Saturday, December 24, 2016

ប្រវត្តិបុណ្យណូអែល







បុណ្យខួប នៃប្រសូតិ ព្រះយេស៊ូ។ បុណ្យណូអែល (នៅភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស)​ ជា បុណ្យ ទិវាប្រសូតិ​ របស់ព្រៈយេស៊ូគ្រិស។ គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោក តែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូ គ្រឹស្ត។ នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីគ្រឹស្តសាសនា នៃកំនើតព្រះយ៉េស៊ូ គ្រឹស្ត។ អ្វីទៅគ្រិស្តម៉ាស ? នៅស្រុកបារាំង គេហៅថា ណូអែល ដាណឺម៉ាក ថា ជូល អ៊ីតាលីថា ណាតាលេ អេស្ប៉ាញ ថា ណាវីដាដ រុស្ស៊ីថា Roschdevtvo Kristovo ។ល។
ដែលមានន័យ ប្រហាក់ប្រហែលគ្នាថា ថៃ្ងកំណើត យេស៊ូគ្រិស្ត។ តាមលំដាប់ថ្នាក់សំខាន់

Sunday, November 20, 2016

ABC International focuses investment in region


ABC International will increase its investment in media services for Chinese, Indonesian and Pacific audiences to offer more comprehensive coverage for regional audiences. These new initiatives, the result of a strategic review, mean ABC International will be better positioned to deliver a greater range of content in these areas.
The changes mean ABC International will create eight new positions to lead content areas and improve editorial and workflow priorities. However, ABC International has also made the decision to end foreign language services in French, Khmer, Vietnamese and Burmese, which are currently single-person operations.
The recommendations from the strategic review and the decision to close some services will fund this reinvestment across the network. ABC International will build on key relationships with China, Indonesia and the Pacific with increased investment in services including:
  • For Chinese audiences: an additional Mandarin language site allowing ABC International to deliver a full Chinese news service, for Chinese audiences across the region and Australia, complementing the AustraliaPlus .cn cultural exchange portal.

ABC អូស្ដ្រាលី​សម្រេច​បិទ​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ, ភូមា, វៀតណាម និង​បារាំង​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក

Faces of Radio Australia's four foreign languages being closed
បុគ្គលិក​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​លោក ឃុន អាឡិច (ទី១ជួរ​លើ), ភាសា​បារាំង​អ្នក​ស្រី Caroline Lafargue (ទី២ជួរ​លើ), ភាសា​ភូមាអ្នក​ស្រី Mu Laing Thein (ទី១ជួរក្រោម), ភាសា​វៀតណាមអ្នក​ស្រី Lili Tu (ទី២ជួរក្រោម) (Credit: ABC)
ក្រោយ​ពី​បាន​បើក​បម្រើ​ការ​ងារ​ផ្ដល់​សេវាកម្ម​ព័ត៌មាន​ឯករាជ្យ​, សេរី និង​មិន​លម្អៀង​ អស់​ពេល​ច្រើន​ទសវត្សរ៍​ដល់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​ ទី​បំផុត​កម្មវិធី​ភាសា​បរទេស​ចំនួន​៤​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ស្ថាប័ន​សោត​ទស្សន៍ ABC អូស្ដ្រាលី​នឹង​ត្រូវ​បិទ​ទ្វារ​លែង​ដំណើរ​ការ​តទៅ​ទៀត​ចាប់​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ទៅ​។
ស្ថាប័ន​សោតទស្សន៍ ABC អូស្ដ្រាលី​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ខែ​វិច្ឆិកា​ ម្សិលមិញ​ថា កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្ដ្រាលី​ជា​ភាសា​ខ្មែរ, ភាសា​ភូមា, ភាសា​វៀតណាម នឹង​ត្រូវ​បិទ​លែង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ផ្សាយ។ រីឯ​ភាសា​

Saturday, November 19, 2016

គណៈ​មេធាវី​អន្តរជាតិ​​រក​ឃើញ​ការ​រំលោភ​ច្បាប់​ជុំវិញ​សវនាការ​លោក នី ចរិយា

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
 
គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (ABA Center for Human Rights) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រួត​ពិនិត្យ​ច្បាប់​​ឡើង​វិញ​ជុំវិញ​ករណី​​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ច្បាប់​ស្រប​តាម​កាតព្វកិច្ច​​អន្តរជាតិ។
​របាយកាណ៍​អង្កេត​មួយ​ជុំវិញ​ករណី​​លោក នី ចរិយា របស់​គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រោយ​ការ​អង្កេត​សវនាការ​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ផ្សាយ​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​បរាជ័យ​ក្នុង​ធានា​នូវ​សិទ្ធិ​ជំនុំ​

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​សុំ​ថវិកា​សម្រាប់​គម្រោង​អភិរក្ស​វប្បធម៌

​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។
គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។ RFA Screenshot
ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​ផ្ដល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រក​ប្រាក់​ចំណេញ​ពី​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ និង​ខ្នាត​តូច​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) សម្រាប់​ឆ្នាំ​២០១៧។ ការ​ទទួល​ពាក្យ​ស្នើ​សុំ​នេះ នឹង​ឈប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។
សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ស្នើ​ពាក្យ​សុំ​មាន​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​តាម​អាសយដ្ឋាន៖ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/
មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​សភា​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។

ទស្សនិកជនស្រក់ទឹកភ្នែកអាណិត កញ្ញាពៅ បញ្ញាពេជ្រ ពេលឃើញនាងឡើង ច្រៀងលើឆាកយប់មិញ...!(មានវីដេអូ)


ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៨ វិច្ឆិកា យប់មិញនេះនៅក្នុងការប្រគុំតន្រ្តីប៉ូការីស្វេត (Pocari Sweat) របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC កញ្ញា ពៅ បញ្ញាពេជ្រ តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ និង idol នៅក្នុងបេះដូងមហាជនជាច្រើន បានឡើងមកបកស្រាយបទចម្រៀងយ៉ាងលន្លង់លន្លោច ដោយនាងអង្គុយនៅលើកៅអី ហើយនេះក៏ជាដំបូងបំផុតក្នុងជីវិត ចាប់តាំងពីពេលដែលកញ្ញា ត្រូវបានទទួលការបាញ់ប្រហារពីសំណាក់ពួកខ្មាន់កាំភ្លើង។ ថ្វីត្បិតតែបានបែកចេញពី សង្គមសិល្បៈអស់រយៈពេលជិត១០ឆ្នាំកន្លងមក ប៉ុន្តែទឹកដមសម្លេងរបស់កញ្ញា ពៅ បញ្ញាពេជ្រ ហាក់ដូចជានៅដដែលគ្មានប្រែប្រួលទេ។
ក្រោយការបកស្រាយបទច្រៀងចប់ ធ្វើឱ្យទស្សនិកជន កំពុងទស្សនាជាច្រើនរំភើបស្រក់ទឹកភ្នែក ពេលឃើញកញ្ញាពេជ្រ ត្រឡប់មកច្រៀងដូចកាលពីមុនវិញ ហើយនៅក្នុងនោះ មានអ្នកគាំទ្រជាច្រើនបានផុសរូបស្រស់ទឹកភ្នែក និងចូលមក Comment ថាយំហើយយប់មិញ ពេលឃើញកញ្ញា ពៅ បញ្ញាពេជ្រ អាចវិលមកច្រៀងវិញបានទាំងខ្លួនអង្គុយ

FBI អាមេរិក គួរតែស្រាវជ្រាវ​ និង​បញ្ជាក់ឲ្យច្បាស់ថា តើលោក​ Donald Trump កើតនៅប៉ាគីស្ថាន ឬនៅអាមេរិក?

donald-trump-feed-1

គេហទំព័រ Daily Mail របស់អង់គ្លេស​ និង​គេហទំព័រសារព័ត៌មាន​ Coed ដែលដកស្រង់​ពីសារព័ត៌មាន​ Neo News របស់ប៉ាគីស្ថាន​ បាន​ផ្សព្វផ្សាយ​ឲ្យដឹង​កាលពីពេល​ថ្មីៗនេះថា លោក Donald Trump ដែល​ទើបជាប់ឆ្នោត​ជាប្រធានាធិបតី​ទី៤៥ របស់សហរដ្ឋអាមេរិកនោះ​ មានទីកន្លែងកំណើត​នៅតំបន់​ Waziristan ប្រទេស​ប៉ាគីស្ថាន​នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦​ ដោយ​មាន​ឈ្មោះដើមថា Dawood Ibrahim Khan គឺមិនមែន​កើតនៅលើ​ទឹកដីអាមេរិកឡើយ​។
អ្នកផ្សព្វផ្សាយព័ត៌មាន​ទាំងនោះបានលើកឡើងថា «ជឿឬមិនជឿ គឺអាស្រ័យ​ទៅលើលោក-អ្នក ប៉ុន្តែ​លោក​ Donald Trump ពិតជាបាន​កើត​នៅប្រទេសប៉ាគីស្ថាន​ មិនមែនកើតនៅអាមេរិកទេ។» ។ ក្រៅពីបានបង្ហាញ​រូបថត​ដែលអះអាងថា ជារូបលោក​ Donald Trump កាលពីនៅវ័យក្មេង​

ឃាតករ​សាហាវ​ណាស់​! ប្រុង​ដឹង​សព​ទៅ​ចោល នាង​នៅ​ដង្ហើម​រើខ្លួន​ធ្លាក់​ពីលើ​ម៉ូតូ រឹត​.​ក​បន្ថែម​ទៀត







រាជធានី​ភ្នំពេញ​ ៖​ ឃាតករ​ដៃដល់​ដែល​រឹត.ក​សម្លាប់​ស្រី​ស្នេហ៍របស់​ខ្លួន ​ដែល​ជា​បុគ្គលិក​បម្រើការនៅក្លឹ​ប​៥៥ ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​អាវុធហត្ថរាជធានី​ភ្នំពេញ នាំ​ទៅ​ធ្វើ​ត្រាប់ នៅផ្ទះ​ដែល​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៨​ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ២០១៦ នៅផ្ទះ​លេខ៤២C បុរី​ប៉េងហួត ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។
ការ​នាំ​ជនសង្ស័យជា​ឃាតករ​ទៅ​ធ្វើ​ត្រាប់​នោះ​ក្រោម​ការ​ដឹកនាំដោយ​លោកវ​រៈ​សេនីយ៍ឯក ​ខេន សុវណ្ណ មេ​បញ្ជា​រង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ និង​មានការ​ដឹកនាំ​ស​ម្រ​ប​សម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានចូលរួម​សហ​ការណ៍​ពី​នគរបាល​ព្រហ្ម​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​និង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ផង​ដែរ ​។​
នៅ​ក្នុង​ការ​ធ្វើ​ត្រាប់​សមត្ថកិច្ច​ក៍បាន​យក​រូប ម៉ាណា​កាំ​ង ​ធ្វើ​ជានិមិត្ត​រូបនា​រី​រង​គ្រោះ​ដែល​ឃាតករ​សម្លាប់​ ។
តាមការ​បង្ហាញ​របស់​ជនសង្ស័យ​ជា​ឃាតករបានអោយ​ដឹង​ថា រូបគេ​មាន​គ្នាតែ​ម្នាក់ឯង បាន​រឹ​ត.ក​

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រកាស​ជំហរ​ចូល​រួម​​ប្រជុំ​សភា​​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ធ្លាប់​តែ​ខ្វែង​គំនិត​គ្នា​បាន​ព្រម​ដឹកដៃ​គ្នា​ចូលរួម​ប្រជុំ​ជា​មួយ​គ្នា ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា។ ការ​ព្រមព្រៀង​គ្នា​ចូល​ប្រជុំ​ក្រោម​ដំបូល​នៃ​រដ្ឋ​សភា​ជា​ថ្មី​ទៀត​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ជា​ប្រផ្នូល​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ ចេះ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​នេះ​ក៏​ជា​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ថមថយ​ដែរ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​គណបក្ស​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​មូល​មាត់​គ្នា​ថា នឹង​ចូល​អង្គុយ​ប្រជុំ​ក្នុង​សម័យ​សភា​ពេញ​អង្គ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ប្រមាណ ៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ព្រោះ​ជា​ដំណាក់កាល​ដ៏​ចាំបាច់​ទាក់ទិន​នឹង​ថវិកា​ជាតិ។

Tuesday, November 15, 2016

ថ្ងៃទី២ នៃពិធីបុណ្យអុំទូក នគរបាលឃាត់ខ្លួន បានជនសង្ស័យជាក្រុមចោរលូកហោប៉ៅ ៨នាក់


(ភ្នំពេញ)៖ ជនសង្ស័យ៨នាក់ ក្នុងស្រី៣នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌឃាត់ខ្លួន នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ។
ការឃាត់នេះត្រូវបានធ្វើឡើងជាក់ស្ដែងខណៈដែល ក្រុមជនសង្ស័យទាំងនេះ បម្រុងតែនឹងធ្វើសកម្មភាព ក្នុងតំបន់ការពារA3 និងA3-1 នៅម្ដុំព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយការណែនាំពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ នឹម ចាន់តាណា។

ពលរដ្ឋ​រស់នៅ​ជិត​ចង្កេះ​ភ្នំ​ធំ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ភ្នំ

ទីតាំង​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ ឋិត​នៅ​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ទីតាំង​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ ឋិត​នៅ​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​នៅ​ភ្នំ​ធំ បំផ្ទុះ​ថ្ម​ឮ​សំឡេង​ខ្លាំង និង​ខ្ទាត​ដុំ​ថ្ម​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ទន្ទឹម​គ្នា​នេះ អ្នក​ភូមិ​ក៏​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្រុម​ធ្វើ​អាជីវកម្ម​ថ្ម​យូរៗ​ទៅ នឹង​រលាយ​អស់​ភ្នំ​ពី​ផែនដី ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់​ភ្នំ​ធំ និង​បង្ក​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ផ្សេងៗ​កើត​ឡើង​នៅ​តំបន់​នោះ។
អ្នក​ស្រុក​រស់នៅ​ចង្កេះ​ភ្នំ​ធំ ស្រុក​មង្គលបូរី លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​ដោយ​សេរី​បន្ត​ទៅ​ទៀត បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​
ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ពុំ​ខាន។
ពលរដ្ឋ​ម្នាក់​រស់នៅ​ចង្កេះ​ភ្នំ​ធំ ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី លោក អ៊ុច ដន ថ្លែង​ថា ក្រុមហ៊ុន​ចំនួន​៤ ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​លក់​នៅ​ភ្នំ​ធំ មាន​រយៈពេល​ប្រហែល ៥​ឆ្នាំ​ហើយ ដែល​បាន​ប៉ះពាល់​

សកម្មជន​ខ្មែរ-អាមេរិក៖ ការ​យល់​ឃើញ​របស់​លោក​ហ៊ុន សែន​ថាលោក​ដូណាល់ ត្រាំ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​កម្ពុជាគឺ​ជា​ការ​យល់​ខុស

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ គាំទ្រ​លោក​ ដូណាល់ ត្រាំ តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​ម្ល៉េះ។
សកម្មជន​ក្នុង​សហគមន៍​ខ្មែរ-អាមេរិកាំង លើក​ឡើង​ថា ការ​យល់​ឃើញ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា លោក ដូណាល់ ត្រាំ នឹង​មិន​ខ្វាយខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​យល់​ខុស​មួយ។
លោក នួន វាសនា អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាឈូសេត ប៉ែក​ឦសាន​សហរដ្ឋ​អាមេរិក បាន​លើកឡើង​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៤​ ខែ​វិច្ឆិកា​នេះ៖
«លោក​នាយក​រដ្ឋមន្ត្រី​គិត​ថា នឹង​រួច​ខ្លួន និង​អាច​បន្ត​ការ​រំលោភ​សិទ្ធិមនុស្ស និង​បន្ត​ការ​ប្រើ​អំពើ​
ហិង្សា​ទៅ​ដល់​អ្នក​ទោស​ផ្នែក​នយោបាយ ។ល។​ និង ។ល។ ​នោះ​គឺ​ជា​ការ​យល់​ខុស ពីព្រោះ​ទោះបី​ជា​លោក ដូណាល់ ត្រាំ​ ជា​អ្នក​ជំនួញ​មែន តែ​លោក​នឹង​ជួល​បុគ្គលិក​របស់​លោក​ មក​ធ្វើ​ការ​ជាមួយ​ហ្នឹង​គឺ​ជា​អ្នក​ដឹង​នូវ​កិច្ចការ​ការបរទេស​និង​សេដ្ឋកិច្ច»។

Saturday, October 22, 2016

រដ្ឋាភិបាល​ត្រៀម​កម្លាំង​ទប់ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
រដ្ឋាភិបាល​កម្ពុជា ត្រៀម​កងកម្លាំង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ​បាន​ជា​ដាច់ខាត ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​បញ្ជា​ឲ្យ​នគរបាល​ចាប់​ខ្លួន​លោក សម រង្ស៊ី ទេ។
លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា បញ្ជាក់​ថា យោង​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ជា​ពិសេស​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ឲ្យ​ប្រើ​គ្រប់​ មធ្យោបាយ​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​បាន​ទេ។

Thursday, September 15, 2016

ប្រទេស​៣៦​សម្តែង​ការ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

​លោក​ Keith​ ​Harper​ ជា​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។
លោក​ Keith​ ​Harper​ ជា​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។
តំណាង​​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ ប្រជាជាតិ បារម្ភ​ពី​​ការ​លែង​ដំណើ​រ​ការ​នៃ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​បញ្ចប់​ចំណាត់​ការ​ផ្លូវច្បាប់​លើ​ មេដឹកនាំ​បក្ស​ប្រឆាំង​ និងមន្រ្តី​សង្គមស៊ីវិល។
នៅ​ថ្ងៃ​ពុធ​នេះ ​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​ ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​៣៦ បាន​អំពាវនាវ​ឲ្យ​កម្ពុជាបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើបក្ស​ ប្រឆាំង​ ស្រប​ពេល​គណបក្ស​សង្គ្រោះជាតិប្រកាសគម្រោងធ្វើ​មហា​បាតុ​កម្ម​ ​ហើយ​រដ្ឋាភិបាល​ចល័តកង​

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ «ដោះលែង»​មេដឹកនាំ​បក្ស​ប្រឆាំង

សេចក្តីថ្លែងការស្តីពី​ការផ្តល់ការចួលរួមរបស់មេដឹកនាំគណបក្សប្រឆាំងក្នុងដំណើការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ (Courtesy Photo)
សេចក្តីថ្លែងការស្តីពី​ការផ្តល់ការចួលរួមរបស់មេដឹកនាំគណបក្សប្រឆាំងក្នុងដំណើការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ (Courtesy Photo)
ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ចំនួន​៨ ដែល​រួម​ទាំង​អង្គការ​អាដហុក និកហ្វិច និង​ខុមហ្វ្រែល​ជាដើម បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ថា ការ​កាត់ទោស​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឹ​ជា​ការរំលោភ​ទៅលើ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​ទី​៨០ ដោយសារ​ការ​កាត់​ទោស​នេះ មិន​បាន​អនុវត្ត​ទៅតាម​នីតិវិធី ដកហូត​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​ជាមុន។
ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ពុធ​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​មេដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​ឲ្យ​ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​

Sunday, September 4, 2016

ការ​មាក់ងាយកើត​មាន​កាន់​តែ​ច្រើន ស្រប​ពេល​ដែល​កិច្ច​ប្រជុំ G២០ បាន​ចាប់​ផ្ដើម

មេដឹក​នាំ​ទាំង​២០​ បាន​ថត​រូប​ជុំ​គ្នា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ​ហាងចូវ​ ក្នុង​ទីក្រុង​ហាងចូវ​ខេត្ត ​Zhejiang ប្រទេស​ចិន​កាល​ពី​ថ្ងៃទី ០៤ កញ្ញា​ ២០១៦។(AP Photo/Ng Han Guan)
មេដឹក​នាំ​ទាំង​២០​ បាន​ថត​រូប​ជុំ​គ្នា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​ មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ​ហាងចូវ​ ក្នុង​ទីក្រុង​ហាងចូវ​ខេត្ត ​Zhejiang ប្រទេស​ចិន​កាល​ពី​ថ្ងៃទី ០៤ កញ្ញា​ ២០១៦។(AP Photo/Ng Han Guan)
ស្រប​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​មេដឹក​នាំទាំង ២០ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ ចលាចល​អំពី​កន្លែង​ចុះ​ចត​របស់​យន្តហោះ Air Force Once របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama នឹង​ជម្លោះ​មួយ​ចំនួន​ទៀត​នៅតែ​បន្ត​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរ​ចូលរួម​កិច្ច ​ប្រជុំ​នេះ​របស់​លោក។
នៅ​ពេល​ដែល​លោក Obama ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង Hangzhou កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ

Saturday, September 3, 2016

លោក ផៃ ស៊ីផាន៖ លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចាញ់​ក្ដី​លោក មាជ សុវណ្ណារ៉ា

ផៃ ស៊ីផាន ៦២០
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។RFA/Morm Moniroth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​មុខ​បំភ្លឺ​សាធារណជន​ថា លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​​ចាញ់​ក្ដី​លោក មាជ សុវណ្ណារ៉ា ទេ។ ការ​ថ្លែង​បែប​នេះ​របស់​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​មាន​អ្នក​ប្រើ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​ផ្សព្វផ្សាយ​ថា លោក ហ៊ុន ម៉ាណែត និង​រាជរដ្ឋាភិបាល​ចាញ់​ក្ដី​នៅ​សហរដ្ឋអាមេរិក។

អូបាម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល G20 និង​ពិភាក្សា​ជាមួយ​លោក Xi នៅ​ប្រទេស​ចិន​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់​ អូបាម៉ា បាន​មកដល់​អាកាស​យានដ្ឋានអន្តរជាតិ Xiaoshan ​ក្រុង​ហាង​ចូវ មុន​កិច្ច​ប្រជុំ​កំពូល G20 ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន​កាល​ពី ថ្ងៃទី​ ០៣ កញ្ញា ២០១៦។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់​ អូបាម៉ា បាន​មកដល់​អាកាស​យានដ្ឋានអន្តរជាតិ Xiaoshan ​ក្រុង​ហាង​ចូវ មុន​កិច្ច​ប្រជុំ​កំពូល G20 ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន​កាល​ពី ថ្ងៃទី​ ០៣ កញ្ញា ២០១៦។
លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ ​អូបាម៉ា ​បាន​អញ្ជើញ​ទៅដល់ក្រុង ​Hangzhou ប្រទេស​ចិនហើយ​នៅថ្ងៃ​សៅរ៍​នេះ​ ជាទីកន្លែង​ដែល​លោក​ត្រូវចូល​រួម​ជាមួយ​ក្រុមមេ ដឹកនាំ​ពិភព​លោក​នានា​ ក្នុងកិច្ច​ប្រជុំ​កំពូល​នៃប្រទេស​ដែលមាន​ភាពលូត​លាស់​ផ្នែក សេដ្ឋកិច្ច​ជាងគេ ​ឬហៅថា ​G 20 ​Summit។
លោក​ អូបាម៉ា ​គ្រោងនឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីងពីង​មុនពេល​កិច្ច ប្រជុំ​កំពូល​នោះ។

មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ប្រកាស​ជំហរ​ទប់​ស្កាត់​អ្នក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ទៀ បាញ់ ៦២០
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។RFA/Brach Chev
មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ការពារ​ជាតិ និង​កង​យោធពលខេមរភូមិន្ទ បាន​ប្ដេជ្ញា​ដាច់​ខាត​ការពារ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ពី​ការ​ ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ទម្លាក់​លោក ហ៊ុន សែន ចេញ​ពី​មុខ​តំណែង។ ការ​ប្រកាស​ជា​រឿយៗ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា នេះ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ស្មារតី​ពលរដ្ឋ និង​ជា​

Friday, July 29, 2016

តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន

មិនខុសពីខេត្តផ្សេងៗដ៏ទៃទៀតក្នុងប្រទេស តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត អ្នកជំនួញ អ្នកសិល្បះបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នក និពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំសូម បង្ហាញនូវវីរជន និងឥស្សរជនជាន់ខ្ពស់មួយចំនួន ដែលលោកបានប្រសូតក្នុងទឹកដីខេត្តតាកែវ៖

Wednesday, July 27, 2016

រថយន្ត​ធុន​ធំ​៥​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​រង​របួស​ច្រើន​នាក់ ​

ខេត្ត​កំពង់ធំ៖ ស្រប​ពេល​ភ្លៀង​កំពុង​តែ​រលឹម​ជោក​ថ្នល់​មាន  ករណី​គ្រោះ​ថ្នាក់​ចរាចរ ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១០ព្រឹក ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​មាន​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បុក​បន្ត​កន្ទុយ​គ្នា បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់​។ ដោយ​ហេតុការណ៍​នេះ​ស្ថិត​នៅ នៅ​ចំណុច​ភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។
តាម​ប្រភព​អ្នក​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ក្រុង​​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​បាន​ ក្រឡាប់​ធ្លាក់​ផ្លូវ​ ក្រោយ​មក​មាន​រថយន្ត​ឡែន​គ្រីស័រ របស់​ស៊ី​ម៉ាក់​ បាន​បើក​បុក​ពី​ក្រោយ ​បន្ទាប់​មក​​មាន​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​វៀតណាម​ ពី​សៀមរាប​ទៅ​ទី​ក្រុង​ហូជីមិញ

នារី​ខ្មែរ-​អាមេរិកាំង​ជាប់​ជា​បវរកញ្ញា Intercontinental USA 2016

ជា ផល្លា ៨៥៥
កញ្ញា ជា ផល្លា មក​ពី​រដ្ឋ​វឺជីនៀ (Virginia) ជាប់​ជា​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់​ឆ្នាំ​២០១៦ (Intercontinental USA 2016)។ Photo provided
នារី​ខ្មែរ-​អាមេរិកាំង អាយុ ២១​ឆ្នាំ​ម្នាក់ មក​ពី​រដ្ឋ​វឺជីនៀ (Virginia) បាន​ជាប់​ជា​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ  សម្រាប់​ឆ្នាំ​២០១៦ (Intercontinental USA 2016)។
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​នារី​ខ្មែរ​តំណាង​ឲ្យ​រដ្ឋ​វឺជីនៀ បាន​ចូលរួម​ប្រឡង​ប្រណាំង​ជាមួយ​បវរកញ្ញា​ជា​ច្រើន​ទៀត​មក​ពី​រដ្ឋ​ចំនួន​ ជិត ២០ ទូទាំង​សហរដ្ឋអាមេរិក។
កញ្ញា ជា ផល្លា ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សកល​វិទ្យាល័យ ខំមិនវ៉ែល រដ្ឋ​វឺជីនៀ (Commonwealth University of Virginia) ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កក្កដា ថា កញ្ញា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ឈ្នះ​ជយលាភី​នេះ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា នៅ​ក្នុង​

សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ថា ពិភពលោក​អាច​នឹង​ជួប​ស្ថានការណ៍​ដូច​វិបត្តិ​មីស៊ីល​នៅ​គុយបា​ទៀត

Missile
គោល​នយោបាយ​បែប​យោធា​ដែល​មាន​តែ​ម្ខាង ហើយ​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ NATO អាច​នឹង​ធ្វើ​ឲ្យ​កើត​មាន​ស្ថានភាព​ស្រដៀង​គ្នា ដូច​ទៅ​នឹង​វិបត្តិ​មីស៊ីល​គុយបា​នា​ដើម​ទសវត្ស​១៩៦០ នេះ​ជា​ការ​ព្រមាន​របស់​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​ក្រុម​ ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី ។
ទោះ​បី​ជា​ពិភពលោក​បច្ចុប្បន្ន​មិន​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​នឹង​ការ​គំរាមកំហែង​ពី​វិបត្តិ​មីស៊ីល​ក៏​ពិត​មែន តែ​គូបដិបក្ខ​របស់​រុស្ស៊ី​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​បែប​នោះ ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ នេះ​ជា​អ្វី​ដែល​សមាជិក​ព្រឹទ្ធសភា លោក Konstantin Kosachev ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ជាមួយ​នឹង​កាសែត​ប្រចាំ​ថ្ងៃ ។

Tuesday, July 26, 2016

កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន

នាវា​ដឹក​យន្តហោះ​ចម្បាំង USS Gerald R. Ford (CVN-78) របស់​អាមេរិក ដែល​ជា​ប្រភេទ​នាវា​ថ្មី​បំផុត ទើប​នឹង​បង្កើត​ឡើង​ក្នុង​សតវត្ស​ទី​២១​នេះ កំពុង​តែ​ជួប​បញ្ហា​បច្ចេកទេស ខណៈ​ដែល​វា​ត្រូវ​បាន​ពន្យារ​ពេល ដើម្បី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ អស់​រយៈ​ពេល​២​​ឆ្នាំ​រួច​មក​ហើយ ទាំង​ដែល​ថ្លៃ​ចំណាយ​ក្នុង​ការ​សង់​នាវា​ដ៏​មហិមា​នេះ មាន​សរុប​១៣​ពាន់​លាន​ដុល្លារ​អាមេរិក ។
USS Gerald R. Ford ត្រូវ​គេ​រំពឹង​ទុក​ថា អាច​ដាក់​ឲ្យ​បម្រើ​ការ​នា​ខែ​កញ្ញា ឆ្នាំ​២០១៤​បាន តែ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ខ្លះ ធ្វើ​ឲ្យ​ក្រុម​អ្នក​សាកល្បង​អាវុធ​ថ្មី​នៃ​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា នាវាចម្បាំង​ថ្មី​នេះ មិន​ទាន់​មាន​សមត្ថភាព​ការពារ​ខ្លួន​នៅ​ឡើយ​ទេ ដោយ​កង្វះ​បច្ចេកទេស​នៅ​មាន​៤​ចំណុច​ធំ​ៗ ។

ហេតុអ្វី​យុវវ័យ​មិន​សូវ​ចូល​ចិត្ត​សរសេរ​អក្សរ​ខ្មែរ​លើ​បណ្ដាញ​សង្គម?


ការសរសេរតួអក្សរអង់គ្លេសប្រកបតាមសូសៀងអក្សរខ្មែរលើ Facebook ជាទំនោរពេញនិយមមួយសម្រាប់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ជាពិសេសគឺយុវវ័យតែម្ដង។ ឧទាហរណ៍ការសរសេរ៖ Thngai nis nhnom tov psar (ថ្ងៃនេះខ្ញុំទៅផ្សារ) ជាដើម។ ចំណែកអ្នកខ្លះទៀត សរសេរជាភាសាអង់គ្លេស ដោយរំលងអក្សរជាតិផ្ទុយពីប្រទេសជិតខាង។ តើមកពីមូលហេតុអ្វី?
“សរសេរខ្មែរប្រើពេលយូរ ហើយណាមួយចូលចិត្តសរសេរចឹងផង (អក្សរអង់គ្លេសប្រកបខ្មែរ)”។ នេះជាការលើកឡើងរបស់ លោក ម៉ែន នីដែន

បាត់​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ចែក​បៀរ​នៅ​កាស៊ីណូ​ស៊ី​សារ​

ប៉ៃលិន​ ៖​ នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ១៥​និង​ ០០​នាទី​ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្ទឹង​កាច់​ នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​សាលា​ក្រៅ​ បាន​ទទួល​ពាក្យបណ្ដឹង​ស្តី​ពី​ ករណី​បាត់​ខ្លួន​មនុស្ស​ម្នាក់​ ឈ្មោះ​ ញ៉ម​ ស្រី​ណា​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ មុខរបរ​ អ្នក​ចែក​បៀរ​នៅ​កាស៊ីណូ​ស៊ី​សារ​ ដែល​មា​នទី​តាំងនៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ខេត្ត​ប៉ៃលិន​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​ ១៩​និង​០០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៦​ ករណី​នេះ​ កាលពី​ថ្ងៃ​២២​ និង​២៣​ ខែ​ឆ្នាំ​ដដែល​ ក្រុម​គ្រួ​សារបាន​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន

លោក កឹម សុខា ប្ដេជ្ញា​យក​អនុសាសន៍​បណ្ឌិត កែម ឡី ទៅ​អនុវត្ត​បើ​ខ្លួន​ដឹក​នាំ​ប្រទេស

កឹម សុខា ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly
នៅ​ខណៈ​ដែល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​សន្ធឹកសន្ធាប់ បាន​នាំ​គ្នា​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ឆ្ពោះ​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្ហាញ​កាយវិការ​ផ្សេង​គ្នា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រកាស​យក​អនុសាសន៍​លោក​បណ្ឌិត កែម ឡី ទៅ​អនុវត្ត បើ​សិន​ខ្លួន​ដឹក​នាំ​ប្រទេស។ ផ្ទុយ​ទៅ​វិញ មេ​ដឹក​នាំ​បក្ស​កាន់​អំណាច ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ពិធី​ដង្ហែ​សព​នោះ​ឡើយ ប៉ុន្តែ​បង្ហាញ​ពី​រូបភាព​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ។

មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

ផៃ ស៊ីផាន ២០១៦ ៨៥៥
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
មន្ត្រី​រដ្ឋាភិបាល បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​មិន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​អំពី​ ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី។ ការ​បដិសេធ​នេះ បន្ទាប់​ពី​មាន​សារ​ទូរស័ព្ទ​ដៃ​បែក​ធ្លាយ ដែល​ផ្ញើ​ទៅ​អ្នក​សារព័ត៌មាន​ដោយ​សរសេរ​បទបញ្ជា​ថា មិន​ឲ្យ​ផ្សាយ​ពី​រឿង​ឃាតកម្ម​ចាប់​ពី​ពេល​នេះ​ត​ទៅ។
ថ្វីត្បិតតែ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ប្រព្រឹត្ត​ទៅ​យ៉ាង​កក្រើក​ប្រទេស​កម្ពុជា រហូត​ផ្អើល​ដល់​ស្ថាប័ន​សារព័ត៌មាន​បរទេស​តាម​ប្រមាញ់​ផ្សព្វផ្សាយ​ ព្រឹត្តិការណ៍​ដ៏​ធំ​គ្មាន​ពីរ​នេះ​ក្តី ប៉ុន្តែ​គេ​សង្កេត​

Monday, July 18, 2016

សហព័ន្ធ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ចូល​សមាជិក​អង្គការ​នៃ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង

ខួប​ខ្មែរ​ក្រោម​ចូល យូ.អិន.ភី.អូ ២០១៦ ៨៥៥
ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo KKKHRDA
សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​១៧ កក្កដា។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ ថ្លែង​ថា ការ​ក្លាយ​ខ្លួន​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) បាន ​ផ្តល់​អត្ថប្រយោជន៍​

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រារព្ធ​ខួប​លើក​ទី​៤​នៃ​ការ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​១៨​កក្កដា

ទីស្នាក់ការ សង្គ្រោះជាតិ  ៨៥៥
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ខណៈ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​គម្រប ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​២០១៦ ក៏​ជា​ខួប​ទី​៤ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ រយៈពេល ៤​ឆ្នាំ​ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដើរ​តួនាទី​ជា​បក្ស​ប្រឆាំង​មួយ​នេះ បច្ចុប្បន្ន​មាន​ក្បាល​ម៉ាស៊ីន​បក្ស គឺ​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង ដែល​ជា​ទីកន្លែង​មាន​សេរីភាព​សម្រាប់​លោក​រួច​ផុត​ពី​ការ​ចាប់​ចង ក្រោយ​ជាប់​បណ្ដឹង និង​ការ​កាត់​ទោស​របស់​តុលាការ ដែល​គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រកាស​ក្ដែងៗ​ថា មិន​ឯករាជ្យ លម្អៀង និង​គ្មាន​យុត្តិធម៌។

រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨​កក្កដា

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA/Yeang Socheametta
រដ្ឋសភា​គ្រោង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា វេលា​ម៉ោង ៩​ព្រឹក នៅ​វិមាន​រដ្ឋសភា។ សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​រដ្ឋសភា ឲ្យ​ដឹង​ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ។
សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ។
ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ​រួម​មាន ការ​ពិភាក្សា​ពី​ច្បាប់​ចំនួន​៤ ដែល​មួយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​បី​ទៀត ស្ដីពី​ពី​កិច្ច​ព្រមព្រៀង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន។

Saturday, July 16, 2016

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

កែម ឡី ២០១៦ ៨៥៥
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​រស់​នៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ជា​សាច់​ញាតិ និង​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​ជា​ស្រុក​កំណើត​របស់​លោក កែម ឡី សុទ្ធ​តែ​បាន​អះអាង​ថា អ្នក​វិភាគ​សង្គម និង​បញ្ហា​នយោបាយ​រូប​នេះ គឺ​ជា​អ្នក​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ហើយ​ជាមួយ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី ក៏​ជា​សិស្ស​ដែល​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា​នៅ​ក្នុង​ថ្នាក់​ថែម​ទៀត​ ផង។
មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​ និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​និង​ជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា

ទិវា​យុត្តិធម៌​អន្តរជាតិ ២០១៦ ៨៥៥
អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ទិវា​យុត្តិធម៌​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Um Rainsey
អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ លើក​ឡើង​ពី​ការ​ទទួល​បាន​យុត្តិធម៌​នៅ​តែ​រួម​តូច និង​មិន​ទាន់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា បាន​ពេញលេញ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន។
អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ អះអាង​ថា កង្វះ​យុត្តិធម៌​នាំ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​អាច​រីក​ចម្រើន​បាន​ឡើយ។ ការ​លើក​ឡើង​របស់​អង្គការ​មិន​មែន​

Friday, July 15, 2016

លោកស្រី ឃើសស្ទី វេសផល្លែន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋហ្វាំងឡង់ បានមកជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម សុខា នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ


នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកស្រី ឃើសស្ទី វេសផល្លែន (Kirsti Westphalen) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋហ្វាំងឡង់ (Republic of Finland) និង សហការីបានមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម កឹម សុខា នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ។ ក្នុងជំនួបនេះផងដែរបានពិភាក្សាអំពី វិបត្តិនយោបាយដែលកំពុងកើតឡើង។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងការព្រួយបារម្ភអំពី ស្ថានភាពនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងសុវត្ថិភាពលោក កឹម សុខា ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួននូវកម្ពុជាផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានប្រាប់ទៅ លោក កឹម សុខា ថា រដ្ឋាភិបាលហ្វាំងឡង់ និងសហភាពអឺរ៉ុប

ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​ ដែលមានបេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់

សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​​សេចក្ដី​​ជូនដំណឹង​ដល់​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​បេក្ខជន និង​បេក្ខជន​ ឲ្យ​បាន​ជ្រាប​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ សម័យប្រឡង​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយ​រួមមាន​បេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់ មណ្ឌល​ប្រឡង​ចំនួន​១៥៧​មណ្ឌល ចែក​ចេញ​ជា ​៣ ៧៨១​បន្ទប់ នៅ​ទូទាំង​រាជធានី ខេត្ត។

Thursday, July 14, 2016

តុលាការ​ចេញ​ដីកា​ហាម​លោក កឹម សុខា ចេញ​ក្រៅ​ស្រុក

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ហាម​លោក កឹម សុខា មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ភ្លាមៗ​នេះ​ដែរ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ  បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​តប​វិញ ដោយ​ចោទ​ប្រកាន់​ថា ដីកា​ដែល​កំណត់​ឲ្យ​លោក កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​តំណាងរាស្ត្រ និង​ជា​ការ​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។
នេះ​ជា​ការ​ព្រមាន​ម្ដង​ទៀត​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហាម​មិន​លោក កឹម សុខា ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ក្រុម​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​មុខ​ ផ្ទះ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ចៅក្រម​

ឃាត់​រថយន្ត​ដឹក​ប្រេង​គេច​ពន្ធ​ជាង​៦​០​ប៊ីដុង​ទាំង​កណ្ដាល​រាត្រី

Oil-low
ខេត្ត​ព្រះសីហនុ៖ ប្រេង​គេច​ពន្ធ​ចំនួន​៦៣​ប៊ីដុង ដឹក​តាម​រថយន្ត​តួរីស​​​ កែ​ឆ្នៃ​មួយ​គ្រឿង​ ត្រូវ​បាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​បាន​កាល​ពី​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ម្ដុំ​ចំណោទ​លោក​យាយ​ម៉ៅ​ឃ្លាំង​លើ។ 
បើ​តាម​លោក​វរសេនីយ៍​ឯក​ស៊ុន សុផាត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ការងារ​កណ្ដាល​ប្រឆាំង​បទល្មើស​ បាន​ឲ្យ​ដឹង​ថា​ប្រេង​ទាំង​នេះ​សមត្ថកិច្ច​នឹង​ប្រគល់​ទៅ​ស្ថាប័ន​គយ និង​រដ្ឋាករ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អាមេរិក​កាត់ទោស Hacker ចិន​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ ស្រប​ពេល​ប្រទេស​ទាំង​២​ប្រឈមមុខ​គ្នា​កាន់​តែ​ខ្លាំង

F-35
អ្នក​ជំនួញ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​តុលាការ​អាមេរិក​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ ក្រោម​បទ​ចោទ​ថា Hack យក​ព័ត៌មាន​សម្ងាត់​ និង​សំខាន់ៗ​របស់​យោធា​អាមេរិក​ជា​ច្រើន ដោយ​ការ​សម្រេច​កាត់ទោស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ចិន និង​អាមេរិក កំពុង​តែ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង ចំពោះ​វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ។
លោក Su Bin បាន​សារភាព​ថា ខ្លួន​គេ​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​ក្រុម Hacker ឯទៀត​ក្នុង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដើម្បី​លួច​ទិន្នន័យ​យោធា​ ពី​ក្រុមហ៊ុន​ការពារ​ជាតិ​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៤ លុះ​ដល់​ឆ្នាំ​២០១៤​នោះ លោក Su Bin ក៏​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​ប្រទេស​កាណាដា ហើយ​បាន​ធ្វើ​បត្យាប័ន​មក​កាន់​អាមេរិក ។

លោក បាន គីមូន ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពេញលេញ​ករណី​បាញ់​សម្លាប់​លោក កែម ឡី

បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។ AFP
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែង ​ក្តី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក បាន គីមូន សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។
អ្នក​នាំ​ពាក្យ​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ

អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ

បុណ្យ​សព កែម ឡី ៨៥៥
ពលរដ្ឋ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង៖ សម្លេង
 
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ ឯករាជ្យ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​មួយ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថ្កោលទោស​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ ច្បាប់។

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស

ថម ម៉ាលីណូស្គី ២០១៦ ៨៥៥
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ប៊ូរុនឌី (Burundi) កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦។ Photo AFP
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ កក្កដា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទំនាក់ទំនង​រវាង ​កម្ពុជា និង​សហរដ្ឋ​អាមេរិក។
ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថម ម៉ាលីណូស្គី នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​

បទសម្ភាសន៍៖ វិភាគ​អំពី​​ឃាតកម្ម​លើ​លោក កែម ឡី

ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​កម្ពុជា បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​ឲ្យ​ប្រទេស​វៀតណាម។ រូបថត​ខែ​មីនា ឆ្នាំ​២០១៥ RFA
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)  ចាត់​ទុក​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ជា​សារ​ព្រមាន​មួយ​ពី​រដ្ឋាភិបាល និង​មន្ត្រី​កាន់​អំណាច​ទៅ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់​នាយករដ្ឋមន្ត្រី។
លោក​បាន​ពិភាក្សា​នឹង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ការ​សម្លុត​បំភ័យ បំបាក់​ស្មារតី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល។

ប្រវត្តិ​ស្នេហា​របស់​លោក កែម ឡី និង​ភរិយា

កែម ឡី និង ភរិយា ៨៥៥
លោក កែម ឡី និង​ភរិយា ឈ្មោះ ប៊ូ រចនា ថតរូប​អនុស្សាវរីយ៍ នៅ​ឯ​ផ្ទះ​លោក​នា​ស្រុក​កំណើត ខេត្ត​តាកែវ។ Kem Ley Facebook
កាល​ពី​នៅ​មាន​ជីវិត លោក កែម ឡី បាន​រៀបរាប់​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​ភរិយា ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទបុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ញ៉ាំ​បាយ​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​មួយ។
ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​រឿង​រ៉ាវ​ស្នេហា​សង្ខេប​របស់​លោក កែម ឡី ដែល​រៀបរាប់​ដោយ​លោក ជុន ច័ន្ទបុត្រ៖
ថ្ងៃ​មួយ​កំលោះ កែម ឡី មាន​បេសកកម្ម​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ខេត្ត​ក្រចេះ។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ខេត្ត​ក្រចេះ ទូក​ត្រូវ​ចូល​ចត​នៅ​កំពង់ដ​ជំនីក សិន ដើម្បី​ដាក់​អ្នក​ដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ស្រុក​នេះ និង​ទទួល​អ្នក​ដំណើរ​ថ្មី ដែល​ត្រូវ​ចេញ​ពី​ជំនីក ទៅ​ក្រចេះ។ នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ដំណើរ​បាន​ស្រស់ស្រូប​អាហារ ព្រោះ​ទម្រាំ​ដល់​ជំនីក ថ្ងៃ​ត្រង់​ល្មម។

Sunday, July 10, 2016

សាកសព​លោក កែម ឡី ត្រូវ​បាន​គ្រួសារ​និង​ពលរដ្ឋ​ដង្ហែ​ទៅ​វត្ត​ចាស់​នៅ​ជ្រោយចង្វារ

កែម ឡី ស្លាប់ ៨៥៥
ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។RFA/Uon Chhin
សាកសព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ដង្ហែ​យក​ទៅ​តម្កល់​នៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ម៉ោង​ប្រមាណ ២ និង ២០​នាទី​ថ្ងៃ​ទី​៧ ខែ​កក្កដា។
ការ​ដង្ហែ​សាកសព​ដោយ​រថយន្ត​ផ្ទាល់​របស់​លោក កែម ឡី ប្រភេទ Luxus 300 នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​បដិសេធ​នឹង​អាជ្ញាធរ មិន​ឲ្យ​យក​រថយន្ត​ពេទ្យ​ដឹក​សាកសព​លោក កែម ឡី ចេញ​ពី​ម៉ាត​កាល់តិច​ស្ដុប​បូកគោ​នោះ​ទេ ដោយ​គេ​លើក​ហេតុផល​ថា រថយន្ត​ពេទ្យ​នោះ​មិន​ស័ក្តិសម​ដឹក​សព​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។

Saturday, July 9, 2016

លោក សម រង្ស៊ី ថា​តុលាការ​បារាំង​សម្រេច​ឲ្យ​លោក​ឈ្នះ​ក្ដី​លោក ហោ ណាំហុង​ជា​ថ្មី​ទៀត

សម រង្ស៊ី ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។ Photo: RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ជា​ថ្មី​ទៀត​ថា តុលាការ​ក្នុង​ប្រទេស​បារាំង បាន​សម្រេច​អោយ​លោក​ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ដែល​ប្ដឹង​ដោយ ​អតីត​រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង។
លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា តុលាការ​នៅ​ប្រទេស​បារាំង បាន​កាត់​ក្ដី​ឲ្យ​លោក ហោ ណាំហុង ចាញ់​លោក​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
កាល​ពី​ដើម​ឆ្នាំ​២០១១ តុលាការ​ប្រទេស​បារាំង បាន​សម្រេច​អោយ​លោក សម រង្ស៊ី ឈ្នះ​ក្ដី​នេះ​ម្ដង​រួច​ហើយ ប៉ុន្តែ​សំណុំ​រឿង​រឿង​ត្រូវ​លោក ហោ ណាំហុង ប្ដឹង​ទៅ​តុលាការ​បារាំង ម្ដង​ទៀត។

បក្ស​ប្រឆាំង​ចង់​ឃើញ​អ្នក​នយោបាយ​​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​ប្រឈម​សព្វថ្ងៃ។ គណបក្ស​គ្រប់គ្រង​អំណាច ចាត់​ទុក​ថា បច្ចុប្បន្ន​កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ ដូច​បក្ស​ប្រឆាំង​តែង​តែ​លើកឡើង​ឡើយ។ ផ្ទុយ​ពី​នេះ​វិញ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់​ឃើញ​ថា កម្ពុជា​ពិត​ជា​កំពុង​មាន​វិបត្តិ ហើយ​ទាមទារ​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​ជួប​មុខ​គ្នា ចូល​តុ​ចរចា។
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា អំពាវ​នាវ​តាមរយៈ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា អោយ​អ្នក​នយោបាយ​ខ្មែរ​រិះរក​មធ្យោបាយ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​រវាង ​ខ្មែរ​និង​ខ្មែរ បើ​មិន​ចង់​អោយ​បរទេស​លូកដៃ។

Friday, July 8, 2016

លោក ហ៊ុន សែន បញ្ជា​ឲ្យ​លុប​ចោល​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ចំពោះ​ការ​ប្រើ​គោរមងារ

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​លុប​ចោល​ការ​​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​ប្រើប្រាស់​គោរមងារ "សម្ដេច" ខណៈ​ក្រសួង​នេះ​ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​បង្ខំ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ អន្តរជាតិ និង​ក្នុង​ស្រុក​មួយ​ចំនួន គោរព​តាម​ការ​ណែនាំ​របស់​ខ្លួន។
អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ថា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ទាត់​ចោល​នូវ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ​ស្ដីពី​ការ​ប្រើ​ប្រាស់​គោរមងារ "សម្ដេច" ចុះ​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ឈប់​ចំណាត់​ការ​លើ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

សុន ឆ័យ មុខ​គុក​ព្រៃស ២០១៦​ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។​ RFA/Brach Chev
គណបក្ស​ប្រឆាំង​នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា និង​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ ដើម្បី​ស្នើ​ឲ្យ​តុលាការ​បញ្ឈប់​ចំណាត់ការ​លើ​តំណាងរាស្ត្រ​បក្ស​ សង្គ្រោះជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​ក្រោយ​ចេញ ពី​ការ​សួរ​សុខទុក្ខ​មន្ត្រី​របស់​ខ្លួន នា​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ កក្កដា ថា លោក​ចង់​ឲ្យ​រដ្ឋសភា និង​ក្រសួង​យុត្តិធម៌​ពន្យល់​ពី​ការ​បន្ត​ឃុំ លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ទាំង​មាន​អភ័យឯកសិទ្ធិសភា។

"អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា"

សែស្រាឡាយ​ត្រកូល ហ៊ុន ៨៥៥
គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជា​ច្រើន ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

Wednesday, July 6, 2016

សមាជិក​អ.ស.ប​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ប្រឆាំង

អាជ្ញាធរ​តាម​ចាប់​លោក កឹម សុខា ២០១៦ ៨៥៥
កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
ក្រុម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) បារម្ភ ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង។ ការ​លើក​ឡើង​ពី​បញ្ហា​នៅ​កម្ពុជា ត្រូវ​បាន​បញ្ជាក់​ថា បាន​ធ្វើ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២ របស់​ក្រុម​ប្រឹក្សា​នេះ ដែល​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។
ស្រប​គ្នា​នេះ សហរដ្ឋ​អាមេរិក ក៏​មាន​ផែនការ​ថា អាច​នឹង​កាត់​ផ្ដាច់​ជំនួយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង។