ្រឿង ដែល​បាន​លិច​បាត់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​នោះ ឥឡូវ​នេះ​ត្រូវ​គេ​រក​ឃើញ​វិញ​ហើយ នៅ​ក្រោម​បាត​សមុទ្រ​ក្បែរ​កោះ Matua ក្នុង​ប្រទេស​រុស្ស៊ី ឆ្ងាយ​បន្តិច​ពី​ភាគ​ខាង​កើត​នៃ​តំបន់​ប្រជុំកោះ Kuril ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​សង្គម​ភូមិសាស្ត្រ​រុស្ស៊ី និង​ក្រសួង​ការពារ​ជាតិ ។
"ក្នុង​កិច្ចសហការ​រវាង​អ្នក​ជ្រមុជ​ទឹក​រុស្ស៊ី និង​ក្រុម​នាវិក​នៃ​ Pacific Fleet គេ​បាន​រក​ឃើញ​នាវាមុជទឹក​នេះ​ក្នុង​ជម្រៅ​ទឹក​១០៤​ម៉ែត្រ" បើ​យោង​តាម​លោក Aleksandr Kirillin ជា​លេខាធិការ​

Saturday, June 25, 2016

ប្រធាន​និរទេស អនុប្រធាន​ជាប់ឃុំ​ក្នុងផ្ទះ តែ​ចលនា​បក្សប្រឆាំង​នៅតែ​ផុលផុស​


​ ភ្នំពេញ​៖ ក្រោយ​ឯកឧត្តម សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅឯ​បរទេស ដើម្បី​គេចវេស​ពី​ការចាប់ខ្លួន ឯកឧត្តម កឹម សុខា ក៏បាន​ទទួល​រ៉ាប់រង​ក្នុងការ​ឃោសនា​នយោបាយ ជាពិសេស​នោះ ការចុះ​ជួប​អ្ន​គាំទ្រ​នៅតាម​មូលដ្ឋាន​។ ប៉ុន្តែ រយៈកាល​ចុងក្រោយ​នេះ ឯកឧត្តម កឹម សុខា បាន​អាក់ខាន​ពី​ការធ្វើ​វេទិកាសាធារណៈ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ដោយសារតែ​ព្រួយបារម្ភ​ពី​ការចាប់ខ្លួន​។ មេបក្ស​ស្ងាត់​មែន តែ​សារព័ត៌មាន និង​បណ្តាញ​សង្គម​នៅ​បន្ត​ផ្សព្វផ្សាយ និង​

Friday, June 24, 2016

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) បានអញ្ជើញមកជួបពិភាក្សាជាមួយឯកឧត្តម កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ


 


នាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែមិថុនានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) បានអញ្ជើញមកជួបពិភាក្សាជាមួយឯកឧត្តម កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ក្នុងស្ថានការនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ តំណាងស្ថានទូត និងតំណាងស្ថាប័នអន្តរជាតិជាច្រើនបានមកជួបនិងចូលសួរសុខទុក្ខលោក កឹម

សម រង្ស៊ី ៖ ខ្ញុំមិនខ្លាចជាប់គុក ឬស្លាប់ទេ តែបើខ្ញុំស្លាប់គឺស្លាប់ដោយប្រយោជន៍ជាតិ (មានវីដេអូ)


ពលរដ្ឋមួយចំនួនចេះតែមានចម្ងល់ថា ហេតុអ្វីលោក សម រង្ស៊ី អតីតប្រធានគណបក្សសមរង្ស៊ី និងបច្ចុប្បន្នជា ប្រធានគណបក្សសង្រ្គោះជាតិ តែងគេងពីការចាប់ខ្លួនរបស់អាជ្ញាធរ រាជរដ្ឋាភិបាល ? ដូចគ្នាដែរ ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកបានលើកជាសំណួរចំៗ សួរទៅលោក សម រង្ស៊ី ក្នុងពិធីជួបជុំមួយនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក។

សម រង្ស៊ី ៖ បក្សកាន់អំណាចខ្លាចចាញ់សង្រ្គោះជាតិ ទើបបង្កភាពវឹកវរ

ចុចចូលស្តាប់សំឡេង៖ សម្លេង
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ថាគណបក្សសង្គ្រោះជាតិ នឹងដណ្តើមបានអាសនៈ ជាមេឃុំច្រើនលើសលុប នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ហើយឈានទៅឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដោយសារស្ថានភាព គ.ជ.ប ថ្មី ដែលទើបតែធ្វើកំណែទម្រង់មានលក្ខណៈ តុល្យភាព ហើយចរន្តគាំទ្ររបស់ប្រជាពលរដ្ឋ មកលើគណបក្សសង្គ្រោះជាតិចុងក្រោយនេះ មានសន្ទុះ ខ្លាំងក្លាគួរជាទីមោទន ។

លោក កឹម សុខា បន្តទទួលជួប គណៈប្រតិភូប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា


នារសៀល ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២:០០នាទី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទទួលជួប លោក បាត វីម៉េរិន (Bart Vermeiren) ប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់ នៅការិយាល័យរបស់លោក ក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
ក្នុងជំនួបនេះ លោកប្រធានបេសកកម្ម ចង់ដឹងអំពីសុក្ខទុក្ខរបស់ថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារព្រៃស និងអំពីស្ថានភាពរបស់លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលប៉ុនប៉ងចាប់ខ្លួន ហើយជាចុងបញ្ចប់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងនូវសំណូមពរខ្លះទៅប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា លោក បាត វីម៉េរិន (Bart Vermeiren) ៕


ប្រភព៖ cnrp7.org

ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ផ្ទាំង​នៅ​ខេត្ត​បាត់ដំបង​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​បោះ​ចោល

ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ បាត់ដំបង ២០១៦ ៨៥៥
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង រៀបចំ​ដំឡើង​ស្លាក​គណបក្ស​ឡើង​វិញ​នៅ​ក្បែរ​រង្វង់​មូល​នាង​រំសាយ​សក់ ភូមិ​សាលាបាឡាត់ សង្កាត់​ឪម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង ត្រៀម​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន តាម​រក​មុខ​សញ្ញា​ជន​ដៃ​ដល់​ដែល​លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​នេះ​មួយ​ ផ្ទាំង​ធំ យក​ទៅ​បោះ​ចោល​ក្នុង​ប្រឡាយ​ទឹក ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​

ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​


ភ្នំពេញ ៖ យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២​មិថុនា​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​កំណត់​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទូទាំង​ប្រទេស ចំនួន​១៨០​មណ្ឌល ស្មើ​នឹង​៣៧៨១​បន្ទប់​នៅ​ទូទាំង​ប្រទេស ដើម្បី​រៀបចំ​ការ​ប្រឡង​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ។​ កាលពី​ឆ្នាំមុន​ក្រសួង​អប់រំ​យុវជន​និង​កីឡា

ក្រសួង​ចេញ​សេចក្ដី​ប្រកាស​ដក​ដំណែង​មន្ត្រី​របស់​ខ្លួន​ដែល​បាន​បំពាន​ផ្លូវ​ភេទ​លើ​នារី​កូរ៉េ

ភ្នំពេញ៖ មន្ត្រី​ក្រសួង​អប់រំ​ម្នាក់ មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ដែល​បាន​បំពាន​ទៅ​លើ​នារី​បកប្រែ​ជនជាតិ​កូរ៉េ ត្រូវ​បាន​ក្រសួង​សម្រេច​ដក​ហូត​ដំណែង​ក្រោយ​រឿង​អាស្រូវ របស់​លោក​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​ក្នុង​ស្រុក​មួយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ។ 
បុរស​ល្មោភ​កាម​ខាង​លើ​ឈ្មោះ លោក គ្រី ស៊ាងឡុង បាន​ប្រព្រឹត្តិ​អំពើ​បៀតបៀន​រាងកាយ​របស់

ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង

សូម​អាន​សេចក្ដី​ប្រកាស​លម្អិត
រាជធានី​ភ្នំពេញ៖ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​​ប្រកាស​ថា ​​​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦​ស្អែក​នេះ​ នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​យើង នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ (TS) ​​ ​ដោយ​សារ​តែ​​បច្ចុប្បន្ន ​ជ្រលង​សម្ពោធ​ទាប បាន​នឹង​​កំពុង​​គ្របដណ្ដប់​លើ​​​ប្រទេស​​កម្ពុជា ដែល​វា​បាន​កើត​ឡើង​​នៅ​ភាគ​​កណ្ដាល​​សមុទ្រ​ចិន​ខាង​​ត្បូង​។ 
 ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ទៀត​ថា ​ព្យុះ​នេះ ​នឹង​ធ្វើ​ដំណើរ​​ទៅ​​ទិស​ពាយ័ព្យ​​ក្នុង

កម្ពុជាបណ្តេញចេញជនជាតិចិនដីគោក និងចិនតៃវ៉ាន់៣៩នាក់ ទៅស្រុកកំណើតវិញ ក្រោយចាប់ខ្លួន ពាក់ព័ន្ធបទល្មើសចាប់ជម្រិតតាម Internet


ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានបណ្តាញជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ចំនួន៣៩នាក់ នៅស្រុកកំណើតរបស់ពួកគេវិញ ព្រលានយន្តហោះអន្តជាតិភ្នំពេញ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធល្មើសកាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន

អាជ្ញាធរជាតិ អប្សរា បញ្ជាក់ថា លទ្ធផលសិក្សាទូក ដែលប្រទះឃើញ ពិតជាទូកបុរាណមែន ក្នុងរាជ្យព្រះបាទជ័យ វរ្ម័នទី៧ ដែលជាលទ្ធផល គួរឲ្យភ្ញាក់ផ្អើល


ដោយ៖ សុខ អមតៈ ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេស លើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិ សម្រប សម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុង ភូមិបំពេញរាជ្យ ឃុំលាងដៃ

Tuesday, June 21, 2016

UN៖ មនុស្ស ៦៥​លាន​នាក់​បាត់បង់​ជម្រក​និង​ផ្លាស់​លំនៅ​ព្រោះ​ជម្លោះ​ប្រដាប់អាវុធ​


អង្គការសហប្រជាជាតិ​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ប្រជាជន​រហូតដល់ ៦៥​លាន​នាក់​បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​ជម្រក​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​ នៅ​ទូទាំង​ពិភពលោក​ទាំងមូល​។ អង្គការសហប្រជាជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​រួមគ្នា​ដោះស្រាយ​គំនិត​ ស្អប់ខ្ពើម​ជាតិ​សាសន៍​ដទៃ​និង​ស្នើ​ឲ្យ​អឺរ៉ុប​ចាត់ទុក​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ជា​មនុស្ស​ត្រូវការ​ជំនួយ​មិនមែន​ឧក្រិដ្ឋជន​ឡើយ​។

​ចំនួន​អ្នក​ភៀសខ្លួន​និង​បាត់បង់​ជម្រក​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ ទូទាំង​ពិភពលោក​

អធិការ​រង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ផ្ដិត​មេដៃ​ឲ្យ​បក្ស​ប្រឆាំង

ស្នាម​មេដៃ បាត់ដំបង ២០១៦ ៨៥៥
ស្នាម​មេដៃ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​បាន។ រូបថត​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Hum Chamroeun
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ចោទ​ប្រកាន់​អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ ថា​គំរាម​កំហែង​ពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច ដើម្បី​ប្ដឹង​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្ដិត​ស្នាម​មេដៃ ​ពី​អ្នក​ស្រុក។
ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​កោះ​ហៅ​ជំទប់​ទី​២ ឃុំ​សាលាក្រៅ មក​ពី​គណបក្ស សម រង្ស៊ី និង​ប្រជាពលរដ្ឋ​ជាង ៣០​នាក់ សាកសួរ​រឿង​ផ្ដិត​ស្នាម​មេដៃ​នៅ​សាលា​ឃុំ​ជាង ៣​ម៉ោង។ ប៉ុន្តែ​អធិការ​រង​ស្រុក​សាលាក្រៅ អះអាង​ថា ការ​សាកសួរ​នេះ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​

គណបក្ស​ប្រឆាំង​រិះគន់​គណបក្ស​កាន់​អំណាច​ជុំវិញ​ការ​អនុវត្ត​ច្បាប់

អ៊ូ ច័ន្ទឫទ្ធិ ២០១៦ ៨៥៥
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ (កណ្ដាល) ថ្លែង​ក្នុង​ពេល​ជួប​ជុំ​ជាមួយ​យុវជន​នា​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ការ​ខ្វែង​គំនិត​លើ​បញ្ហា​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ពេល​ នេះ នៅ​តែ​ជា​ចំណុច​ដ៏​ចម្រូងចម្រាស។ នៅ​ថ្ងៃ​ទី​១៩ មិថុនា នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ប្រតិកម្ម​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​រិះគន់​ស្ទើរ​គ្រប់​ទម្រង់​របស់​ បក្ស​ប្រឆាំង ទាំង​ការ​ប្រើប្រាស់​សម្លៀកបំពាក់ និង​ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ​ជាដើម សុទ្ធតែ​ចោទ​ប្រកាន់​ថា គឺ​ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

និស្សិត​អគ្គិសនី​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ពេល​កំពុង​អនុវត្តន៍​ការងារ

ភ្នំពេញ៖ បុរស​ជា​និស្សិត​ផ្នែក​អគ្គិសនី​​ម្នាក់ ត្រូវ​បាន​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ក្រោយ​ពេល​​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ រុស្ស៊ី នៅ​​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​អនុវត្តន៍​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​ ក្រដាស​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។ 
ហេតុការណ៍​នេះ​កើត​ឡើង​នា​រសៀល ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ​ក្នុង​រោងចក្រ​ផលិត​ក្រដាស តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ដីឡូ​លេខ​៩៦២ ភូមិ​ទួលរកាង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

មិនគួរឲ្យជឿ! អ្នកគ្រូក្រមុំ សុំកូនសិស្សរៀបការ ល្បីពេញអ៊ិនធើណេត


ចិន៖ តើអ្នកធ្លាប់ឃើញ នារីៗសុំមនុស្សប្រុសរៀបការទេ? ចុះសាស្ដ្រាចារ្យ សុំសិស្សរៀបការវិញ?
យ៉ាងណាមិញ រឿងទាំងនេះ ពិតជាកើតមានមែន នៅក្នុងសាកលវិទ្យាល័យ ហ៊ូណាន សិល្បៈនិងវិទ្យាសាស្ដ្រ ដែលមាននិស្សិតជាច្រើន នាំគ្នាឈររោមមើល ទិដ្ឋភាពដ៏កម្រមួយនេះ ដែលបង្ហាញពីសាស្ដ្រាចារ្យស្រីម្នាក់ ស្ថិតនៅក្នុងរ៉ូបរៀបការ បានស្នើសុំ និស្សិតប្រុសម្នាក់រៀបការ ដែលនិស្សិតនេះស្លៀកពាក់ក្នុង ឯកសណ្ឋានធម្មតា។ នេះបើយោងទៅតាមព័ត៌មាន Sina បានឲ្យដឹងថា និស្សិតប្រុសនេះបានយល់ព្រម នូវសំន្នើរនេះ ដែលអ្នកទាំងពីរ បានស្គាល់គ្នាអស់មួយរយៈពេលហើយ និងមើលទៅ សាស្ដ្រាចារ្យស្រីនេះ ក៏ចំណាយពេលយូរគួរសម ក្នុងការរៀបចំធ្វើពិធីនេះដែរ។

Monday, June 20, 2016

ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

ខណៈ​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អង្គការ NATO កំពុង​តែ​បន្ត​កើន​ឡើង​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចល័ត​ទ័ព​ធំ​បំផុត​របស់ NATO គិត​ចាប់​ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​នោះ​មក ឥឡូវ​នេះ​រុស្សី​កំពុង​តែ​ដំឡើង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អាមេរិក​ នៅ​តំបន់​ព្រំដែន​រុស្សី​ហើយ ដែល​ដំណឹង​មួយ​នេះ បាន​ថ្លែង​ចេញ​ពី​មាត់​លោក Vladimir Putin បុរស​ខ្លាំង​របស់​រុស្ស៊ី​ដោយ​ផ្ទាល់ ។
លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​សម្ងាត់​មួយ​ថា លោក​ដឹង​ទាំង​អស់ ពី​ដំណើរ​ការ​ផលិត​មីស៊ីល

លោកឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជាបានមកជួបឯកឧត្តម កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ


នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង ប្រចាំកម្ពុជាបានមកជួបឯកឧត្តម កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានឯកអគ្គរដ្ឋទូតជាច្រើននៃបណ្តាប្រទេសជាមិត្ត រូមនិងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមកជួប ឯកឧត្តម កឹម សុខា

អីុរ៉ង់​ទិញ​យន្តហោះ​ម្ដង​១០០​គ្រឿង​ ក្រោយ​ពី​កែ​ខ្លួន​លែង​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​

ប្រទេស​ អីុរ៉ង់​ បាន​ចុះហត្ថលេខា​ទិញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១០០​ គ្រឿង​ ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ ប៊ូអីុង​ របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ជំនួស​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចាស់ៗ​ ២៣០​ គ្រឿង​ ដែល​កំពុង​បម្រើ​សេវា​ នៅ​ក្នុង​ប្រទេស​ អីុរ៉ង់ ។​ 
ក្រុមហ៊ុន​ផលិត​យន្តហោះ​ ប៊ូអីុង​ កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​ អ៊ែរបឹស​ (Airbus)​ របស់​ទ្វីប​អឺរ៉ុប​ ដោយ​ក្នុង​ឆ​មាស​ទី​មួយ​ឆ្នាំ​ ២០១៦​ នេះ​ ក្រុមហ៊ុន​ ប៊ូអ៊ីង​ បាន​លក់​

ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល


ភ្នំពេញ៖ នេះអាចជាករណីប្លន់មួយដែលស្ទើរតែមិនធ្លាប់មាន គឺមានក្រុមជនសង្ស័យបីនាក់ បានហៅម៉ូតូកង់បី ពីម្តុំវិមានឯករាជ្យ យកមកប្លន់នៅខាងក្រោយ វត្តសន្សំកុសល នាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានក្រុមជនសង្ស័យ០៣នាក់

ស្វែង​យល់​ពី​សិទ្ធិ​នៃ​ការ​កាន់​កាប់​លើ​អចលនវត្ថុ​​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា


ច្បាប់​ភូមិ​បាល​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​​ខែ​សីហា​​ ឆ្នាំ​ ២០០១ កន្លង​មក​នេះ​មាន​គោលដៅ​កំណត់​អំពី​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំងឡាយ​នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោល​បំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​​រដ្ឋ​ ធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​
ដើម្បី​បាន​យល់​ថា តើ​អចលនវត្ថុ​ជា​អ្វី​ និង​ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​នៃ​ការ​កាន់កាប់​អចលនវត្ថុ​នេះ​

បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ


សៀមរាប៖ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែមិថុនានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់ដើមឈើតាមបណ្តោយផ្លូវវង់ធំ ធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ នេះបើយោងតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់បាក់ដើមឈើកាត់ផ្លូវ

Sunday, June 19, 2016

ជប៉ុន​ ព្រមាន​ ចិន​ ជា​លើក​ចុង​ក្រោយ​ថា​ កុំ​ឲ្យ​បញ្ជូន​នាវា​ទៅ​កាន់​ដែន​ទឹក ​ជប៉ុន ​ម្ដងទៀត​ឲ្យ​សោះ

Japanshipnearwaters

 ប្រទេស​ ជប៉ុន​ បាន​ចេញ​ការ​ព្រមាន​ត្រង់​ៗ​ចំពោះ​ប្រទេស​ ចិន​ ថា​នឹង​មាន​រឿង​កើត​ឡើង​ប្រសិន​បើ​នាវា​កងទ័ព​ជើង​ទឹក​ ចិន​ ចូល​ទៅ​ក្បែរ​ប្រជុំ​កោះ​ សេនកាគុ​ ម្ដង​ទៀត​ ដែល​ជា​ការ​បំពាន​ទៅ​លើ​ដែន​ទឹក​របស់​ប្រទេស​ ជប៉ុន ។ 
ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​អនុ​រដ្ឋមន្ត្រី​ការបរទេស​ ជប៉ុន​ លោក​ អាគីតាកា សៃគី​ កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​ ចិន​ ប្រចាំ​ទីក្រុង​ តូក្យូ​ លោក​ ឆេង យ៉ុងហ៊ូ​ ដើម្បី​ណែនាំ​អំពី​បញ្ហា​បំពាន​ដែនទឹក​

សៀវភៅគួរអានទាំង១០ ដែលណែនាំដោយ កំពូលអ្នកជោគជ័យល្បីៗ

President Obama and daughters at
Bookstores
 ចង់ដឹងទេថា មានអ្វីនៅក្នុងគំនិតរបស់ មហាសេដ្ឋី  មេដឹកនាំ   និងអ្នកជោគជ័យដទៃៗទៀត? បើចង់ដឹងសាកអានសៀវភៅ ដែលពួកគេបានអានទៅមើល។
អ្នកដែលមានភាពជោគជ័យ ដូចជា ប្រធានាធិបតី Barack Obama  លោក Steve Jobs ឬ Elon Musk សុទ្ធតែទទួលបានចំណេះដឹង  និងបទពិសោធន៍ពីសៀវភៅ ដែលជាចំណែកដ៏ធំ នៃដំណើរជីវិតរបស់ពួកគេ។
ខាងក្រោមនេះ ជាសៀវភៅទាំង ១០ ដែលចងក្រងដើម្បីឲ្យអ្នក អាចស្វែងរកអានបាន ជាពិសេសកុំភ្លេចចែករំលែកចំណេះដឹង នេះទៅអ្នកដទៃទៀតផងណា!
១. Atlas Shrugged និពន្ធដោយ Ayn Rand
• ត្រូវបានណែនាំដោយ៖ លោក Steve Jobs និង Mark Cuban

មូលដ្ឋាន​ធំ​បំផុត​ទី​ពីរ​របស់​ ISIS​ ក្នុង​ប្រទេស​ អីុរ៉ាក់​ ត្រូវ​បាន​រំដោះ​

ទាហាន​រដ្ឋាភិបាល​ អ៊ីុរ៉ាក់​ បាន​រំដោះ​ទីក្រុង​ ហ្វាលូចា​ ដែល​ជា​មូលដ្ឋាន​ធំ​បំផុត​ទី​ពីរ​របស់​ ISIS​ ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ ប៉ុន្តែ​ជីវពល​ ISIS ​មួយ​ជាច្រើន​នៅ​ពួន​សំងំ​ក្នុង​សង្កាត់​មួយ​ចំនួន​ ដើម្បី​បង្កប់​គ្រាប់​ផ្ទុះ​ មុន​ពេល​ពួក​គេ​ចាក​ចេញ​ ធ្វើ​ឲ្យ​ការ​បោស​សម្អាត​ទីក្រុង​នេះ​ជួប​នឹង​ឧបសគ្គ​ច្រើន ។​
នាយក​រដ្ឋមន្ត្រី​ អីុរ៉ាក់​ លោក ហៃឌឺ អាល់​-អាបាឌី​ បាន​ប្រកាស​ដល់​ប្រជាជាតិ​ និង​ពិភពលោក​ថា​ ទីក្រុង​ ហ្វាលូចា​ ត្រូវ​បាន​រំដោះ​ពី​ក្រុម​ ISIS​ ដូច​ដែល​បាន​សន្យា​ ក្រោយ​ពី​ទាហាន​រដ្ឋាភិបាល​

រំជួលចិត្ត! David Beckham សុខចិត្តចំណាយពេល មកជួយក្មេងៗ ដែលជួបការលំបាក មិនទៅធ្វើជាគ្រូបង្វឹក ជម្រើសជាតិអង់គ្លេសទេ


បរទេស ៖ David Beckham ដែលជាអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប ឬអាចនិយាយបានថា ជាកីឡាករជើងចាស់ប្រចាំទស្សវត្សម្នាក់ បានឲ្យដឹងថា គាត់ចង់ជួយក្មេងៗ ដែលជួបប្រទះកាលំបាក  ជាជាងក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
Beckham ដែលជាអតីតកីឡាករឆ្នើម ធ្លាប់លេងឲ្យក្លិប Manchester United និង Real Madrid រូបនេះ បានបំពេញតួនាទីមួយយ៉ាងសំខាន់ ដល់អង្គការមូលនិធិកុមារ UNICEF ដែលស្ថិតនៅប្រទេស Swaziland ដែលជារដ្ឋអធិបតេយ្យមួយ នៅក្នុងតំបន់អាហ្រ្វិកខាងត្បូង ។

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បួង​សួង​តាម​បែប​សាសនា​នៅ​ខេត្ត​សៀមរាប

សង្គ្រោះ​ជាតិ បួង​សួង​នៅ​សៀមរាប ២០១៦ ៨៥៥
គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​បួង​សួង​តាម​បែប​សាសនា​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​បែប​សាសនា​នៅ​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចូលរួម​ជាង ២​ពាន់​នាក់ ដើម្បី​សុំ​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ និង​សុំ​ឲ្យ​ព្រះមហាក្សត្រ​ជំនាន់​មុន ជួយ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​សម័យ​នេះ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​បួង​សួង​ឲ្យ​ស្ថានការណ៍​នយោបាយ​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ។
ពិធី​បន់​ស្រន់​នេះ ប្រារព្ធ​នៅ​ទី​សក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​នៅ​មុខ​ទីលាន​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយមបាន​ប្រកាស​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់នឹង​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០-២៧​មិថុនា

អាកាសធាតុ​នៅ​ភ្នំពេញ ៨៥៥ ២០១៦
ផ្ទៃ​មេឃ​ពណ៌​ខ្មៅ​ដែល​រក​កល​នឹង​ភ្លៀង កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
  RFA/San
ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើត​ឡើង​អូស​កាត់​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មួយ​ចំនួន។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្ងៃ​ទី​១៩ មិថុនា អំពាវនាវ​ឲ្យ​អ្នក​ទេសចរ​តាម​កោះ​នានា​ក្នុង​លំហ​សមុទ្រ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ជា​យថាហេតុ។

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត


ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ក​កម្លាំង​នគរបាល​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​បើក​​រ​​ថយន្ត​ម៉ាក​យី​ឌុ​ប​ដឹកឈើ​ជ្រុង​ពេញ បាន​បើក​ឆ្លងកាត់​ស្ពាន​មួយ​ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់​នោះ បន្ទាប់​​ពី​មាន​ដីកា​​ឱ្យ​ចាប់ខ្លួន​បុរស​ខាងលើ​នោះ ។

ទីតាំងអារឈើនៅស្រុកទឹកផុស កំពុងបញ្ចេញសកម្មភាពយ៉ាងកក្រើក តែសមត្ថកិច្ចមិនចុះបង្ក្រាប


កំពង់ឆ្នាំង៖ ទីតាំងអារឈើមួយកន្លែង មានទីតាំងក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងបញ្ចេញសកម្មភាពយ៉ាងកក្រើង តែសមត្ថកិច្ចមិនទាន់បានចុះទៅបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា ពួកគាត់ប្រទះឃើញមានទីតាំងម៉ាសីុនថាស់អារឈើជាច្រើនកន្លែង ហើយធ្វើសកម្មភាពដឹកជញ្ជូនដែរឈើអារ និងឈើមូលចរាចរណ៍លក់

អេ ភូថង ថត​រឿងលំដាប់ហូលីវ៉ូដ​


ភ្នំពេញ៖ វា​ជារឿង​ដ៏ភ្ញាក់ផ្អើលមួយ សម្រាប់ទស្សនិកជន នៅពេលដែល​បាន​ដឹងថា អធិរាជ​កំពូល​អ្នកប្រដាល់ខ្មែរ លោក អេ ភូថង នឹងចូលខ្លួនថត​រឿង​លំដាប់ហូលីវ៉ូដ ដែលចាយទុនរហូតដល់​ខ្ទង់កន្លះលានដុល្លារ​អាម៉េរិកនោះ​។​
រឿលំដាប់ហូលីវ៉ូដែល លោក អេ ភូថង ចូលខ្លួនថតនោះ គឺរឿង JailBreak ​របស់ផលិតកម្ម​

Saturday, June 18, 2016

អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិញ​បារម្ភ​ ក្រោយ​ពី​មន្ត្រី​ពិនិត្យ​អគារ

 រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
ខណៈ​ដែល​ក្រុម​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់​បាន​ចុះ​ទៅ​ពិនិត្យ​ អគារ​ប៊ូល​ឌីល​ ឬ​ អគារ​ស​ (White Building)​ នោះ​ ប្រជា​ពលរដ្ឋ​ប្រកាន់​ជំហរ​មិនព្រម​ចាក​ចេញ​ពី​អគារ​ដ៏​ចំណាស់​នេះ​ទេ​ ប្រសិន​បើ​មិនមាន​ការ​ផ្តល់​សំណង​សម​ស្រប។
បន្ទាប់ពី​មាន​ភាព​ស្ងប់ស្ងាត់​នៃ​ការ​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ ចាកចេញ​ពី​អគារ​ប៊ូលឌិញ​ជា​បណ្តោះ​អាសន្ន​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ចុះ​ទៅ​ពិនិត្យ​អគារ​នេះ​ឡើង​វិញ។ អ្នក​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​មាន​ទុទិដ្ឋិ​និយម​ថា​ អគារ​នេះ​នឹង​មិន​ស្ថិត​នៅ​យូរ​បាន​ទេ។​

ក្រសួង​អប់រំ​ថា​នឹង​បន្ត​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប

ប្រឡង​បាក់​ឌុប ២០១៥ ៨៥៥
សិស្ស​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។Photo: RFA
ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ចាត់​ទុក​ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង គឺ​ជា​រឿង​សំខាន់ ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា បាក់​ឌុប ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ក្រសួង​បាន​បង្ហាញ​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដដែល ព្រម​ទាំង​ឈរ​លើ​គោលការណ៍ ៤​ចំណុច។

អ្នក​វិភាគ​ថា​រដ្ឋាភិបាល​នៅ​តែ​ភ័យ​ខ្លាច​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច

កម្មករ​រោងចក្រ ញូវ អាកឃីត ២០១៦ ៨៥៥
កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​ថា​មិន​ខ្វល់​ចំពោះ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប នោះ ថា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​រឹងមាំ និង​មិន​ត្រូវ​ការ​ជំនួយ​ទេ តែ​ជាក់ស្ដែង រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះ​ថា កម្ពុជា ក្រៅ​ពី​ពឹង​ផ្អែក​បរទេស​នោះ គឺ​កម្ពុជា ពឹង​ផ្អែក​ធំ​ជាង​គេ​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​សហគមន៍​ អឺរ៉ុប។

អង្គការណាសា៖ ពេលនេះ ភពផែនដីរបស់យើង មានព្រះច័ន្ទ២ហើយ


អាមេរិក៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីអង្គការណាសា បានលើកឡើងថា មានដុំអាចម៍ផ្កាយតូចមួយ ត្រូវបានប្រទះឃើញ កំពុងហោះជុំវិញផែនដី និងត្រូវបានគេចាត់ទុកថា វាអាចក្លាយជាព្រះច័ន្ទទី២ សម្រាប់ភពផែនដីរបស់យើង។

មុខកើតមុន ញឹកញាប់គួរធ្វើយ៉ាងណា?


05
និយាយដល់រឿងកើតមុន អ្នកណាៗក៏ធុញទ្រាន់និងខ្វាយខ្វល់ដែរ! ហេតុនេះត្រូវដឹងពីមូលហេតុនៃការកើតមុន ហើយកាត់បង្កាវាជាមុនទើបប្រសើរ។
ប្រសិនបើមុខអ្នកកើតមុនញឹកញាប់ មុនដំបូងអ្នកត្រូវគិតទៅដល់ទម្លាប់ទទួលទានរបស់អ្នកមុនគេ ពីព្រោះវាមានមានទំនាក់ទំនងយ៉ាងខ្លាំង ចំពោះសុខភាពរបស់អ្នក។

គួរឲ្យអាសូរ! ឃើញឪពុកឆក់ខ្សែភ្លើង កូនរត់ទៅជួយ ចុងក្រោយឆក់ស្លាប់ទាំងឪទាំងកូន

d3

ខេត្តតាកែវ៖ បុរសម្នាក់ ជាមួយនឹងកូនប្រុសស្រី២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍គូរឲ្យអាណិតអាសូរនេះ កើតឡើងព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ ខេត្តតាកែវ។

លោកយាយជន្មាយុ៩៩ឆ្នាំបានបញ្ចប់ការសិក្សា​ពី​មហា​វិទ្យាល័យ

02
ក្នុងវ័យ៩៩ឆ្នាំ Doreetha Daniels ឆ្លងកាត់ចំណុចរបត់ជាច្រើននៃប្រវត្តសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិច ក្នុងនោះក៏បានឆ្លងកាត់ផងដែរនូវសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក (ឆ្នាំ១៩៣០s) សង្គ្រាមលោកលើកទី២ រលកនៃការទាមទារសិទ្ធសេរីភាពនៅសហរដ្ឋអាមេរិច (១៦៦០s) ការទៅដល់ភពព្រះចន្ទដំបូងរបស់មនុស្សជាតិ និងសម័យកាលឌីជីថល។

ប្រទេសទាំង១០ដែលមានវិស័យយោធាខ្លាំងជាងគេក្នុងពិភពលោក តើមួយណាឈរនៅលំដាប់ទី១?

US B52
នៅលើពិភពលោកនេះ មានប្រទេសជាច្រើនដែលមានកម្លាំងទ័ពខ្លាំង ដោយក្នុងនោះដើម្បីធ្វើការវាយតម្លៃថាមានវិស័យយោធាខ្លាំង Credit Suisse ពិនិត្យលើកត្តាដូចជា ចំនួនកងទាហានដែលសកម្ម (៥%នៃពិន្ទុសរុប) ចំនួនរថក្រោះ (១០%) ចំនួនឧទ្ធម្ភាគចក្រចម្បាំង (១៥%) ចំនួនយន្តហោះចម្បាំង(២០%) គ្រឿងផ្ទុកយន្តហោះ ដូចជានាវាផ្ទុកយន្តហោះចម្បាំងជាដើម (២៥%) និងនាវាមុជទឹក (២៥%)។
ប៉ុន្តែនៅខាងក្រោមនេះ មិនបានដាក់បញ្ជាក់នូវគ្រប់ចំណុច និងពិន្ទុ ដូចដែលបានរៀបរាប់ខាងលើនោះទេ ម្យ៉ាងទៀត ការដាក់ចំណាត់ថ្នាក់នេះ គឺគិតលើបរិមាណនៃចំណុចខាងលើ ជាជាងគិតលើគុណភាពនៃកងកម្លាំងទាហាន ព្រមទាំងការហ្វឹកហាត់ដែលកងទាហានទទួលបាន។
ខាងក្រោមនេះជាចំណាត់ថ្នាក់ពី១០ទៅ១ ៖

១០. ប្រទេសតួគី

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​ រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?


​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​​សព្វាវុធ​រ​ទាំង​បួន​ផ្នែក​របស់​ប្រទេស​មហាអំណាច​យោធា ​ទាំង​បី។ ទាំង​នេះ​ អាច​ជួយ​បញ្ជាក់​ថា​នរណា​ អាច​នឹង​ឈ្នះ​ក្នុង​ករណី​ដែល​​ប្រទេស​ទាំង​បី​ ប្រឡូក​ចូល​ក្នុង​សង្គ្រាម​។

១. យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន

​​​​សហរដ្ឋអាមេរិក

មេគយ ចាន់ សុផាត និង យឹម វណ្ណៈ អនុញ្ញាតឲ្យទំនិញគេចពន្ធហូរចូលសម្រាប់ប្រយោជន៍បុគ្គល



IMG_4037

ខេត្តត្បូងឃ្មុំ៖ កន្លងទៅ ច្រកទ្វេរភាគីដូនរ័ត្ន និងច្រកដារ ហៅច្រកដូង៧ដើម គឺជាទីតាំងបទល្មើសឈើចរាចរ​ ឆ្លងកាត់ទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ សុទ្ធតែប្រភពចំណូលសេដ្ឋកិច្ចបុគ្គល​ មេគយគ្រប់គ្រងច្រកនិងថ្នាក់លើពាក់ព័ន្ធជាមួយជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ។

កិនកម្ទេច​ចោល​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា ក្លែងក្លាយ​​៤.៤៤៧​​គ្រឿង​និង​ឆ្នាំង​សាក


រាជធានី​ភ្នំពេញ ៖ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ក្លែងក្លាយ​ចំនួន​៤.៤៤៧​គ្រឿង និង​ឆ្នាំង​សាក ព្រមទាំង​កេស​វេច​ខ្ចប់​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន ​KTH ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​និង​ស្របច្បាប់​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ ម្ចាស់​ករណី​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផង​ដែរ នាំ​យក​ទៅ​កិនកម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ក្នុង​ខណ្ឌដង្កោ ។

ស្វែងយល់ផ្នែកច្បាប់៖ ការបែងចែកនីតិ



គេបែងចែកនីតិជា២ផ្នែកគឺ នីតិជាតិ និង នីតិអន្តរជាតិ
I.នីតិជាតិ នីតិជាតិបែងចែកជាពីរផ្នែកគឹ នីតិសាធារណៈ និង នីតិឯកជន
១.នីតិសាធារណៈ
មានកម្មវត្ថុសម្រាប់គ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ព្រមទាំងទំនាក់ទំនងរវាងអំណាចសាធារណៈជាមួយប្រជារាស្រ្ត។

ស្វែងយល់ផ្នែកច្បាប់៖ តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?




នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ អំពី​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន​សញ្ជាតិខ្មែរ។ ការកំណត់​អំពី​សញ្ជាតិខ្មែរ មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦។
យោងតាម​​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង នៅ​ក្នុង​ករណី ៣ ធំៗ៖
  • ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត
  • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍
  • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ (សញ្ជាតូបនីយកម្ម)

ស្វែងយល់ផ្នែកច្បាប់៖ អ្វី​ទៅជា​សន្ធិសញ្ញា​អន្តរជាតិ​?



រូបតំណាងឲ្យសន្ធិសញ្ញា


នៅក្នុង​ការធ្វើទំនាក់ទំនង​អន្តរជាតិ ប្រទេស​នានា​តែងតែ​ប្រតិបត្តិ តាម​បទដ្ឋាន​អន្តរជាតិ​ដែល​ខ្លួន​ជា រដ្ឋ​ហត្ថលេខី ឬ​ជា​សមាជិក​។ ដោយសារតែ​លិខិតបទដ្ឋាន​អន្តជាតិ​មាន​ច្រើន​ប្រភេទ នៅពេលនេះ ទស្សនា​វ​ដ្តី​មនោ​រម្យ​.​អាំង​ហ្វូ សូម​នាំ​ប្រិយមិត្ត​អ្នកអាន​ឲ្យ​ដឹងថា អ្វី​ទៅជា​សន្ធិសញ្ញា​អន្តរជាតិ (International Treaty)​។​